ស្ត្រីជនជាតិ​ជប៉ុនដែល​មាន​ឥទ្ធពល​ខ្លាំងនៅ​លើ​ពិភព​លោក​

ប្រទេសជប៉ុន​ជាប្រទេសមួយ​មានតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យ ក្នុង​នោះ​ក៏​មានការ​រួម​ចំ​ណែក​របស់​ស្ត្រី​ផង​ដែរ។ ដូចជាសាមូ​រ៉ៃ​​​ សិល្បករ​មាន​ការ​ឆ្នៃប្រឌិត​​ វេជ្ជបណ្ឌិត​ និង​អវកាស​យានិក​។

ខាងក្រោម​នេះ​ជាស្រ្តី​ទាំង​ប្រាំ​​ដែល​បាន​រួម​ចំណែក​​សំ​ខាន់​ក្នុង​ប្រវត្តិ​សាស្រ្តដ៏​អស្ចារ្យ​ដល់​ប្រទេសជាតិ​ និង​បំ​ផុស​គំនិត​ដល់​ពិភព​លោក​។

១. Chiaki Mukai

Chiaki Mukai ជាគ្រូ​ពេទ្យ​វះ​កាត់​ម្នាក់ អវ​កាស​យានិក​ស្រ្តីដំបូង​របស់​ជប៉ុនហើយ​ជា​អ្នក​វិទ្យា​សាស្រ្ត​ពូ​កែ​។

Chiaki Mukai កើត​នៅ​ឆ្នាំ ១៩៥២ រស់​នៅ Gunma, Chiaki Mukai ទទួល​សញ្ញា​ប័ត្រ​អនុបណ្ឌិត​វេជ្ជ​សាស្រ្តឆ្នាំ ១៩៧០ វេជ្ជ​បណ្ឌិត​ផ្នែក​សរី​រវិទ្យា​ឆ្នាំ ១៩៨៨ នៃ​សាកលវិទ្យា​ល័យ​ Keio ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការចាប់​ផ្តើម​។

អ្នក​ស្រី​ធ្លាប់ជាជំនួយការក្នុង​ការវះកាត់ជំងឺសរសៃឈាមបេះដូងនៃ​សាកលវិទ្យា​ល័យ​ Keio សាលា​ដែល​មាន​អាយុ​កាល​យូរ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​បំ​ផុត​ក្នុង​ប្រទេស។ ក្រោយ​មក​ Mukai ក៏​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ខុស​គ្នា​ដូចជា Shizuoka, Kanagawa និង Utsunomiya មុន​ពេល​ត្រលប់​ទៅ​ម​ន្ទីរ​ពេទ្យ​នៃ​សាកលវិទ្យា​ល័យ​ Keio ដើម្បី​ទទួល​តួ​នាទីប្រធាន​ខាង​ការ​ព្យា​បាល​សរសៃឈាម​បេះ​ដូង​ក្នុង​ឆ្នាំ ១៩៨៣។

ឆ្នាំ ១៩៨៥ អ្នក​ស្រី​ត្រូវបានជ្រើសរើសជាអ្នកអវកាសយានិកនៃទីភ្នាក់ងារអវកាសជាតិជប៉ុន។ ឆ្នាំ ១៩៩៤ Mukai ចូលរួមក្រុមយានអវកាស Shuttle Shuttle Columbia ហើយបានក្លាយជាអវកាសយានិកទីមួយរបស់​ជប៉ុន អ្នក​ស្រី​បាន​ហោះ​នៅ​ក្នុង​លំ​ហរយៈពេល ២៣ ថ្ងៃ​​។

២. Tomoe Gozen

ជាតួ​អង្គ​ក្នុង​ប្រវត្តិ​សាស្រ្តជាអ្នក​ប្រយុទ្ធ​​សាមូ​រ៉ៃ​សតវត្ស​ទី ១២ គាត់​មាន​កម្លាំង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធជា​ច្រើន​។

ពឹង​ទៅ​លើ​ការ​ស្ទាតជំនាញនៃ​​ការ​ប្រើ​ព្រួញ​ និង​ដាវ​ដែល​គេ​ដាក់​នាម​ថា “មេទ័ពនៃ​សម័យ​ Heian”។ ធ្លាប់​ត្រូវ​បាន​បង​ប្រុស​ចាត់​តាំង​តួ​នាទីបញ្ជា​​ក្នុង​សង្រ្គាម​ Genpei (១១៨០-១១៨៥)។ ឆ្នាំ ១២៤៧ Gozen ទទួល​មរណៈភាពគាត់​មាន​អាយុ ៩០ ឆ្នាំ។

 

រូបភាព ប្រភព zerochan

ទោះ​ជា​យ៉ាង​ណា​កេរ្តិ៍​ឈ្មោះ​របស់​គាត់​នៅតែ​​បន្ត​ដល់​ជំនាន់​ក្រោយ​ដូចជាទំព័រប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​របស់ប្រទេសជប៉ុន។ ជីវិត​របស់​គាត់​ជា​ប្រធាន​បទនៃ​ស្នាដៃ​និពន្ធ​ទាំង​បី​របស់​អ្នក​និពន្ធជនជាតិ​អាមេរិក​ Jessica Amanda ជា​តួ​អង្គ​ឯកក្នុង​សៀវភៅ​មួយ​បោះពុម្ពឆ្នាំ ១៩៨៨ របស់​ C.J.Cherryh។

៣. Yayoi Kusama

Yayoi Kusama ត្រូវបានគេចាត់ទុកថាជាអ្នក​បដិវត្តសិល្បៈ។ ស្នាដៃ​របស់​គាត់​មាន​ច្រើនដូចជាផ្ទាំង​គំនូរ​ ការ​បិទ​គំនូរ ចម្លាក់ ការ​សម្តែង​ និង​ជា​អ្នក​និពន្ធ។

កើត​នៅ​ឆ្នាំ ១៩២៩ គាត់​បាន​ផ្លាស់ទៅ​រស់​នៅ New York នៅ​ឆ្នាំ ១៩៥៧។ ជាមួយ​នឹង​សិល្បករ​ដូចជា Andy Warhol, Claes Oldenburg និង George Segal បង្កើតសមាគមសិល្បៈដែលមានឯកទេសក្នុងការ​គូស​គំនូរអរូបី។ នៅ​ក្នុង​ឆ្នាំ ៦០ គាត់​បាន​ក្លាយ​ជា​អ្នក​នាំ​មុខ​ផ្នែក​នេះនៅ New York ប៉ុន្តែប្រហែល​ដល់​ឆ្នាំ ១៩៧០ ផ្នែក​នេះ​និងអ្នក​ស្រី​ Yayoi Kusama ទើប​ត្រូវ​បាន​គេ​ទទួល​ស្គាល់។

ត្រូវបានគេស្គាល់ថាជាវិចិត្រករសម័យទំនើបសំខាន់បំផុតនៅក្នុងប្រទេសជប៉ុន។ គាត់​ក៏​តស៊ូក្នុង​ការ​គាំ​ទ្រ​ស្ត្រី​ភេទផង​ដែរ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​ដោយសារប្រវត្តិសាស្រ្តជំងឺសរសៃប្រសាទគាត់ស្ម័គ្រចិត្តទៅព្យាបាលនៅមន្ទីរពេទ្យសរសៃប្រសាទរបស់ជប៉ុន។

៤. Banana Yoshimoto

រូបភាព ប្រភព operiseksizam

ពេល​រំលឹក​ពី​អ្នក​និពន្ធស្រី​ផ្នែក​អក្សរ​សិល្ប៍​​សម័យ​ទំនើប​របស់​ជប៉ុន គ្មាន​នរណា​មិន​ដឹង​ពី Banana Yoshimoto ដោយ​សារ​តែ​ស្នាដៃ​និពន្ធរបស់​គាត់​ធ្វើ​អោយ​មាន​ឥទ្ធិ​ពល​លើ​មនុស្ស​ក្នុង​ និង​ក្រៅ​ប្រទេស។

ឈ្មោះ​ពិត​គឺ Mahoko Yoshimoto កើត​នៅ​ឆ្នាំ ១៩៦៤ ស្នាដៃ​ដំ​បូង​មាន​ឈ្មោះ “Kitchen” ឆ្នាំ ១៩៨៨ ត្រូវ​បាន​ពិ​ភព​លោក​ទទួល​ស្គាល់​យ៉ាង​ខ្លាំង​។ សៀវភៅនេះត្រូវបានបោះពុម្ពឡើងវិញជាច្រើនដងហើយមានខ្សែភាពយន្តពីរត្រូវ​បាន​ចាក់​ផ្សាយ។

ឪពុក​របស់​គាត់​ជា​អ្នក​និពន្ធ​កំ​ណាព្យ​​ល្បីឈ្មោះ Takaaki Yoshimoto ហើយ​បង​ស្រី​របស់​គាត់​ក៏​ជា​វិចិត្រករសៀវភៅ​គំនូរជប៉ុនមាន​ប្រជាប្រិយ​ភាពផង​ដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តនៅសាកលវិទ្យាល័យ Nihon។ គាត់​ធ្លាប់​ធ្វើ​ជា​អ្នក​រត់​តុហើយ​គំនិត​អក្សរសាស្រ្ត​ក៏​ចាប់​ផ្តើម​មាន​ដែរ។

សៀវភៅ​រឿង​ទាក់​ទង​នឹងសោកនាដកម្ម​ ការ​សម្លាប់ ការ​ឈឺ​ចាប់ជាប្រធាន​បទ​ដែល​ឃើញ​ច្រើន​ក្នុង​ស្នាដៃ​និពន្ធ​របស់ ​Banana Yoshimoto។

៥. Sadako Ogata

គឺជាមនុស្សម្នាក់ដែលតែងតែតស៊ូដើម្បីសិទ្ធិមនុស្ស Sadako Ogata ជាសមាជិក​របស់​សមាគម​ជន​ភៀស​ខ្លួន​អង្គ​ការ​សហប្រជាជាតិ​ពីឆ្នាំ ១៩៩១-២០០០ កន្លែងដែលគាត់ត្រួត​ពិនិត្យ​សកម្មភាពដោយផ្ទាល់នៅភាគខាងជើងអ៊ី​រ៉ាក់ Bosnia, Herzegovina និង​ kosovo ជំនួយ​សង្រ្គោះ​ ការ​តាំង​លំ​នៅ​ថ្មី​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​កំ​ឡុង​ពេល​មាន​វិបត្តិ​នេះ។

មាន​ប្រវត្តិ​គ្រួ​សារ​ជាអ្នក​នយោ​បាយ​ឪពុកគឺជាឯកអគ្គរាជទូតជប៉ុននៅប្រទេសហ្វាំងឡង់ ម្តាយ​ជា​កូន​ស្រី​របស់​រដ្ឋ​មន្រ្តី​ការ​បរទេស Kenkichi Yoshizawa។

នៅក្នុង​ជីវិត​របស់​គាត់ គាត់​ទទួល​បាន​ការ​សរសើរ​ពី​មនុស្ស​ ​និង​មេដឹក​នាំ​ជាច្រើន។ ធ្លាប់​ទទួ​លបាន​រង្វាន់​ Indira Gandhi ឆ្នាំ ២០០១ និងពានរង្វាន់ពលរដ្ឋពិភពលោក​ឆ្នាំ ២០០៥ សម្រាប់​ពល​រដ្ឋ​ដែល​មាន​ការ​រួម​ចំ​ណែក​​ធំធេងដល់បរិស្ថាន ការ​អប់​រំ​ និង​សន្តិភាព។ Ogata បច្ចុប្បន្ន​ជា​ជនជាតិ​ជប៉ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​ពាន​រង្វាន់​នេះ។

អត្ត​បទ​សរសេរ​ណែនាំ​អំពីប្រវត្តិ​ស្រ្តី​ដែល​ល្បី​នៅប្រទេសជប៉ុន។ ប្រាកដ​ណាស់នៅ​មាន​មនុស្ស​ជាច្រើ​ន​ទៀត​នា​ពេល​អនា​គតនឹង​ផ្តល់​ការ​រួម​ចំ​ណែក​ច្រើន​ដល់​ពិ​ភព​លោក​។

តើ​អ្នក​ចូល​ចិត្ត​នរណា​ជាង​គេ?

ប្រភព savvytokyo

TT

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: