ភស្តុតាង​បង្ហាញថាស្រីៗ​ជប៉ុន​ក្លាហាន​ជាង​អ្វី​ដែល​អ្នក​គិត

នៅ​ថ្ងៃទី ២៣ ខែ​ឧសភាជា​ថ្ងៃ​នៃ​ស្នាម​ថើប​របស់​ជប៉ុន ផ្តើម​ចេញពី​ថ្ងៃ​នោះ​នៅ​ឆ្នាំ ១៩៤៦ មាន​ឈុតថើបដំបូងត្រូវបានបញ្ចាំងនៅរោងភាពយន្តជប៉ុនក្នុង​រឿង Hatachi no Seishun។

ដើម្បី​រំលឹក​ឡើង​វិញ​គេ​ហទំ​ព័រ​ផ្ទាល់ Minna no Koe បាន​ធ្វើ​ការ​ស្ទង់​មតិ​ជាមួយ​នឹង​ប្រធាន​បទ “ស្នាម​ថើប​ដំ​បូង”។ មិន​ដឹង​ថាតើ​ជនជាតិ​ជប៉ុន​នឹង​ទុក​ស្នាម​ថើប​ដំ​បូង​ ស្នាម​ថើប​ទី​បី ឬ​ចាំ​ដល់​ថ្ងៃ​រៀប​ការ? សូម​តាម​ដាន​ចម្លើយ​នៅ​ខាង​ក្រោម។

សំណួរ៖ លើកដំបូង​អ្នក​ថើប​នៅ​​ពេលណា?

១. នៅ​ថ្ងៃទី​បីមាន​ ២,១២៧ នាក់

២. នៅ​ថ្ងៃ​ដំ​បូងមាន ១,៧៥៣ នាក់​

៣. នៅ​ថ្ងៃ​ទីពីរមាន ១,១៤៦ នាក់

៤. នៅ​ថ្ងៃទី​ប្រាំមាន ៩១០ នាក់

៥. នៅ​ថ្ងៃ​រៀប​ការមាន ១៨៤ នាក់

​ក្នុង​​ចំនួនសរុប​​ ៦,៥១០ ចម្លើយ​ មាន​ប្រហែល ៣៣% ចំនួន​មនុស្ស​​ត្រូវ​បាន​ស្ទង់​មតិ​នឹង​ថើប​ក្នុង​ថ្ងៃ​ទី​បី​ណាត់​ជួបគ្នា​។ គួរ​អោយ​ភ្ញាក់​ផ្អើល​អ្នក​​នៅលីវមិន​បារម្ភ​ពី​ការ​​ថើប​គ្នា​លើក​ដំបូង​។ ប្រហែល ២៧% នឹង​ថើប​នៅ​ថ្ងៃទីពីរ។

សម្រាប់​មនុស្សចំនួន​ ១៨៤ នាក់រង់​ចាំ​ដល់​ថ្ងៃ​​រៀប​ការ។ ប្រហែល​ពួកគេ​ចង់​ប្រាកដ​ដោយ​ពិ​ធីពាក់​ចិញ្ចៀន​ទើប​សម្រេច​ស្នាម​ថើប​ដំ​បូង។

មើល​លទ្ធ​ផល​​បង្ហាញ​ថា​ចម្លើយ​សម្រាប់​មនុស្ស​ទាំងពីរ​ភេទនៅ​អាយុ​ប្រហែល ២០ឆ្នាំ ៤០ឆ្នាំ ៥០ឆ្នាំ។ ប៉ុន្តែ​កម្រិត​អាយុពី ៣០​ឆ្នាំបែរ​ជា​មាន​មតិ​ផ្ទុយទៅវិញ។

ជាមួយ​នឹង​មនុស្ស​អាយុ ៣០ឆ្នាំ មាន​មនុស្ស​ឆ្លើយ​ថើប​ក្នុង​ថ្ងៃ​ដំ​បូងច្រើនមាន​ដល់​ទៅ ៣០%។ បន្ទាប់​មក​គឺ​ថ្ងៃទី​បីមាន​ ២៤% ថ្ងៃទី​ពីរ​មាន​ ១៦% និង​នៅ​ថ្ងៃទីប្រាំមាន ១៣%​ ហើយ​ចុង​បញ្ចប់​រង់​ចាំ​ដល់​ថ្ងៃការ​មាន ៣%។

ហេតុ​នេះមាន​មនុស្ស​មួយ​ចំនួន​ចង់​បង្ហាញ​​ស្នាម​ថើប​ដំ​បូង​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​ចង់​រង់​ចាំ​ដល់​ថ្ងៃ​រៀប​ការ​។

តាម​ការ​ស្ទង់​មតិ​ជនជាតិ​ជប៉ុន​ក៏​ក្លា​ហាន​ ហើយ​មិន​រុញ​រា​ក្នុង​ការ​បង្ហាញ​ស្នាម​ថើបឡើយ​​ ប្រហែល​ជា​មិន​ដូចអ្វី​ដែល​អ្នក​ធ្លាប់​គិត។ ក្នុងសេចក្តី​ស្នេហា​​គ្មាននរណាហានអះអាងអ្វីទាំងអស់ មែន​ទេ?

ប្រភព​បន្ថែម gunosy

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: