ស្វែងយល់ពីប្រវត្តិដ៏អស្ចារ្យរបស់ Donald Keene ជា​ជនបរទេស​ដែល​ស្រលាញ់​អក្សរសាស្រ្ត​ជប៉ុន សុខចិត្តបោះបង់សញ្ជាតិអាមេរិករបស់ខ្លួន

នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩ លោក​ Donald Keene ជា​សាស្រ្តា​ចារ្យជនជាតិ​អាមេរិកដែល​ចូល​ចិត្ត​វប្បធម៌ជប៉ុន ជា​ពិសេស​គឺ​ផ្នែកអក្សរសាស្ត្រជប៉ុនបាន​ទទួល​មរណៈភាព។ គាត់​ជា​អ្នក​រួម​ចំ​ណែក​ច្រើន​ក្នុងការនាំយកអក្សរសាស្រ្ត​ជប៉ុនទៅកាន់ពិភពលោកដោយ​សៀវ​ភៅ​របស់​ខ្លួន។

ចូល​រួម​​អក្សរសាស្រ្ត​ជប៉ុនតាំងពីឆ្នាំ ១៩៤០ មុនសង្គ្រាមរវាងជប៉ុន និងសហរដ្ឋអាមេរិក។ លោក​ Donald Keene ​​ជា​មនុស្ស​ដំ​បូង​បក​ Genji Monogatari បុរាណទៅ​ជាភាសាអង់គ្លេស ហើយ​យក​ទៅ​លក់​នៅ​កន្លែង​លក់​សៀវភៅនៅ New York ។

រូបភាព http://www.genji-monogatari.net/

ដោយមាន​តាំង​ពី​ឆ្នាំ ១០០៨ ត្រូវ​បាន​ចាត់ទុកថា ជាប្រលោមលោកដែលចាស់ជាងគេនៅលើពិភពលោករៀប​រាប់​អំពីជីវិតប្រចាំថ្ងៃរបស់អភិជនជប៉ុននៅ​សម័យ​មុន​។ ក្នុងបរិបទនៃប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកំពុង​មានជម្លោះនយោបាយ សៀវភៅបកប្រែរបស់លោក​ Donald Keene មិ​ន​ទទួល​បាន​មតិ​យោបល់​វិជ្ជមាន​​នោះ​ទេ។ ប៉ុន្តែ​យុវជន​​ម្នាក់​អាយុ ១៨ ឆ្នាំពេល​នោះ​ស្អប់​ទិដ្ឋភាព​ជាក់​ស្តែង ហើយ​​ចាប់​អារម្មណ៍​​រឿង​បុរាណ​របស់ជប៉ុន។

នៅឆ្នាំ ១៩៥៨ រយៈពេល ១៣ ឆ្នាំ​ក្រោយ​ពេល​​សង្គ្រាម​បញ្ចប់ លោក Donald Keene បាន​សម្រេច​ចិត្ត​ចូល​រៀន​ ២ ឆ្នាំ​នៅ​សាកល​វិទ្យា​ល័យ​ Tokyo ។ នេះ​ជាអំឡុងពេលដែលប្រទេសជប៉ុនកំពុងងើបឡើងវិញបន្ទាប់​ពីសង្រ្គាម ប្រទេសនៅតែក្រីក្រ ដូច្នេះសាកលវិទ្យាល័យមានតិចតួចបំផុត ហើយ​មិន​សូវទទួលនិស្សិត​អន្តរជាតិ​ទេ។ ជាមួយ​នឹង​ឱកាស​ដ៏​កម្រ​នេះលោក​ ​Donald Keene ជួប​អ្នក​និពន្ធ​ប្រលោម​លោក​ល្បី​ឈ្មោះ​ជាច្រើន​​។

កាន់​តែ​ស្វែង​យល់​ ​មាន​បទពិសោធន៍ផ្នែក​អក្សរសាស្រ្ត​ជប៉ុន ហើយ​ខ្លួន​គាត់​ក៏​ចូល​ចិត្ត​។ សរុបទៅលោក Donald Keene ​ចេញ​ផ្សាយ​បាន​ ៣០​ ក្បាលជាភាសាជប៉ុន និង ២៥ ក្បាល​ជាភាសាអង់​គ្លេស។ មិន​មែន​បំ​ផ្លើស​ទេដែល​និយាយ​​ថា លោក​ Donald Keene គឺជាអ្នកបំ​ផុស​ទឹកចិត្ត​ស្រឡាញ់ ហើយបានរំលឹក​ឡើង​វិញ​គុណតម្លៃនៃអក្សរសិល្ប៍បុរាណជប៉ុនដែល​គេ​គិត​ថា ​ត្រូវ​យុវជន​សម័យ​សព្វថ្ងៃបំ​ភ្លេច​ចោល​។

លោក​ Donald Keene បាន​សម្រេច​ចិត្ត​ទៅ​រស់​នៅ​ប្រទេសជប៉ុនក្នុង​ឆ្នាំ ២០១១ ពេល​នោះ​ប្រទេស​ជប៉ុន​កំ​ពុង​តស៊ូ​ប្រឈម​មុខជាមួយ​នឹងគ្រោះមហន្តរាយរញ្ជួយដីរលកយក្ស។ គាត់​បាន​ឈប់​ធ្វើ​ជា​សាស្រ្តាចារ្យនៅសកលវិទ្យាល័យសហរដ្ឋអាមេរិក ហើយ​បាន​ទៅ​ដល់​ប្រទេសជប៉ុននៅខែកញ្ញាឆ្នាំ ២០១១ ។

“ខ្ញុំ​ពិ​ត​ជា​សប្បាយ​ទីបំផុតក៏​អាច​រៀប​ចំដើម្បី​ទៅជប៉ុន។ ថ្ងៃ​នេះ​ផ្ទៃ​មេឃ​ពេញ​ដោយ​ពពក ប៉ុន្តែ​តាម​កញ្ចក់​យន្ត​ហោះខ្ញុំ​នៅតែ​អាច​មើល​ឃើញ​វាល​ស្រែនៃប្រទេសជប៉ុនតាម​ចន្លោះ​ពពក។ អ្វី​ទាំង​នេះ​ធ្វើ​អោយ​ខ្ញុំ​ពិ​តជា​រំ​ភើប”។

នេះ​ជា​ពាក្យ​សម្តី​របស់​លោក Donald Keene បាន​និយាយ​នៅ​ថ្ងៃ​ដែល​គាត់​ទៅ​ប្រទេសជប៉ុន។ នៅទីបំផុត​ លោក Donald Keene ក៏អាចក្លាយជាពលរដ្ឋជប៉ុន។ ដោយសារ​ច្បាប់នៃប្រទេសនេះមិនអនុញ្ញាត​អោយ​មាន​សញ្ជាតិ​ច្រើន​មាន​ន័យ​ថា លោក Donald Keene ត្រូវ​បោះបង់សញ្ជាតិអាមេរិករបស់ខ្លួន។

រដ្ឋាភិបាលជប៉ុនបានប្រគល់មេដាយជូនគាត់ដោយ​សារ​គាត់​ជួយ​ដល់​ផ្នែក​អក្សរសាស្រ្ត​ជប៉ុន និងមាន​គុណសម្បត្តិនាំយកវប្បធម៌ជប៉ុនទៅកាន់ពិភពលោក។

ខាង​ក្រោម​នេះ​ជា​វីដេអូនៃ​កម្មវិធី Radio បាន​អញ្ជើញ Donald Keene មក​ធ្វើ​ជា​ភ្ញៀវ។

ផ្ញើជូនមនុស្ស​ដែលបានចំណាយជីវិតរបស់ខ្លួន​សិក្សាតម្លៃនៃប្រពៃណីជប៉ុន និង​ស្រលាញ់​ប្រទេសជប៉ុន។

លោក​ Donald Keene យើ​ង​ទាំង​អស់​គ្នា​ពិត​ជា​ដឹង​គុណ​លោកណាស់​។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: