ភាព​ខុស​គ្នា​រវាង​ជនបទ និង​ទី​ប្រជុំ​ជន​នៅ​ប្រទេសជប៉ុន

តើ​អ្នក​ជា​ប្រជាជន​នៅ​ជន​បទ​ ឬនៅទី​ក្រុង?

នៅ Tokyo ភាគ​ច្រើន​ជា​មនុស្ស​ដែ​លមក​ពី​ខេត្ត​ផ្សេង​ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេសជប៉ុន ពួក​គេ​មក​ដើម្បី​ធ្វើ​ការងារ ឬរៀន​សូត្រ។

ប៉ុន្តែ​មិន​មែន​នរណា​ក៏​ធ្លាប់​នឹង​ការ​រស់​នៅ​នៃ​ជីវិត​ប្រញាប់​ប្រញាល់ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​កំ​ណើត​ឡើយ។ មនុស្ស​ជាច្រើន​ក្រោយ​ពេល​ចេញ​ពី​ស្រុក​កំ​ណើត​មួយ​រយៈពេលក៏​ត្រលប់​មក​វិញ​ដើម្បី​ប្រកប​មុខ​របរ មនុស្ស​មួយ​ចំនួន​ទៀត​នៅ​បន្ត។

ក្រៅ​ពី​ភាព​ខុស​គ្នា​នៃ​ទេសភាព ចំនួន​ប្រជាជន​ ជនបទ និង​ទី​ក្រុង​នៅ​ប្រទេសជប៉ុននូវ​មាន​ភាព​ខុស​គ្នា​ជាច្រើន​ទៀត។ នោះ​ជាអ្វី? Japo នឹង​រៀប​រាប់​អោយ​អ្នក​ទាំង​អស់​​គ្នា​បាន​ដឹង​។

រូបភាព https://kisha-poppou.com/tokai-to-inaka/

អ្នក​​ជនបទ និង​អ្នក​ទី​ក្រុង​

អ្នក​អាច​ឃើ​ញ​ថា​មាន​ការ​បែង​ចែក​ច្បាស់​លាស់​នៃ​ពាក្យ​ពីរគឺ៖

Inakamono (អ្នក​ជនបទ 田舎者) និង​ពាក្យ Tokaijin (អ្នក​ទី​ក្រុង 都会人)។

នៅក្នុង​ភាសាជប៉ុន​ពាក្យ MONO មាន​ន័យ​ថា​មនុស្ស​ដូចជា JIN មិន​មែន​មាន​ន័យ​ចម្អក​ទេប៉ុន្តែ​ប្រើ​​ច្រើន​ធ្វើ​អោយ​មាន​អារម្មណ៍​មិន​ល្អដូចជា៖ Namakemono (មនុស្ស​ខ្ជិល) Bakamonno (មនុស្ស​ល្ងង់)។

អ្វី​ទាំង​នេះ​ប្រហែល​មាន​តែ​អ្នក​មក​ពី​ជនបទ​ទើប​យល់ គ្មាន​នរណាសប្បាយ​ពេល​ត្រូវ​គេ​ហៅ​ថា​អ្នកជនបទ​ឬអ្នក​ស្រែ​ទេ។

សំពត់​ខ្លី ឬសំ​ពត់​វែង

ឯកសណ្ឋានថ្នាក់​វិទ្យា​ល័យ​នៅ​ប្រទេសជប៉ុនត្រូវ​បាន​កំ​ណត់​យ៉ាង​តឹង​រឹងនៃ​របៀប​ស្លៀក​ហើយ​វែង​ដល់​កម្រិត​ណាសម្រាប់​សិស្ស​ស្រី។ ប៉ុន្តែ​នៅទី​ក្រុង​ការ​កំ​ណត់​នេះ​ហាក់​ដូចជា​ងាយ​ដោយ​សារ​ភាគ​ច្រើន​សិស្ស​ស្រី​សុទ្ធ​តែ​ស្លៀក​សំពត់​ខ្លីលើ​ជង្គង់ទៅ​សាលា។ ចំណែក​នៅ​ជនបទសិស្ស​ស្រី​ត្រូវ​ស្លៀក​សំ​ពត់វែង​ក្រោយ​ជង្គង់ (ひざ下) ទើប​អាច​ចូល​សាលា​បាន។

រូប​ភាព https://news.biglobe.ne.jp/

ប៉ុន្តែ​ទាំង​នេះ​ដូចជា​រឿង​កាល​ពី​មុន​ពេលដែល​សំពត់​សិស្សស្រី​នៅ​ជនបទ​កាន់តែ​ខ្លី​។ តែ​មាន​ចំនុច​ពិសេស​មួយ​គឺ​សម្លៀក​បំ​ពាក់​រដូវ​រងារបស់​សិស្ស​នៅ​ជនបទត្រូវ​បាន​គេ​ចែក​រំ​លេក​លើ Twitter ដូច​ខាង​ក្រោម៖

រូបភាព @_smitter2

សិស្ស​ស្រី​នៅ​ជនបទ​ភាគ​ច្រើ​ន​រុំកន្សែងតូច​ជុំ​វិញជើងឬ​ស្លៀក​ខោ​វកី​ឡានៅខាង​ក្នុង​ដូច​រូប​ខាង​លើ។ ការ​ស្លៀក​ពាក់​បែប​នេះ​ធ្វើ​អោយ​មនុស្ស​មួយ​ចំនួន​មិន​អាច​ទទួល​យក​បាន។

ចំណត​រថ​យន្ត

ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍ហាង​លក់​ទំនិញ​នៅ​ជប៉ុនស្ថិត​ក្នុង​អគារ​ធំហើយ​គ្មាន​ចំ​ណត​រថ​យន្ត​ទេ។ ចំ​ណែក​នៅ​ជនបទដី​ទំនេរ​ហើយ​មាន​កន្លែង​ចត​រថយន្ត​ច្រើន។

មនុស្ស​ជាច្រើន​នៅ​ជនបទ​តែង​មាន​អារម្មណ៍​ពិបាក​លើ​ចំនុចនេះ។

ការដឹកជញ្ជូន​សាធារណៈ

នៅ​ជនបទជាពិសេសនៅតំបន់ដាច់ស្រយាលមាន​ពេល​ខ្លះ​ជាង​មួយ​ម៉ោង​ទើប​មាន​រថ​ភ្លើង​មួយ​រហូត​ដល់​ម៉ោង ៩ ជា​ជើង​ចុង​ក្រោយ។

ចំណែក​នៅ​ Tokyo, Yamanote-sen ធ្វើ​ដំណើរ​ដល់​យប់​អាទ្រាធហើយ​រយៈពេល ៥ នាទី​នឹង​មាន​ជើង​បន្ត។

ហើយនេះគឺជាពេលវេលាដំណើរការរបស់ឡានក្រុង Tokyo

រូបភាព Twitter @kuriyamasahiro

ឡាន

នៅ​ទី​ក្រុងមធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ភាគ​ច្រើន​គឺ​រថភ្លើង ឡាន​ក្រុង​ -ល-។

ទន្ទឹម​នឹង​នេះនៅជនបទគ្រួ​សារ​មាន​សមាជិក​ ៤​ នាក់ក្នុង​ម្នាក់ៗ​មាន​ឡាន​មួយ​ជារឿង​ធម្មតា។

ហេតុ​អ្វី​ឬ? ដូចជា​នៅ​ Tokyo ដី​ចង្អៀតមនុស្ស​ច្រើន ​ការកកស្ទះចរាចរណ៍គឺជារឿងដែលគួរអោយ​ភ័យខ្លាចបំផុតនៅពេលព្រឹកប្រញាប់ប្រញាល់ទៅធ្វើការ។ ម្យ៉ាង​ថ្លៃ​ចតរថយន្ត​នៅ​ចំ​ណតនុងមួយខែក៏មានតម្លៃថ្លៃផងដែរ។ ហេតុ​នេះ​មនុស្ស​ជាច្រើន​រើស​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ។

ប្រាក់បន្ថែមម៉ោង

ដូច​ដែល​អ្នក​បាន​ឃើញតារាង​ស្ថិតិខាង​ក្រោមប្រាក់បន្ថែមម៉ោងនៅ​ខេត្ត​ក្រុង​មាន​ភាព​ខុស​គ្នា​ពី ១០០ ដល់ ២០០ យេន​។ ខ្ពស់​បំ​ផុត​គឺ Tokyo បន្ទប់មក​ Kanagawa និង​ទីក្រុង Osaka ជាមួយ​នឹង​ប្រាក់​ខែ​ជាង ១០០០។

ក្រៅពី​នេះបន្ទាប់​ពី​ម៉ោង ២២ៈ០០ គោល​ការ​ណ៍​បង្កើន​ ២៥% ត្រូវ​បាន​អនុវត្ត​ដើម្បី​ធ្វើអោយជីវិតរបស់ Furi-ta (freetor) នៅជប៉ុន​មាន​ភាពងាយ​ស្រួលជាង។

តារាងចំនួនប្រាក់ខែបន្ថែមម៉ោងជាមធ្យមនៃខេត្តក្រុងនៅទូទាំងប្រទេសឆ្នាំ ២០១៦

រូបភាព https://jp.stanby.com/media/job_survey2016102/

ទឹកម៉ាស៊ីន

មនុស្ស​មួយ​ចំនួន​និយាយ​ថាទឹកម៉ាស៊ីនជនបទ និង​នៅទីក្រុង​មាន​រសជាតិ​ខុស។ ហើយ​ជាពិសេសនៅ Tokyo គឺមិន​ល្អ។

កុំ​ភ្លេច​ថាទឹក​ម៉ាសីុន​នៅ​ប្រទេសជប៉ុនអាច​ផឹក​បាន។

ថ្ងៃ​សម្រាក

នៅ​ទី​ក្រុងមានកន្លែងកម្សាន្តជាច្រើន ដើរ​ផ្សារ shopping ឬ​ណាត់​ជួប​សង្សា ហើយ​ចំ​ណាយ​របស់​អ្នក​ក៏​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ។

រូបភាព https://cadot.jp/funny/11289.html

ផ្ទុយទៅ​វិញ​នៅ​ជនបទការ​កម្សាន្ត​តែ​មួយ​គត់​របស់​ប្រជាជន​គឺ​បើក​ឡាន​ធ្វើ​ដំ​ណើរ។ ប៉ុន្តែ​នូវ​តែ​មាន​កន្លែង​ទិញ​ទំនិញ អាហារ តែ​វា​មិន​ស្ថិត​នៅ​ជិត​គ្នា។

រូបភាព https://cadot.jp/funny/11289.html

ក្រៅ​ពី​នេះសម្រាប់​អ្នក​ដែល​កំ​ពុង​ឆ្ងល់​ថា​តើ​ត្រូវ​ជ្រើស​រើស​ជនបទ​ឬ​ទី​ក្រុង​ដើម្បី​ទៅ​សិក្សាអ្នក​អាច​ពិនិត្យ​មើល​នៅ​ទី​នេះ​មុន​។

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: