ប៉ូលីសចាប់ខ្លួនស្ត្រីម្នាក់អាយុ ៥៨ ឆ្នាំដែលក្លែងបន្លំជាក្មេងដើម្បីលក់សម្រស់លើ Online
ប៉ូលីស Tokyo ទើបតែចាប់ខ្លួនស្រ្តីម្នាក់ដោយសារតែផុសរូប nude របស់ខ្លួនលើគេហទំព័រមួយ។
អ្នកដែលត្រូវចាប់ខ្លួនគឺ Naomi Doi, camgirl ល្បីឈ្មោះម្នាក់លើអនឡាញជាមួយនឹងរូបរាងខាងក្រៅក្មេងហើយទាក់ទាញប្រែទៅជា “ស្រ្តីម្នាក់” អាយុ ៥៨ ឆ្នាំ។ មូលហេតុ Naomi ត្រូវចាប់ខ្លួនព្រោះបំពានច្បាប់មិនអោយបង្ហាញប្រដាប់ភេទនៅក្នុងច្បាប់និយាយអំពីការអាក្រាត។
ក្នុងរូបភាពមនុស្សគ្រប់គ្នាស្មានថានេះជានារីម្នាក់មានអាយុ ២០ ឆ្នាំ។
ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែជាការបោកប្រាស់ រូបរាងពិតរបស់ Naomi គឺជាស្ត្រីម្នាក់វ័យកណ្តាល។
ប៉ូលីសក៏បានចាប់ខ្លួនមិត្តប្រុសអាយុ ៤០ ឆ្នាំរបស់គាត់ឈ្មោះថា Yasushi Nitta ដោយសារតែផ្សំគំនិតជាមួយ Naomi ពេលដែលជួយផ្សព្វផ្សាយរូបថតអាក្រាត។ តាមរយៈ Nikkan Gendai ប៉ូលីសបានរឹបអូសឧបករណ៍កុំព្យូទ័រ ទូរស័ព្ទ និងសម្លៀកបំពាក់ Santa Claus នៅផ្ទះរបស់ជនសង្ស័យ។
លទ្ធផលនៃការសង្កេតបានបង្ហាញថា Naomi និង Nitta បានសហការជាមួយគ្នាដើម្បីចាក់ផ្សាយវីដេអូ nude ដែលរំលោភនឹងគោលការណ៍ ពួកគេបានថតនៅក្នុងផ្ទះល្វែងរបស់អ្នកទាំងពីរមានទីតាំងស្ថិតនៅជិតបឹង Kasumigaura ខេត្ត Ibaraki។ អ្នកទាំងពីរទទួលបានប្រាក់ចំណេញចំនួន ១៤ លានយេនក្រោយរយៈពេល ៤ ឆ្នាំប្រកបមុខរបរនេះ។
ក្រោយពេលសួរចម្លើយជនល្មើសទាំងពីរបានឆ្លើយថាគ្រាន់តែចង់រកប្រាក់ដើម្បីចំណាយទៅលើជីវភាពរស់នៅ។
ទោះបីដឹងថាស្រ្តីជប៉ុនចេះវិធី hack អាយុ ប៉ុន្តែគោលបំណងបោកប្រាស់ដើម្បីរកប្រាក់បែបនេះពិតជាមិនអាចទទួលយកបាន។
ប្រភពបន្ថែម Nikkan Gendai, Nextshark
អត្ថបទ៖ Sacchan