វត្ថុ ៤ យ៉ាង ដែលជនជាតិជប៉ុនយល់ថានាំមកនូវភាពចង្រៃមិនអាចយកចូលផ្ទះឡើយ
នៅលើពិភពលោកមានរឿងអាថ៌កំបាំងជាច្រើន។ វត្ថុដែលធ្វើ អោយអ្នកមានការចាប់អារម្មណ៍ ហើយអោយអ្នកចង់យកវាទៅផ្ទះ។ ដូចនេះអ្នកនិងមិនអាចដឹងថាខ្លួនកំពុងតែ “នាំចង្រៃចូលមកខ្លួន”ទេ។
ដោយសារតែនៅពីក្រោយវត្ថុទាំងអស់នោះលាក់នៅរឿងរ៉ាវដ៏គួរអោយខ្លាច។
១. ថ្មដែលគប់ចូលទៅក្នុងទន្លេ
ថ្មគ្មានម្ចាស់ដែលបានគប់ចូលទៅក្នុងទន្លេ ក្រោមពន្លឺព្រះអាទិត្យ និងភ្លឺចែងចាំង។ ពួកវាមានភាពទាក់ទាញយ៉ាងអាថ៌កំបាំងធ្វើអោយ អ្នកចង់យកវត្ថុនោះទៅធ្វើជាគ្រឿងតុបតែង។
ប៉ុន្តែប្រសិនបើវាជាថ្មធម្មជាតិនិងគ្មានអ្វីកើតឡើង។ មូលហេតុគឺ ទន្លេដែលនៅប្រទេសជប៉ុនមិនត្រឹមតែមានថ្មធម្មជាតិទេ។ អ្នកគួរតែ មានការចាប់អារម្មណ៍ទៅលើរឿងនេះ។
មិនដូចជាផ្នូរនាពេលបច្ចុប្បន្នទេ កាលពីបុរាណ ពេលស្លាប់ទៅ សពនិងត្រូវយកទៅទន្លេ ក្រោយមកត្រូវបានកប់ដោយថ្ម។ វាអាចជា ថ្មដែលអ្នកយកទៅវិញនោះគឺជាថ្មមនុស្សសម័យមុនយកធ្វើជាផ្នូរកប់ ខ្មោច។
អ្វីដែលអ្នកនាំយកទៅវិញមិនមែនត្រឹមតែជាថ្ម “ធម្មតាគ្មានព្រ លឹង”ទេប៉ុន្តែនោះរួមទាំងការចងអាឃាត និងកំហឹងរបស់ព្រលឹង វិញ្ញាណ។
២. គ្រឿងអលង្ការជាថ្មចាស់ដែលមានតម្លៃ
នៅវៀតណាម មិនត្រឹមតែនារីរួមទាំងបរុសក៏តែងតែពាក់ខ្យែក និងខ្យែដៃធ្វើពីថ្មដែលមានតម្លៃ។ ទាំងនេះមិនត្រឹមតែជាគ្រឿង អលង្ការនោះទេថែមទាំងជាយ័នការពារជីវិត ការពារម្ចាស់វត្ថុនោះពី ព្រលឹងវិញ្ញាណដែលអាក្រក់។ ក្រោយពេលប្រើប្រាស់រយៈពេលយូរ មកខ្យែដៃនិងរក្សាទុកនូវជោគវាសនា និងភាពចង្រៃរបស់ម្ចាស់វត្ថុ នោះ។
ស្រដៀងទៅនិងប្រទេសជប៉ុន ប្រសិនរបស់ខាងលើធ្លាក់លើដៃ របស់អ្នក នោះអ្នកនិងនាំតាមខ្លួននូវភាពចង្រៃរបស់មនុស្សមុន។ ដូច នេះប្រសិនបើចង់ទិញនូវគ្រឿងអលង្ការ គួរតែទិញរបស់ថ្មី។
៣. កញ្ចក់ដែលប្រេះ
កញ្ចក់ដែលបានប្រេះប្រាកដជាមិនអាចប្រើបានទៀតទេ។ ប៉ុន្តែ ពេលកញ្ចក់ប្រេះទោះបីជាកញ្ចក់របស់ខ្លួនក៏ដោយអ្នកក៏មិនគួរប្រើ ប្រាស់បន្តទៀតដែរ។
កាលពីបុរាណកញ្ចក់តែងត្រូវបានផ្សារភ្ចាប់ជាមួយមន្តអាគម។ នៅពេលដែលនារីដល់អាយុរៀបការ កញ្ចក់ក្លាយទៅជាយ័ន ជួយការ ពារថែរក្សាសម្រស់របស់នាង ហើយក៏ជួយការពារដល់សុភមង្គល ដែលទើបតែសាងគ្រួសារថ្មី។
ប្រសិនបើកញ្ចក់បានប្រេះ មានន័យថាសុភមង្គលគ្រួសារក៏មាន ភាពប៉ះពាល់ផងដែរ។
ពេលកញ្ចក់បានប្រេះគួរតែខ្ចប់យ៉ាងប្រុងប្រយ័ត្នក្នុងកន្សែង ដាក់បន្ថែមអំបិលហើយយកទៅចោល។ ដូចនេះសុភមង្គលនិងត្រូវ បានការយ៉ាងពេញលេញ។
៤. រូបភាពរបស់មនុស្សដែលបានស្លាប់ (មនុស្សដែលមិនមាន ញាតិសន្តាន)
នៅពេលមានសមាជិកក្នុងគ្រួសារស្លាប់ មានអ្នកខ្លះនិងរក្សានូវ រូបភាពរបស់អ្នកដែលបានស្លាប់ រឿងបែបនេះពិតជារឿងធម្មតា។
ប៉ុន្តែប្រសិនបើជារូបភាពរបស់អ្នកដែលមិនមានញាតិសន្តានវិញ ល្អបំផុតគឺអ្នកមិនគួរយកមកផ្ទះនោះទេ។
រូបភាពនិីមួយៗអាចនិងមានព្រលឹងរបស់អ្នកស្លាប់ ហេតុនេះ ហើយប្រសិនបើមិនមែនសាច់ញាតិទេព្រលឹងរបស់ម្នាក់នោះអាចនិងតាមលងអ្នកតាមរយៈរូបភាពរបស់គេ។
នោះក៏ជាមូលហេតុដែលនាំអោយសុខភាពរបស់អ្នកកាន់តែចុះខ្យោយផងដែរ។ ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាមិនស្រួលខ្លួន ទោះបីជាបានទៅពិនិត្យនៅពេទ្យច្រើនដងហើយក៏ដោយ សូមមើល ថាតើនៅក្នុងផ្ទះរបស់អ្នកមានរូបភាពរបស់មនុស្សដែលបានស្លាប់ ហើយគ្មានសាច់ញាតិដែរឬទេ?
ដោយសារជនជាតិជប៉ុនមានជំនឿថានៅលើពិភពលោកយើង នេះគ្រប់បែបយ៉ាងគឺមានព្រលឹងវិញ្ញាណ គ្មានអ្វីដែលមិនមានព្រលឹង នោះឡើយ។
ព័ត៌មានបន្ថែម
ប្រភព៖ news.livedoor.com