តើមានរឿងអ្វីកើតឡើង ពេលដែលអ្នកនយោបាយជប៉ុនទៅយឺតកិច្ចប្រជុំ ២នាទី?
ពេលថ្មីៗនេះសភាជប៉ុនមានអ្នកនយោបាយ Yoshitaka Sakurada បានទៅយឺត ២ នាទីនៅក្នុងកិច្ចប្រជុំពិភាក្សាអំពីកីឡាអូឡាំពិចឆ្នាំ ២០២០។ ជាការពិតណាស់កិច្ចប្រជុំដែលមានសារៈសំខាន់បែបនេះ ទៅយឺតគឺមិនអាចទទួលយកបានទេ។ ទោះបីត្រឹមតែរយៈពេល ២ នាទី ប៉ុន្តែសកម្មភាពយឺតនេះធ្វើអោយមានបញ្ហាដល់អ្នកមានវត្តមាន ហើយអាចធ្វើអោយសន្និសីទអាចបញ្ឈប់ពាក់កណ្តាលផ្លូវ។
ប្រទេសជប៉ុនគឺជាប្រទេសដែលមាននយោបាយពហុបក្ស។ បច្ចុប្បន្នក្រៅពីគណបក្សកាន់អំណាចក៏មានគណបក្សប្រឆាំងផងដែរ។ អ្នកដែលនៅបក្សប្រឆាំងតែងតែចង់ដៀមដាម រកកំហុសទោះបីតូចតាចរបស់គណបក្សកាន់អំណាចដើម្បីទម្លាក់គូប្រជែង។
ការដែលទៅយឺតរបស់អ្នកនយោបាយ Yoshitaka Sakurada ដូចជាឱកាសល្អមួយ ទោះបីជាអ្នកនយោបាយទៅយឺតត្រឹមតែ ២ នាទីប៉ុណ្ណោះ។ ហើយកិច្ចប្រជុំត្រូវឈប់រហូតដល់ទៅ ៥ ម៉ោង ដើម្បីមនុស្សគ្រប់គ្នាពិភាក្សាពីបញ្ហានេះ។ ទោះបីជា Yoshitaka Sakurada បានឱនក្បាលសុំទោសជាច្រើនដង ការរិះគន់នូវតែមិនបញ្ឈប់។
បន្ថែមពីលើនេះក្រៅពីធ្វើជាអ្នកនយោបាយម្នាក់ ប្រាក់បៀរវត្សរ៍របស់អ្នកទាំងនេះគឺខ្ពស់ជាងមនុស្សធម្មតា។ គ្មាននរណាដឹងថាក្រៅពីបំណងចម្រូងចម្រាសបានអូសបន្លាយការប្រជុំដើម្បីកាត់បន្ថយកិត្យានុភាពនៃគូប្រជែង ក៏ដោយសារតែលុយផងដែរ។
សម្រាប់អ្នកដែលចូលរួមកិច្ចប្រជុំពួកគេនឹងត្រូវបានបន្ថែមប្រាក់ក្នុងប្រាក់បៀរវត្សរ៍។ ប្រសិនបើកិច្ចប្រជុំនេះមានរយៈពេលវែងពួកគេនឹងទទួលបានប្រាក់បន្ថែមម៉ោង។
បច្ចុប្បន្នមានមនុស្សមួយចំនួនឆ្ងល់ជាមួយសំណួរ “លុយច្រើនដើម្បីអ្វី?” ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ប្រាក់ប៉ុណ្ណាក៏នូវតែមិនគ្រប់ដែរ។
ការដែលអ្នកនយោបាយ Yoshitaka Sakurada ទៅយឺតប្រាកដជាមិនគួរ ប៉ុន្តែក្នុងឱកាសនេះ អ្នកនយោបាយផ្សេងទៀតបានប្រើប្រាក់បង់ពន្ធរបស់ប្រជាជនចំណាយទៅលើរយៈពេល ៥ ម៉ោងសម្រាប់ជជែកតវ៉ារឿងបែបនេះ តើវាជាអ្វីដែលមេដឹកនាំគួរតែធ្វើ?
ប្រសិនបើមេដឹកនាំរដ្ឋមិនទៀងត្រង់ ធ្វើយ៉ាងណាចិត្តរបស់ប្រជាជនអាចសន្តិភាពបាន?
អត្ថបទ៖ Kengo Abe