ភាពចៃដន្យជាច្រើនកំពុងក្លាយជាសកម្មភាពចម្លែកនៅប្រទេសជប៉ុន
ហាក់ដូចជាមានការយល់ច្រឡំអ្វីម្យ៉ាងកំពុងកើតឡើងក្នុងចិត្តរបស់ប្រជាជនជប៉ុន។ គ្រាន់តែជាសកម្មភាពជួយគ្នាទៅវិញទៅមកក៏ត្រូវគេសង្ស័យដែរ។ រហូតដល់រាយការណ៍ប្រាប់ប៉ូលីសទៀត រឿងអ្វីកំពុងកើតឡើងនៅក្នុងសង្គមរបស់ជប៉ុន?
សំណួរទាំងនេះចាប់ផ្តើមពេលមានរបាយការណ៍រាយការណ៍ជាបន្តបន្ទាប់ផ្ញើទៅប៉ូលីស។
រូបភាព あなたの弁護士
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩
ស្រ្តីម្នាក់បីក្មេងដើរតាមផ្លូវស្រាប់តែមានបុរសម្នាក់ប្រហែលអាយុ ៣០ ឆ្នាំដើរមកជិត។
បុរសម្នាក់នេះបាននិយាយ៖ “ក្មេងនេះពិតជាគួរអោយស្រលាញ់”។
បន្ទាប់មកបុរសម្នាក់នេះនូវតែបន្តតាមពីក្រោយស្ត្រីម្នាក់នេះ។
តើបុរសម្នាក់នេះជាអ្នកណា ជនអាក្រក់ដែលកំពុងតាមពីក្រោយឬ?
ឬគ្រាន់តែជាអ្នកចៃដន្យដើរតាមផ្លូវនោះ ហើយបង្ហាញទឹកចិត្តស្រលាញ់ក្មេង។
ក្រៅពីនេះនៅមានការរាយការណ៍បទល្មើសដូចជា៖
មានក្មេងស្រីវិទ្យាល័យម្នាក់កំពុងជិះកង់ត្រលប់ទៅផ្ទះស្រាប់តែឃើញបុរសម្នាក់កំពុងជិះកង់ពីក្រោយ។
ក្មេងស្រីម្នាក់នេះចាប់ផ្តើមបង្កើនល្បឿន បុរសម្នាក់នេះស្រាប់តែបង្កើនល្បឿនដែរ។
អាចយល់ពីអារម្មណ៍ប្រុងប្រយ័ត្នរបស់នាង ប៉ុន្តែប្រសិនបើរឿងនេះគ្រាន់តែជាភាពចៃដន្យនឹងទៅជាយ៉ាងណា?
ថ្ងៃមួយឃើញក្មេង ៧ នាក់កំពុងប្រលែងលេង បុរសម្នាក់បានដើរទៅជិត។
“លេងនៅកន្លែងនេះគ្រោះថ្នាក់ណាស់” គាត់បាននិយាយដោយសម្លេងទន់ភ្លន់។
ករណីនេះហាក់ដូចជាបុរសម្នាក់នេះគ្មានអ្វីគួរអោយខ្លាច ឬគ្រោះថ្នាក់ឡើយ។
បុរសម្នាក់មានកម្ពស់ ១៦០ សង់ទីម៉ែត្រ រូបរាងធាត់បន្តិចជិះកង់ពណ៌ខៀវ។
តើរូបរាងធាត់មិនអាចជិះកង់បានឬ?
រូបភាព 愛媛県警察
ចំនុចដែលបានរៀបរាប់ខាងលើសុទ្ធតែជាការរាយការណ៍ទៅប៉ូលីសក្នុងរយៈពេលថ្មីៗនេះ។
ប្រហែលជាការប្រុងប្រយ័ត្នហួសហេតុរបស់ប្រជាជនជប៉ុនបានធ្វើអោយពួកគេសង្ស័យរឿងគ្រប់យ៉ាងនៅជុំវិញខ្លួន សូម្បីតែអ្នកមានគំនិតជួយក៏ដោយ។
ខ្ញុំធ្លាប់ជួបករណីបែបនេះម្តងនៅស្ថានីយ៍ Tokyo។
ស្រ្តីម្នាក់កំពុងព្យាយាមលើករទះរុញក្មេងឡើងរថភ្លើង មើលទៅហាក់ដូចជាធ្ងន់ណាស់។
ហេតុនេះខ្ញុំបាននិយាយថា៖ “ឬក៏ខ្ញុំជួយនាងបានទេ”
ស្រាប់តែនាងចាប់ផ្តើមមើលមកខ្ញុំដោយទឹកមុខស្លន់ស្លោហើយបដិសេធ។
“結構です!!” (មិនអីទេ)
តើមុខខ្ញុំមានកន្លែងណាគួរអោយសង្ស័យ?
កាន់តែច្រើនឡើងខ្ញុំយល់ថាជួយនរណាម្នាក់នៅប្រទេសជប៉ុនជាសកម្មភាពកម្រឃើញ។ អ្នកដែលត្រូវការជំនួយបែរបដិសេធ យូរទៅមនុស្សដែលចង់ជួយក៏មិនចង់ជួយទៀតដែរ។
តើជនជាតិជប៉ុនកាន់តែមានការប្រុងប្រយ័ត្នខ្លាំងចំពោះរឿងគ្រប់ម្យ៉ាងដោយក្រសែភ្នែកសង្ស័យបែបនេះឬ?
អត្ថបទ៖ Kengo Abe