មិនធម្មតា សារមន្ទីរជប៉ុនរក្សារបស់លេងភ្ញៀវដែលបានភ្លេចអស់រយៈពេលរហូតដល់ទៅ ៣០ឆ្នាំ
ពួកគេនៅតែសង្ឃឹមថានៅថ្ងៃណាមួយភ្ញៀវដែលបានភ្លេចនឹងត្រឡប់មកយករបស់លេងវិញ។
សារមន្ទីរ Chido នៅទីក្រុង Tsuruoka គឺជាកន្លែងសម្រាប់តាំងបង្ហាញការប្រមូលរបស់បុរាណមួយចំនួនទាក់ទងនឹង Samurai រួមមានពាសដែក មួក ដាវ។ កន្លែងនេះមានភ្ញៀវទេសចរណ៍ក្នុង និងក្រៅប្រទេស ជាពិសេសគឺក្មេងពិតជាចូលចិត្ត។ ថ្មីៗនេះសារមន្ទីរបាន “ល្បី” នៅលើគេហទំព័រសាធារណៈពេលដែលស្វែងរកម្ចាស់របស់លេងបានភ្លេចអស់រយៈពេល ៣០ឆ្នាំ។
សារមន្ទីរ Chido ភាគច្រើនទាក់ទាញក្មេងក្នុងប្រទេសជាច្រើនមកទស្សនា។
កន្លែងនេះតាំងបង្ហាញមួយផ្នែកប្រវត្តិសាស្រ្តរបស់ Samurai។
អ្នកគ្រប់គ្រងសារមន្ទីរបានផុសលើ Twitter រូបភាពសត្វទាតុក្កតា Donald មានឈ្មោះថា “Dona-chan”។
អ្វីដែលធ្វើអោយអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលគឺ “Dona-chan” ត្រូវបានគេរកឃើញប្រហែល ៣០ឆ្នាំមុននៅចំណតរថយន្តរបស់សារមន្ទីរ។ ចាប់ពីពេលដែលរកឃើញ តុក្កតាទានេះត្រូវបានបុគ្គលិកសារមន្ទីរផ្លាស់វេនគ្នាដាក់នៅលើតុធ្វើការ។ ពួកគេនៅតែប្រាប់គ្នាទៅវិញទៅមករក្សាអោយបានល្អដើម្បីជៀសវាងករណីម្ចាស់របស់វាត្រលប់មករក។
សត្វទាបាននៅសារមន្ទីរ ៣ទសវត្សន៍ប៉ុន្តែថ្មីដដែរ។
បុគ្គលិកទីនេះតែងតែបោកស្អាតពេល “Dona-chan” ថែមទាំងបានចាក់អំបោះខោអាវអោយវាទៀត។
គេតែងតែងូតទឹកអោយតុក្កតាទានេះយ៉ាងស្អាត
ហាលថ្ងៃអោយក្រអូបស្អាត
សាធារណៈជនលើ Twitter ក៏បានសរសើរការប្រឹងប្រែងរបស់សារមន្ទីរក្នុងការរក្សាទុក និងថែទាំរបស់របររបស់ភ្ញៀវដែលបានភ្លេច។ ពួកគេបង្ហាញភាពភ្ញាក់ផ្អើលដោយសារមន្ទីរនៅតែរក្សារបស់មួយដែលប្រហែលជាម្ចាស់របស់វាក៏បានភ្លេច។ ទន្ទឹមនឹងនោះមានមនុស្សជាច្រើនបានចែករំលេកអានុស្សាវរីយ៍របស់ខ្លួនជាមួយនឹងរបស់លេងកាលពីតូច។
ថែមទាំងបានចាក់អំបោះខោអាវថ្មី
សារមន្ទីរ Chido ចែករំលេកពួកគេមិនចង់ល្បីឈ្មោះ ហើយក្លាយទៅជាចំណុចដែលធ្វើអោយគេចាប់អារម្មណ៍ប៉ុន្តែពួកគេសង្ឃឹមថាសាធារណៈជននឹងជួយបុគ្គលិកសារមន្ទីររកបានម្ចាស់របស់ “Dona-chan”។
តាមរយៈ Lostbird/ប្រភពអត្តបទ Channel News Asia