ហេតុអ្វីបានជាជនជាតិជប៉ុនមានអាយុវែងជាងគេនៅលើពិភពលោក?
រូបភាព៖ healthwholeness.com
នេះមិនមែនជាអាថ៌កំបាំងទៀតទេ ដែលប្រជាជននៃដែនដីព្រះអាទិត្យរះ(រហ័សនាមរបស់ប្រទេសជប៉ុន) ដែលមាននូវទំនៀមទម្លាប់យ៉ាងច្រើនក្នុងការរស់នៅខុសប្លែកពីគេ ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រជាជននៅលោកខាងលិច មានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាជប៉ុនដែលមានអាយុសង្ឃឹមរស់ទាបបំផុតក្រោយសង្គ្រាមលោកលើកទី២ បែរជាហក់ឡើងលើកំពូលតារាងក្លាយជាជាតិសាសន៍មួយដែលមានអាយុសង្ឃឹមរស់ខ្ពស់បំផុតលើសគេទូទាំងពិភពលោក ។
តើមានអ្វីផ្តល់ឱ្យពិសេសមែនទេ?
ទោះបីជាមិនទាន់មានចម្លើច្បាស់លាស់ក៏ដោយ នៅសម័យស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ននេះបានបង្ហាញនូវភស្តុតាងជាច្រើន ដែលជាចម្លើយឆ្លើយតបនូវហេតុផលទាំងនេះមានដូចជា៖
១. មានសេវាថែទំសុខភាពល្អបំផុត
ចាប់តាំងពីឆ្នាំ ១៩៦០ មកប្រទេសជប៉ុនបានចំណាយសម្រាប់ប្រព័ន្ធថែរក្សាសុខភាពជាចាំបាច់ ដែលមានចំនួនត្រឹមតែ 8% នៃផលិតផលក្នុងស្រុកសរុប (តិចជាងពាក់កណ្តាលនៃប្រាក់ដែលអាមេរិកចំណាយសម្រាប់ប្រព័ន្ធបច្ចុប្បន្នរបស់ខ្លួន) នេះក៏ព្រោះតែប្រជាជនរក្សាបាននូវសុខភាពល្អស្រាប់ទៅហើយ។ ប្រជាជនជប៉ុនជាមធ្យមទៅជួបគ្រូពេទ្យច្រើនដងក្នុងមួយឆ្នាំសម្រាប់ការធ្វើតេស្តសុខភាពបួនដង ដែលច្រើនជាងនៅសហរដ្ឋអាមេរិក។
២. ទម្លាប់ក្នុងការដើរ ឈរ និងស្មិងស្មាធិ៍
ជប៉ុនមានទម្លាប់ក្នុងការដើរ និងឈរដោយស្មិងស្មាធិ៍។ ចម្ងាយល្មៗៗពួកគេមិនប្រើប្រាស់រថយន្ត ឬមធ្យោបាយណាផ្សេងក្រៅពីដើរឡើយ ទម្លាប់មួយទៀតគឺការឈរស្មិងស្មាធិ៍ តម្រង់ជូរ ដូចជាការរង់ចាំរថភ្លើង ឈរទិញទំនិញជាដើម គឺមានភាពស្ងប់ស្ងៀមផ្ចង់ស្មារតីខ្ពស់ ។
ទម្លាប់បែបនេះ ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់សុខភាពរបស់ពួកគេ។
៣. ទម្លាប់ក្នុងការហាត់ប្រាណរៀងរាល់ព្រឹក
រូបភាព៖ trtworld.com
៤. គ្រប់មុខម្ហូបគឺស្រស់ជានិច្ច
វាពិតជាស្រស់ខ្លាំងណាស់ និងជាអាហារតាមរដូវកាលនីមួយៗ ។ ជប៉ុនជាប្រទេសដីកោះ ដែលហ៊ុមព័ទ្ធដោយសមុទ្រ ដូចនេះបើចង់ទទួលអាហារល្អៗ មិនចាំបាច់ចំណាយការធ្វើដំណើរឆ្ងាយទៅរកទីកន្លែងណាផ្សេងក្រៅពីប្រទេសជប៉ុនខ្លួនឯងផ្ទល់នោះឡើយ អាចនិយាយបានថា ទាំងបន្លែ ត្រី និងគ្រាប់ធុញ្ញជាតិគឺមានគ្រប់គ្រាន់។ នៅជប៉ុន អាហារមិនមានកាលបរិឆ្ឆេទផុតកំណត់ជាថ្ងៃឡើយ(មិនកំណត់ថ្ងៃផុតកំណត់) វាត្រូវបានកំណត់ដោយម៉ោងផុតកំណត់ បានន័យថាអាហារជាទូទៅមិនរក្សាទុកអោយលើសពីមួយថ្ងៃឡើយ ត្រឹមតែប៉ុន្មានម៉ោងគឺគ្រប់គ្រាន់សម្រាប់ការរក្សាទុក ។ ដូចនេះ មិនមានអ្វីឆ្ងល់ទៀតទេ គឺវាពិតជាស្រស់ខ្លាំងណាស់ ។
៥. តែងតែមានប្រើប្រាស់ចានតូចៗ
នៅក្នុងតំបន់ អូគីណាវ៉ា ដែលចាត់ទុកផ្នែកមួយនៃប្រជាជនដែលមានអាយុវែង ពួកគេតែងនិយាយថា “hara hachi bu” ដែលមានន័យថា«បរិភោគរហូតដល់អ្នកឆ្ងែតពេញ 80% »។
៦. ភាពសំបូរបែបនៃការចំអិនអាហារ
រូបភាព៖ Youtube.com
អាហារជប៉ុនមានរបៀបចំអិនជានច្រើនដូចជា ចំហុយ អាំង ចៀន ការចម្អិនឆ្អិនល្មមៗជាដើម ហើយគេមានទម្លាប់មួយ គឺយ៉ាងហោចណាស់ត្រូវមានស៊ុបមួយចាន ដែលជាធម្មតារៀបចំដាក់ក្នុងចានតូចមួយសម្រាប់មនុស្សម្នាក់ៗ ។ ពួកគេញុាំបន្លែ ត្រី រួមជាមួយនឹងអាហារដែលមាននូវជាតិសរសៃដូចជា បាយ សណ្តែកបាយ ជាជំនួយយ៉ាងច្រើនចំពោះសុខភាព ។
៧. ទម្លាប់ផឹកតែច្រើន
ការផឹកកាហ្វេនៅជប៉ុន គឺមិនមានភាពចាំបាច់ឡើយ ជប៉ុនមានទម្លាប់តែមួយគត់គឺការផឹកតែ។ គុណភាពខ្ពស់របស់តែជប៉ុន គឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន មិនដូចជាការផឹកកាហ្វេនោះឡើយ ។
៨. ការទទួលទានបន្លែច្រើន
រូបភាព៖grapee.jp
ជាទូទៅប្រពៃណីជនជាតិជប៉ុន គឺទទួលទាន បាយ បន្លែ និងត្រីច្រើន និងបន្ទាប់មកទៀតគឺ ពពួកសណ្តែក សារ៉ាយសមុទ្រដែលជាអាហារសំបូរវីតាមីន សារធាតុរ៉ែមិនអាចខ្វះបាន ។
តែទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីសតវត្សទី ១៩ មក មានការកើនឡើងនូវទម្លាប់តាមបែបលោកខាងលិចដែលនិយមទទួលទាននូវអាហារដែលមិនមានផ្តល់ផលល្អចំពោះសុខភាព ដូចជាសាច់នំបុ័ង និងសាច់សត្វ។
៩. ការចំណាយពេលនៅខាងក្រៅច្រើន
១០. យកចិត្តទុកដាក់ខ្លាំងទៅលើអនាម័យ
ប្រភព៖ JapanInside
ប្រែសម្រួល៖ Sangha