អតីតសមាជិក AKB48 ត្រូវសុំរៀបការក្នុងថ្ងៃដំបូងណាត់ជួប
បញ្ចប់រយៈពេលនៅក្នុងក្រុម AKB48 ហើយក៏ជាពេលដែលរួចផុតពីច្បាប់ហាមមិនអោយមានស្នេហារបស់ Idol ជប៉ុនដែរ។ ហេតុនេះហើយក្រោយពេលបញ្ចប់ការបណ្តុះបណ្តាលមានអតីតសមាជិក AKB48 ជាច្រើនរកឃើញដៃគូជីវិតរបស់ខ្លួនដូចជា Maeda Atsuko និង Takahashi Minami។
ហើយពេលនេះដល់វេនអ្នកគាំទ្ររបស់ Shinoda Mariko អ្នកដែលមានរហ័សនាមថា Mariko-sama ក្នុងចំណោម Kami-7 របស់ AKB48 ភ្ញាក់ផ្អើលពេលដែលនិមិត្តរូបរបស់ខ្លួនប្រកាសរៀបអាពាហ៍ពិពាហ៍។
Shinoda Mariko ចូលជាសមាជិកក្រុមតាំងពីអាយុ ១៩ ឆ្នាំ។ ក្រោយពេលបញ្ចប់ការបណ្តុះបណ្តាលពី AKB48 នាងទុករយៈពេលប៉ុន្មានឆ្នាំដើម្បីកំសាន្ត និងបង្កើតអាជីពរបស់ខ្លួន។ រហូតដល់អាយុ ៣២ ឆ្នាំ Shinoda ចុងបញ្ចប់បានប្រកាសរៀបអាពាហ៍ពិពាហ៍ ហើយសេ្នហារបស់នាងកើតឡើងលឿនណាស់។ ដោយដឹងថាប្តីរបស់ Shinoda ជាពាណិជ្ជករដែលជោគជ័យម្នាក់ ជាម្ចាស់នៃ Beauty Salon ល្បីមួយ។
Shinoda បានបញ្ជាក់អំពីការរៀបការនៅលើគេហទំព័រផ្ទាល់ខ្លួន សម្រាប់អ្នកគាំទ្រដោយផុសរូបមានអក្សរសរសេរដៃរបស់ខ្លួន។ នាងបាននិយាយថាប្តីរបស់នាងជាបុរសម្នាក់ធម្មតា មិនទាក់ទងនឹងវិស័យសិល្បៈឡើយ ហើយមានអាយុតិចជាងនាង ៣ ឆ្នាំ។ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតគឺគាត់បានសុំ Shinoda រៀបការក្នុងថ្ងៃដំបូងអ្នកទាំងពីរណាត់ជួបគ្នា។
Shinoda និងប្តីជួបគ្នាលើកដំបូងពេលញ៉ាំអាហារពេលយប់ ជាមួយនឹងមិត្តភក្តិផ្សេងទៀតនូវចុងខែតុលា ឆ្នាំមុន ក្រោយមកមានឳកាសច្រើនជួបគ្នាតាមក្រុម។ ប៉ុន្តែរហូតដល់ពាក់កណ្តាលខែវិចិ្ឆកា នាក់ទាំងពីរទើបទៅញ៉ាំអីជាមួយគ្នាលើកដំបូង ហើយនោះក៏ជាពេលដែល Shinoda យល់ព្រមរៀបការជាមួយប្តីរបស់នាងផងដែរ។
https://www.instagram.com/p/BuDEi5ThPx3/?utm_source=ig_embed&utm_campaign=embed_locale_test
“ទោះបីពួកយើងមិនធ្លាប់ណាត់ជួបគ្នា ប៉ុន្តែពួកយើងមានគំនិតចង់រៀបការជាមួយគ្នា”។
ក្នុងពេលណាត់ជួបដំបូងនោះ នាក់ទាំងពីរបានចែករំលេកសេចក្តីសង្ឃឹមនាពេលអនាគត និងគំនិតរបស់ខ្លួនសម្រាប់ជីវិតក្រោយពេលរៀបការ។ បន្ទាប់ពីឃើញថាមានចំនុចជាច្រើនដូចគ្នា ពួកគេក៏យល់ព្រមរៀបការជាមួយគ្នាតែម្តង។ “នៅក្នុងបេះដូងរបស់ខ្ញុំ ខ្ញុំពិតជាចង់រស់នៅជាមួយមនុស្សម្នាក់នេះអស់មួយជីវិត”។
ក្រោយពេលរៀបការមនុស្សភាគច្រើននឹងដកខ្លួនចេញពីវិស័យសិល្បៈ ប៉ុន្តែ Shinoda បានប្រកាសថានឹងបន្តក្នុងវិស័យនេះ។
ហេតុនេះទាំងអស់គ្នានឹងមើលឃើញ Shinoda Mariko ដែលជោគជ័យក្នុងវិស័យខ្លួនជ្រើសរើសក៏ដូចជាជីវិតសុភមង្គលរបស់នាង។ សូមគាំទ្រនាងទាំងអស់គ្នាណា!
អត្ថបទ៖ Sacchan