វត្ត​អារាមនៅជប៉ុន​ទទួល​ចិញ្ចឹម​ឆ្មាអាណាថា

តើ​អ្នក​គិត​យ៉ាង​ណា​ចំ​ពោះវត្តអារាមដែល​មាន​ចិញ្ចឹម​ឆ្មា​?

នៅ​បរិវេណ​វត្ត​លើភ្នំ Koya ក្នុង​ខេត្ត Wakayama គេ​ហាម​ឃាត់​មិន​អោយ​ឆ្មាអណាថាចូលដោយ​សារ​មូល​ហេតុ​ពួកវា​​គួរអោយ​ស្រលាញ់ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ដំ​ណើរ​ការ​សុំ​សិលរបស់​ព្រះ​សង្ឃ។

ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ​មាន​វត្ត​មួយ​បាន​បញ្ឈប់​នូវ​គំនិត​ខាង​លើ។ ក្នុង​បរិវេណ​វត្ត​ Gotanjo-ji ស្ថិត​ក្នុង​ខេត្ត​ Fukui អ្នក​អាច​ឃើញ​ឆ្មាជាច្រើន។ ឆ្មា​ទាំង​នេះ​ជា​ឆ្មាអណាថា​គ្មាន​អ្នក​ចិញ្ចឹម​ត្រូវ​បាន​ព្រះ​សង្ឃ​ក្នុង​វត្ត​ជួយ​អោយ​ចំណី។

ឆ្មាទាំង​​នេះ​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ហេតុ​ដូច្នេះ​ភារកិច្ចរបស់​អ្នក​សុំ​សិលត្រូវ​ជួយ​សង្រ្កោះ​ពួក​វា។ ​គំ​និត​របស់​ព្រះ​សង្ឃ​នៅ​វត្ត​ត្រូវ​បាន​ប្រជាជនក្នុង​តំ​បន់​គាំទ្រ​។ មនុស្ស​ទាំង​អស់​បាន​រួម​កម្លាំង​ដើម្បី​នាំ​មក​នូវ​ជី​វិតថ្មី​សម្រាប់​ឆ្មាទាំ​ងនេះ។

សូម​មើល​រូប​ភាព​របស់​ឆ្មាទាំង​នេះ។

រូបភាព http://entermeus.com/101908/

ប្រសិន​បើ​អ្នក​ជាអ្នក​ស្រលាញ់​សត្វ​ឆ្មា ពេល​មាន​ឱកាស​មក​​​កំ​សាន្ត​នៅ​ប្រទេសជប៉ុន​កុំ​ភ្លេចទៅ​​​វត្ត​ខាង​លើ​ណា!

មាន​ពាក្យ​និយាយ​ “ដើមឈើ​ល្អ​មាន​ចាប​ទំ មនុស្ស​ល្អ​មិនដាច់​ចិត្ត​​បោះ​បង់​សត្វ​ចិញ្ចឹម​ឡើយ​”។

អាស័យ​ដ្ឋាន​សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍៖

御誕生寺(Gotanjo-ji)

Fukui, echizen-shi Shoda-cho 32

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: