ការិយាល័យប្រអប់សម្រាប់​​​​ធ្វើ​ការ​របស់​ប្រជាជន​ជប៉ុន

ប្រទេសជាច្រើន​យល់ថា​ប្រទេសជប៉ុន​ជាប្រទេស​ដែល​មមាញឹក​ជាមួយ​នឹង​ការ​ងារ ប៉ុន្តែ​នេះ​​ជាផ្នែក​មួយ​ក្នុង​សង្គម នរណាក៏​ដូចគ្នា ហេតុ​នេះ​ជនជាតិ​ជប៉ុន​ជាជ​នជាតិ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការងារ។ គ្មាន​នរណា​​ចង់​យឺត​យាវ​ ខ្ជិល​ពេល​ដែល​សង្គម​ទាំងមូល​កំ​ពុង​តែ​ខំ​ប្រឹង​ទេ។

ទោះ​បី​ជា​បែបនេះទម្លាប់​​នឹង​សម្ពាធ​មិន​មែន​ពេល​ណាក៏​ល្អ​ទេ។ អ្វី​ទាំង​នេះ​ធ្វើ​អោយ​ជនជាតិ​ជប៉ុន​ធ្វើការ​ហួស​កម្លាំង​នាំ​អោយ​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ ឬធ្វើ​អត្តឃាត។

ប្រទេសជប៉ុន​​ដឹង​​អំពី​បញ្ហា​នេះ​ ទើប​រក​​វិធី​សាស្រ្ត​ជា​ច្រើន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​​។ នា​​ពេល​ថ្មីៗ​នេះ ការិយាល័យ​​​ប្រអប់​ពិសេស​ត្រូវ​បាន​បង្កើតដើម្បី​កាត់​បន្ថយ​សម្ពាធ​ការ​ងារសម្រាប់​ប្រជាជន​ជប៉ុន។

រូបភាព https://www.danro.bar/article/12114504

ការិយាល័យ​ស្ថិត​នៅស្ថានីយ៍ Shinjuku នៅ​ចំ​កន្លែង​ទី​ប្រជុំ​ជន Tokyo

រូបភាព https://www.danro.bar/article/12114504

ក្នុង​មួយ​ថ្ងៃ​ចំនួន​ភ្ញៀវ​ជាមធ្យម​នៅ​ស្ថានីយ៍គឺ ៣,៥៣០,០០០ នាក់។ នេះ​ជា​ស្ថានីយ៍​ដែល​មាន​មនុស្ស​ច្រើនបំ​ផុត​លើ​ពិភព​លោក​។

តើ​អ្នក​​ងឿង​ឆ្ងល់​អ្វី​កំ​ពុង​តែ​កើត​ឡើង​ក្នុង​ប្រអប់ចម្លែកនៅ​កន្លែង​ដែល​មមាញឹក​​នេះទេ?

រូបភាព https://www.danro.bar/article/12114504

ផ្ទុយ​ស្រឡះ​ជាមួយ​នឹង​បរិយាកាស​អូអរ​នៅ​ខាង​ក្រៅ ខាង​ក្នុង​ការិយាល័យប្រអប់​នាំ​មក​នូវ​អារម្មណ៍​ស្ងៀម​ស្ងាត់។ ជាមួយ​នឹង​បរិ​យាកាស​នេះអ្នក​អាច​ផ្តោត​អារម្មណ៍ ១០០% សម្រាប់​ការងារដោយ​មិន​ចាំ​បាច់​បារម្ភពី​ការ​រំ​ខាន។

ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ការិយាល័យ​​​ប្រអប់​ទើប​តែ​ត្រូវ​បាន​ដាក់​ចូល​សាក​ល្បង​ហេតុ​នេះ​ពេល​វេលា​ប្រើ​អតិបរិមា​ត្រឹម​តែ ១៥​ នាទីប៉ុណ្ណោះ។ មុន​ពេល​ប្រើអ្នក​ត្រូវ​កក់​កន្លែង​មុន​ បន្ទាប់​មក​បើក​ទ្វាការិយាល័យតាម​រយៈ Smartphone។

ជាមួយ​នឹង​រយៈពេល ១៥​ នាទី​ប្រហែល​អ្នកត្រឹម​តែ​អាច​បើក​ប្រអប់​សំ​បុត្រ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ប្រទេស​មួយ​ដែល​គ្មាន​ Wifi free ដូចជា​ប្រទេសជប៉ុន រយៈពេល​ប៉ុណ្ណឹង​គឺ​គ្រប់​គ្រាន់​ណាស់​ហើយ។

មិន​ត្រឹម​តែមាន​​ Wifi នៅ​ក្នុង​ការិយាល័យ​ប្រអប់ ​នូវ​មាន​អគ្គិសនី​ និងមាន​ម៉ាស៊ីន​ត្រជាក់ផងដែរ​។ ទោះ​បី​មិន​ធ្វើ​ការ អ្នក​អាច​ចូល​ទៅ​ក្នុង​ដើម្បី​លេង​អ៊ិនធឺណែត ឬ​​សាក​ថ្ម​ទូរស័ព្ទ​។

យោង​តាម​ស្ថិតិ​នាពេល​បច្ចុប្បន្ន​មាន ៨០% អតិថិជនប្រើ​ជា​មនុស្ស​ប្រុស ហើយ​ការកក់​កន្លែង​តែង​តែ​ពេញ។

មាន​ភ្ញៀវជាច្រើន​សំ​នូម​ពររយៈ​ពេល​​ប្រើ​ប្រាស់​យូរ​ជាង​មុន​ ហើយ​បង្ហាញ​​ក្តី​សង្ឃឹមថា​សេវាកម្ម​នេះនឹង​ដាក់​អោយ​ប្រើ​ប្រាស់ជាផ្លូវ​ការ​។ អាច​និយាយ​បាន​ថាការិយាល័យ​ប្រអប់បាន​ដោះ​ស្រាយ​បញ្ហា​សម្រាប់​បុគ្គលិក​ការិយាល័យ​ជាច្រើន​​​នៅ​ស្ថានីយ៍។

គោល​បំ​ណង​ដំ​បូង​ដែល​ធ្វើ​ការិយាល័យ​ប្រអប់​​ដើម្បី​កាត់​បន្ថយ​សម្ពាធការងាររបស់​​ប្រជាជន​ជប៉ុន។ ប៉ុន្តែហាក់​ដូចជា​ប្រភេទការិយាល័យប្រអប់​​នេះបែរជា​ជំ​រុញ​​អោយ​ប្រជាជន​ធ្វើ​ការ​កាន់​តែ​ច្រើន​ទៅ​វិញ​។

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: