គួរអោយរន្ធត់ជាមួយនឹងទារុណកម្មឃោរឃៅនៅសម័យ Edo
នេះជាផ្នែកមួយយកចេញពីកំណត់ហេតុប្រចាំថ្ងៃរបស់មនុស្សម្នាក់ជនជាតិអាមេរិចបានទៅដល់ប្រទេសជប៉ុន។
ដីមួយកន្លែងដែលមិនសូវមានស្មៅដុះជិតផ្លូវធំនៅ Shinagawa។ ប្រសិនបើអ្នកក្រឡេកមើលអោយជិត អ្នកនឹងឃើញក្បាលពីរដាក់នៅលើវេទិកាមានកម្ពស់ ៦ feet។
ការពណ៌នាដែលស្មានថាមានតែនៅក្នុងខ្សែភាពយន្តរន្ធត់ ប៉ុន្តែបែរជាធ្លាប់កើតមាន។ នៅក្នុងកំណត់ហេតុខាងលើបានរៀបរាប់ អំពីរបៀបប្រហារជីវិតដ៏ឃោរឃៅក្នុងសម័យនោះ។
ដុតទាំងរស់
ប្រសិនបើត្រូវចោទប្រកាន់ពីបទបង្កអគ្គីភ័យ ការផ្តន្ទាទោសគឺជាការកាត់ទោសប្រហារជីវិតដុតទាំងរស់។
សម័យនោះនៅប្រទេសជប៉ុន ជាពិសេសគឺតំបន់ Kyoto ភាគច្រើនផ្ទះសំបែងសុទ្ធតែធ្វើពីឈើ ងាយស្រួលឆេះ។ ផ្ទះមួយត្រូវឆេះអាចនឹងឆេះបន្តទៅផ្ទះផ្សេងទៀតយ៉ាងលឿន ហើយបង្កការខូចខាតជាច្រើន។ ហេតុនេះការបង្កអគ្គីភ័យត្រូវទទួលការផ្តន្ទាទោសធ្ងន់បំផុត។
រូបភាព https://mag.japaaan.com/archives/91504
នៅក្នុងផ្ទាំងគំនូរនេះនារីម្នាក់នេះត្រូវគេដុតទាំងរស់
ដាក់នៅជុំវិញខ្លួនអ្នកទោសវត្ថុដែលងាយឆេះបន្ទាប់មកអុជភ្លើង រង់ចាំភ្លើងឆេះផ្នែកខាងក្រោមនឹងបន្តដុតដល់ច្រមុះ។ ដំណាក់កាលចុងក្រោយគឺដុតកន្លែងសំខាន់ប្រសិនបើជាបុរស ហើយដុតដើមទូ្រងប្រសិនបើជានារី។
ក្រោយពេលស្លាប់សាកសពរបស់អ្នកទោសនឹងមិនត្រូវបានគេកប់ឡើយ ប៉ុន្តែចោលនៅមាត់ទន្លេដើម្បីព្រមានអ្នកផ្សេង។
ដំដែកគោល
ចងអ្នកទោសជាប់ជាមួយនឹងឈើឆ្កាងបន្ទាប់មកចាប់ផ្តើមដំដែកគោលដូចជាព្រះយេស៊ូ។
កាត់ក្បាល
រូបភាព https://mag.japaaan.com/archives/91504
នេះជារបៀបប្រហារជីវិតដ៏ឃោរឃៅ
ដាក់អ្នកទោសនៅក្នុងប្រអប់ធំមួយហើយកប់ក្រោមដី គ្រាន់តែទុកក្បាលនៅខាងលើ ខាងមុខមានដាក់ផ្លាកមួយសរសេរថា៖
“ប្រសិនបើអ្នកចង់ អ្នកអាចអារកម្នាក់នេះបាន” បន្ទាប់មកអ្នកទោសនឹងត្រូវបានកប់បែបនេះរហូតទាល់តែមានមនុស្សម្នាក់មកកាត់ក្បាល។
ទោះជាយ៉ាងណាក៏មានករណីខ្លះគ្មាននរណាហ៊ានកាត់ក្បាលដែរ ក្រោមមកអ្នកទោសនឹងត្រូវគេអូសឡើងហើយដំដែកគោល។
នៅក្នុងសម័យបច្ចុប្បន្នប្រាកដណាស់ការដាក់ទោសប្រហារជីវិតឃោរឃៅបែបនេះមិនមានទៀតទេ ប៉ុន្តែមេរៀនដែលព្រមានពីសម័យមុនបង្រៀនយើងថាមិនត្រូវប្រព្រឹត្តអំពើអាក្រក់ឡើយ។
អត្ថបទ៖ Kengo Abe