ជនជាតិ​ជប៉ុន​ប្រើ​មនុស្ស​យន្ត​និយាយ​ជំនួស​ក្នុង​​ថ្ងៃ​ណាត់​ជួប​រក​គូរ​ស្នេហ៍

នៅ​ប្រទេសជប៉ុន​ស្ថាន​ភាព​មិន​ចង់​ណាត់​ជួប​រក​គូរ​ស្នេហ៍ រៀប​អាពាហ៍​ពិពាហ៍​ និង​កើត​កូន​មាន​កម្រិត​ខ្ពស់​។ ក្នុង​ពេល​ថ្មីៗ​នេះ មនុស្ស​មិន​ទាន់​មាន​គូរ​នៅ​ប្រទេសជប៉ុន​ជាច្រើន​កំ​ពុង​មាន​ចំ​ណាប់​អារម្មណ៍ចូល​រួម​ពិធី​ណាត់​ជួបស្វែង​រក​គូរ​​ ហើយ​បន្ត​ស្គាល់​គ្នា​ដោយ​ពឹង​លើ​ជំនួយ​ការ​មនុស្ស​យន្ត។

ប្រភេទ​នៃ​ការ​ណាត់​ជួប​ខាង​លើ​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Sharp និង​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ Cyber Agent​​ ផ្តល់​ដំ​ណោះ​ស្រាយ​នៃ​ការ​ណាត់​ជួបសម្រាប់​មនុស្ស​ដែល​គ្មាន​បទ​ពិសោធ ឬ​ខ្មាស​អៀន​ពេល​និយាយ​ជាមួយ​មនុស្ស​មិន​ធ្លាប់​ស្គាល់។

ជំនួយ​ការ​មនុស្ស​យន្តជួយ​អោយ​ដៃ​គូរ​ណាត់​ជួបអាច​ទទួល​បាន​ការ​សន្ទនា​គួរ​អោយ​ចាប់​អារម្មណ៍ និង​បន្ត​ការ​ណាត់​ជួបគ្នា​លើក​ក្រោយ។ តុនីមួយ​ៗ​​មាន​មនុស្ស​យន្ត​ពីរដែល​ត្រូវ​បាន​បញ្ចូល​ព័ត៌​មាន​របស់​អ្នក​ចូល​រួម។

តាម​ Soranews បាន​អោយ​ដឹង​ព័ត៌​មាន​ដែល​​បញ្ចូល​ក្នុង​មនុស្ស​យន្តត្រូវ​បាន​សំ​យោគ​តាមរយៈការ​ស្ទង់​មតិ​មានចំនួន​​ ៤៥ សំ​ណួរ​ ដែលបាន​​បំ​ពេញ​ដោយអ្នក​មិន​ទាន់​មាន​គូរ​​​មុន​នោះ។ ជាមួយ​ទិន្ន​ន័យ​ទាំង​នេះមនុស្ស​យន្ត​នឹង​សួរ​ហើយ​ឆ្លើយ​គ្នាទៅ​វិញ​ទៅ​មក​ចំ​ណែក​មនុស្ស​ទាំង​ពីរ​នាក់​គ្រាន់​តែ​អង្គុយស្ងៀម​ហើយ​ស្តាប់។

វីដេអូបាន​បង្ហាញ​​​ថា​វិធី​ដែល​មនុស្ស​យន្ត​ “នាំ​ពាក្យ” សម្រាប់​ដៃ​គូរ​ចូល​រួម​។ ពេល​ដែល​មនុស្ស​យន្ត​ប្រុស​សួរ “តើ​ពេល​ថ្មីៗ​នេះ​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​អូន​ជា​អ្វី?” មនុស្ស​យន្ត​ស្រី​ឆ្លើយ “ថ្មីៗ​នេះ​ខ្ញុំ​ចាប់​ផ្តើម​រៀន piano”។

បន្ទាប់​ពី​រយៈពេល ៣​នាទី​ស្តាប់​មនុស្ស​យន្ត​សន្ទនា​ ​មនុស្សទាំង​ពីរ​ដែល​បាន​ចូល​រួម​នឹង​គិត​ថាពួក​គេ​ចង់​និយាយ​គ្នា​ដោយ​ផ្ទាល់ឬទេ?

ក្នុង​ចំ​ណោម​មនុស្ស ២៨​ នាក់ចូល​រួម​មាន​ ៤ គូរយល់​ព្រម​ណាត់​ជួប​បន្ត​។ អ្នក​ចូល​រួម​បង្ហាញអំ​​ពី​អារម្មណ៍​ពេញ​ចិត្តជាមួយ​នឹង​អត្ថប្រយោជន៍​របស់​មនុស្ស​យន្ត។

មាន​មតិ​មួយ​បាន​និយាយ​ថា៖ “ដំ​បូង​ខ្ញុំ​គិត​ថា​ភាគី​ម្ខាង​ទៀត​មិន​មែន​ជា​មនុស្ស​ដែល​ខ្ញុំ​នឹង​ចូល​ចិត្តទេ ប៉ុន្តែ​បន្ទាប់​ពី​ស្តាប់​មនុស្ស​យន្ត​សន្ទនា​ ខ្ញុំ​យល់​ថា​ភាគី​មានចំ​នុច​ដូច​នឹង​ខ្ញុំ​ច្រើន​ ហេតុ​នេះ​ខ្ញុំ​សម្រេចចិត្ត​នឹង​ណាត់​ជួប​បន្ត​លើក​ក្រោយ​”។

មនុស្ស​ជា​ច្រើន​យល់​ថាដោយ​សារ​តែ​​មនុស្ស​យន្ត​ពួកគេ​អាច​ផ្តោត​អារម្មណ៍ទៅ​លើ​ការ​ស្តាប់ ហើយ​ស្វែង​យល់​ដៃ​គូរនៅ​ទល់​មុខ​។ ពួកគេ​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ និង​បារម្ភអំពីចម្លើយ​ដែល​ត្រូវ​ឆ្លើយ​ដោយ​ចៃ​ដន្យយ៉ាង​ណាទេ។

តាម​រយៈប្រព័ន្ធសំ​ណួរ​ចម្លើយ​ដោយ​ស្វ័យ​ប្រវត្តិ​មាន​ទិន្នន័យ​ស្រាប់​បែប​នេះ​ ការ​សន្ទនា​ដោយ​មនុស្ស​យន្ត​អាច​ជួយ​កាត់​បន្ថយ​ភាព​ខ្មាស​អៀន ឬមិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ក្នុង​ពេល​ណាត់​ជួប។

ដោយ​សារ​តែ​ភាព​ភ័យ​ខ្លាច នេះ​ប្រហែលជា​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​គូរ។

ប៉ុន្តែ​តើ​វិធី​នេះ​អាច​នឹង​​បន្ថយ​ភាព​រ៉ូ​មែន​ទិចរបស់​អ្នក​ណាត់​ជួប​ទេ?

ប្រភព​បន្ថែម៖ Nextshark

អត្ថបទ៖ Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: