ហេតុអ្វីបានជា​ផ្កា​សាគឺ​រ៉ា​នៅ​ប្រទេសជប៉ុន​ក្លាយ​ជា​ចំ​នុច​ពិសេស​នៃ​វប្បធម៌របស់​ជប៉ុន?

ទោះ​បី​ជាផ្កា​​ជាតិ​របស់​​ប្រទេសជប៉ុន​គឺ​ផ្កា​ Chrysanthemum ប៉ុន្តែ​ប្រភេទ​ផ្កា​ដែល​បង្កើត​ជា​ចំ​នុច​ពិសេស​នៃ​ប្រទេសជប៉ុន​​បែរជា​ផ្កា​សាគឺ​រ៉ា។

​ផ្កាសាគឺ​រ៉ា​ធ្លាក់​​មាន​នៅ​ក្នុង​ខ្សែ​ភាព​យន្ត រឿង​ Anime តន្រ្តី​ចម្រៀង និង​សិល្បៈជាច្រើន​ផ្សេង​ទៀត​របស់​ជប៉ុន។ ប៉ុន្តែ​តើ​អ្នក​ដឹង​ថា​ប្រភព​របស់​ផ្កាសាគឺ​រ៉ាមកពី Himalaya នៅ​លើ​ទឹក​ដី​នៃ​ប្រទេសចិន​ទេ?

ក្នុង​ឱកាស​បុណ្យ​ចូ​ល​ឆ្នាំ​ចិន​ខ្ញុំ​បាន​ទៅ​ដល់ប្រទេសនេប៉ាល់ កន្លែង​ដែល​មាន​កំ​ពូល​ភ្នំ Everest ស្ថិត​នៅ Himalaya។ ផ្កាសាគឺ​រ៉ា​​រីក​ស្គុះ​ស្គាយ​នៅ​តំបន់​នេះ ប៉ុន្តែយើង​អាច​​​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​ផ្កាសាគឺ​រ៉ា​នៅ​ប្រទេសផ្សេង និង​ប្រទេសជប៉ុន​។

ផ្កាសាគឺ​រ៉ា​នៅប្រទេសនេប៉ាល់ចេញ​មក​ពី​ដើម​ឈើ​ដុះ​ធម្មជាតិ​លើ​ភ្នំ។ ផ្កា​នេះ​តែង​មាន​ពណ៌​ផ្កា​​ឈូក​ដិត​ ឬស្រាល ខុស​ជាមួយ​នឹង​ផ្កាសាគឺ​រ៉ា​នៅ​ប្រទេសជប៉ុនភាគ​ច្រើន​មាន​ពណ៌​ស ឬ​លាយ​​​​ផ្កាឈូក​ស្រាល​បន្តិច។ ក្រៅពី​នេះផ្កាសាគឺ​រ៉ា​នៅ​ប្រទេស​ជប៉ុន​មិន​សូវ​មាន​ស្លឹក​ច្រើន​ទេ ហេតុ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​​អ្នក​គ្រាន់​តែ​មើល​ឃើញ​ផ្កាពណ៌​​សលាយ​ផ្កា​ឈូករីក​លើ​ដើម​ឈើ​យ៉ាង​ស្អាត​។ ពូជផ្កា​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Yoshino Cherry គឺ​ជា​ការ​រក​ឃើញ​របស់​ប្រទេសជប៉ុនក្រោយ​មក​នាំ​ទៅ​ប្រទេស​ផ្សេង​ទៀត។

Yoshino Cherry ត្រូវ​បាន​បង្កាត់​ពូជ​ដោយ​ជនជាតិ​​ជប៉ុ​ន​ប្រហែល​ពី ២០០ ទៅ ៣០០​ ឆ្នាំ​មុន​។ នៅ​សម័យនោះ​មិន​មាន​ឧបករណ៍​ជី​វវិទ្យាទំ​នើបៗ​ដូចជា​ពេល​នេះទេ។ ​ដើម​ Yoshino Cherry ទោះ​បី​​ស្អាត​ប៉ុន្តែ​មាន​ចំ​នុច​ខ្សោយ​គឺមិន​ចេញ​​គ្រាប់​ច្រើន។

វដ្ត​បន្ត​ពូជ​របស់​ផ្កា​សាគឺ​រ៉ា​ធម្មតាគឺពី​ផ្កា​ ចេញ​ផ្លែ​ ពឹង​លើ​សត្វ​ដែល​សុី​ផ្លែ​​បញ្ចេញ​ជា​គ្រាប់​ដើម្បី​ពង្រាយ​គ្រាប់​ទៅ​កាន់​ដើមនៅ​ក្បែរ​នោះ។ ទោះ​ជាយ៉ាង​ណាដើម​ Yoshino Cherry មិន​លូត​លាស់​ជា​ចង្កោម​ទោះ​​វា​អាច​រួម​បញ្ចូល​ជាមួយ​នឹង​ដើម​សាគឺ​រ៉ា​ផ្សេងទៀត។

តាំង​ពី​សម័យ​នោះជនជាតិ​ជប៉ុន​គិត​ពី​វិធី​បំ​បែក​មែក (clone) – វិធី​សាស្រ្ត​ដែល​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​ដើម្បី​បង្កាត់​​ពូជ​សម្រាប់​ដើម​ Yoshino Cherry។

ការ​បំ​បែក​មែក​ឈើ​ត្រូវ​បាន​គេ​ធ្វើ​ដូចជា កាត់​មែក​មួយ​ពី​ដើម​ឈើ ហើយ​ដាំ​វា​ដោយ​ឡែកដើម្បី​អោយ​វា​លូត​លាស់​ជា​ដើម​ឈើ​មួយ​ផ្សេងទៀត។ ក្រៅ​ពី​នេះ​ក៏​មាន​វិធី​រួម​បញ្ចូល​ដោយ​កាត់​មែក​ឈើ​មួយ​ ហើយ​ភ្ជាប់​វា​ជាមួយ​នឹង​ដើម​ឈើ​មួយ​ផ្សេង។

ការ​កាត់បំ​បែក​មែក​គឺ​ជា​វិធី​សាស្រ្ត​ដែល​ពេញ​និយម​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​គឺ ២០០ ទៅ ៣០០​ ឆ្នាំមុន​ជនជាតិ​ចេះប្រើ​វិធី​នេះទៅ​ហើយ​។​

ប៉ុន្តែ​ក៏​មាន​សំ​ណួរ​ជាច្រើន​ទាក់​ទង​នឹង​ការ​លូត​លាស់របស់ Yoshino Cherry សូម្បីតែបច្ចេកវិទ្យាពិនិត្យ​ DNA ក៏​មិន​អាច​បក​ស្រាយ​បាន​ទាំង​អស់​ដែរ។

ក្រៅពី​ការ​លូត​លាស់​មិន​សូវ​ច្រើន​ Yoshino Cherry ថែម​ទាំង​មាន​ភាព​ធន់​ទ្រាំ​ខ្សោយ​ ហើយ​មាន​អាយុ​កាល​ខ្លី។ ប៉ុន្តែ​ជនជាតិ​សម័យ​មុន​បាន​រក​ឃើញ​វិធី​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ។

ពិត​ជា​រីក​រាយ​ដោយ​សារ​តែ​បច្ចុប្បន្ន​អាច​មើល​ឃើញដើម Yoshino Cherry នេះនៅ​គ្រប់​កន្លែង​ទូ​ទាំង​ប្រទេសជប៉ុន និង​នៅ​លើ​ពិភព​លោក​។ ទោះ​បីជា​ប្រភព​របស់​ផ្កាសាគឺ​រ៉ាមិន​មក​ពី​ប្រទេសជប៉ុន ប៉ុន្តែ​ជនជាតិ​ជប៉ុន​នៅ​តែ​មាន​មោទនៈភាពដោយ​សារ​តែ​គំនិត​​​បំ​បែក​មែកឈើ​​ និង​ការ​ដាំ​ផ្កាសាគឺរ៉ា​របស់​ពួកគេ។

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: