ជនជាតិ​ជប៉ុនដាក់​បញ្ចូល​កន្លែង​បញ្ចុះ​សព​ជាមួយ​នឹង​កន្លែង​លេង​កំសាន្ត

កន្លែង​បញ្ចុះ​សពរបស់​ប្រជាជន​ជប៉ុន​មិន​រៀប​ចំដាច់​​ដោយ​ឡែក​តាម​ផ្នូរ​នីមួយ​ៗឡើយ ប៉ុន្តែ​រៀប​ចំតាម​​ក្រុម​គ្រួ​សារ។

តាំង​ពីបុព្វបុរស ដូន​តារហូត​ដល់ឪពុក​ម្តាយ​ -ល- សុទ្ធ​តែ​នៅ​ក្នុង​ផ្នូរ​តែ​មួយ​។ ដូច្នេះ​ការ​រៀប​ចំ​សម្អាតផ្នូរ​របស់ក្រុម​​គ្រួ​សារ​គឺ​ជា​ភារៈកិច្ច​របស់​កូន​ចៅ។ ប៉ុន្តែ​ដោយ​សារ​តែ​តម្លៃ​ដី​នៅ​ប្រទេសជប៉ុន​ថ្លៃ​ហេតុ​នេះ​កូន​ចៅ​មិន​អាច​ដាក់​ផ្នូរ​របស់​ដូន​តា​នៅ​ជិត​កន្លែង​ដែល​ខ្លួន​រស់​នៅបាន​ទេ។ ដូច​ជា​ផ្នូរ​​របស់​ដូន​តា​​ខ្ញុំមាន​ចម្ងាយ​ពី​កន្លែង​ដែល​ខ្ញុំ​រស់​នៅ​ប្រហែល ៤០​ នាទី​​​​ ចម្ងាយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជិត​សម្រាប់​ប្រជាជន​ជប៉ុន​។

កន្លែង​ផ្នូរ​ដែល​នៅ​ឆ្ងាយ​រួម​​ជាមួយ​នឹង​ជីវិត​រស់​នៅ​មាន​ភាព​មមា​ញឹក​ ការ​ទៅ​សែន​ផ្នូរ​សម្រាប់​ប្រជាជន​ជប៉ុន​ពិត​ជា​ពិបាក។ ទោះ​បីជា​អ្នក​អាច​ពឹង​ព្រះ​សង្ឃនៅ​ទី​នោះ​ជួយ​មើល​ផ្នូរ​ក្រុម​គ្រួ​សារ​ ប៉ុន្តែ​ក្នុង​នាម​ជាកូន​ចៅមនុស្ស​ជាច្រើន​នៅតែ​យល់​ថា​មាន​កំហុស​ចំពោះរឿង​នេះ។

ហេតុ​នេះ​ប្រជាជនជប៉ុន​បាន​ប្រើ​គំ​និត​ឆ្នៃ​ប្រឌិត​របស់​ខ្លួន​ដើម្បី​រួម​បញ្ចូល​ការទៅ​សែន​ផ្នូរជាមួយ​នឹង​ការ​ធ្វើ​ដំ​ណើរ​កំ​សាន្ត​​។ តាំង​ពី​ពេល​នោះតំ​បន់​ផ្នូរ​នៅ​ជិត​សមុទ្រ​ត្រូវ​បាន​បង្កើត​ឡើង។

រូបភាព​កន្លែង​បញ្ចុះ​សព​ថ្មី​បែប​នេះគេ​ហៅ​ថា (Resort-sou) – តំ​បន់​ផ្នូរ​សម្រាក​កំ​សាន្ត បច្ចុប្បន្ន​កំ​ពុង​ពេញ​និយម​នៅ​ប្រទេសជប៉ុន។

រូបភាព https://www.e-ohaka.com/detail/id1196392132-877400.html

ទី​តាំង​កន្លែង​ដាក់​ផ្នូរ​គឺ​ជាឆ្នេរ​សមុទ្រ​ឯកជនមាន​តែ​អ្នក​ដែល​នៅ​ក្នុង​វត្ត​ទើប​មាន​សិទ្ធ​ប្រើ។ ក្រោយ​ពេល​ទៅ​ផ្នូរ​របស់​សាច់​ញាតិ​ អ្នក​អាច​ទៅ​ងូត​ទឹក​សមុទ្រ​ ឬ​រៀប​ចំ​ពិធី BBQ នៅ​កន្លែង​នោះ។ ក្រៅ​ពី​នេះក៏​មាន​កន្លែង​បញ្ចុះ​សព​មួយ​ចំ​នួន​មាន​សេវាត្រាំ Onsen (ជ្រោះ​ទឹក​ក្តៅ)។

តាម​ធម្ម​តា​ពេល​​ទៅដល់​​កន្លែង​បញ្ចុះ​សព​​គេ​តែង​​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ចំ​ពោះ​អ្នកដែល​បាន​​ស្លាប់។ ប៉ុន្តែ​​ឆ្លង​កាត់​រយៈពេល​យូរ​ទៅ មនុស្ស​ជំ​នាន់​ក្រោយ​មាន​ភាព​មមាញឹក​ហើយ​​​​គ្មាន​នរណា​​មក​សែន​ផ្នូរ​របស់​​ក្រុម​គ្រួ​សារ និង​ប្រគល់​ភារៈកិច្ច​ទាំង​អស់​ទៅ​អោយ​វត្ត។

ហេតុ​ដូច្នេះ​ប្រទេសជប៉ុន​បង្កើត​​គំ​និត​រួម​ផ្សំ​រវាង​កន្លែង​បញ្ចុះ​សពជាមួយ​នឹង​កន្លែង​លេង​កំ​សាន្តដើម្បី​កាត់​បន្ថយ​បន្ទុក​ និង​សម្ពាធ​សម្រាប់​មនុស្ស​សម័យ​បច្ចុប្បន្ន។

តើ​អ្នក​គិត​យ៉ា​ង​ណា​ចំ​ពោះ​គំ​និត​នេះ?

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: