តើ Hokkaido អាច​នឹង​ត្រជាក់​ដូចជា​ទូ​ទឹកកក​ដែរទេ?

Hokkaido នៅ​ភាគ​ខាង​ជើងប្រទេសជប៉ុន​ជាកន្លែង​ដែល​មាន​សីតុណ្ហភាព​ទាបខ្លាំង​។ ប៉ុន្តែ​ត្រជាក់​រហូត​ដល់​អាច​យក​ផ្លែចេកកករឹង​ទៅ​ដំ​ដែក​គោលពិត​ជា​ចម្លែកមែន​។

អាកាសធាតុត្រជាក់នាំមកនូវភាព​លំបាកជាច្រើន ហើយ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ផង​ដែរ។ នៅ​ក្នុង​ស្ថាន​ភាព​អាកាសធាតុ​ត្រជាក់​បែប​នេះគំនិត​កំ​ប្លែង​របស់​បុរស​​ម្នាក់​បង្ហាញ​អោយ​យើង​ឃើញទាំង​អស់​គ្នា​។

វិធី​កំ​សាន្ត​នៃ​ប្រទេសនេះ​គឺល្បែង​ខ្មោច​ខោ ដាក់​ខោ​សើម​នៅ​ខាង​ក្រៅ​អាកាសធាតុ​ត្រជាក់រហូត​ដល់​កក​រឹង​។

ថ្មីៗនេះអ្នកយកព័ត៌មាននៃ Soranews ម្នាក់​ឈ្មោះ Nagahashi ទើប​តែ​ធ្វើ​អោយ​អ្នក​ប្រើអ៊ិនធឺណែត​ភ្ញាក់​ផ្អើល​ព្រោះ​ព្យាយាម​ដំដែក​គោល​ដោយ​ប្រើ​ផ្លែ​ចេក​។ ដោយ​ដឹង​ថាសីតុណ្ហាភាពនៅ​តំ​បន់​ដែល​គាត់​រស់​នៅប្រហែល -៦ អង្សាដល់ -១៣ អង្សា គ្រាន់​តែ​សីតុណ្ហភាព -៣ អង្សាគឺ​អាច​ធ្វើ​អោយ​កក​រឹង​គ្រប់​យ៉ាងទៅ​ហើយ។

បុរស​ម្នាក់​នេះ​ចាប់​ផ្តើម​ការ​​កំ​សាន្ត​របស់​ខ្លួន​ដោយ​កប់ផ្លែ​ចេក​មួយ​នៅ​ក្នុង​ព្រិល។ ក្រោយ​រយៈពេល​ ៦​ ម៉ោង​ ផ្លែ​ចេក​នូវ​តែ​ទន់ដោយ​សារ​តែពន្លឺ​ព្រះ​អាទិត្យ​។ ហេតុ​នេះ​បុរសម្នាក់​នេះ​សម្រេច​បង្កើន​រយៈពេលទៅជាពីរ​ថ្ងៃ។

ក្រោយ​ពេល​ផ្លែ​ចេក​បាន​កក​រឹង Nagahashi រៀប​ចំ​បន្ទះ​ឈើ​មួយ និងប្រអប់​ដែក​គោល​។ បន្ទាប់​មក​គាត់​បា​ន​ប្រើ​ផ្លែចេក​ដើម្បី​ដំ​ដែក​គោល​។ លទ្ធ​ផល​គួរ​អោយ​សោក​ស្តាយ​ផ្លែ​ចេក​ត្រូវ​ដែក​គោល​វាយ​ទម្លុះ។

ទោះ​បី​ជា​យ៉ាង​ណា​បុរស​ម្នាក់​នេះ​នូវ​តែ​បន្ត​ការពិ​សោធ​របស់​ខ្លួន​ដោយ​វិធី​ងាយ​ស្រួល​ជាង​នេះ។ គាត់​សម្រេច​ដាក់​ផ្លែ​ចេក​នៅ​ក្នុង​ទូទឹក​កកមួយ​យប់។

ព្រឹក​ថ្ងៃ​បន្ទាប់ក្រោយ​ពេល​សាក​ល្បង​ម្តង​ទៀត​លទ្ធ​ផល​ពិ​ត​ជាគួរ​អោយ​ភ្ញាក់​ផ្អើល​

ជោគជ័យហើយ​

ប្រហែល​ជា​អាកាសធាតុ​មិន​ត្រជាក់​​ដូចជា​យើង​បាន​គិត​ទេ។

បន្ទាប់​ពី​ការ​ពិសោធ​​ខាង​លើ ​Nagahashi បាន​រំ​លឹក​អ្នក​លេង​អ៊ិនធឺណែតថាផ្លែ​ចេក​មិន​មែន​ប្រើ​សម្រាប់​ដំ​ដែក​គោល​ទេ ប៉ុន្តែ​ប្រើ​សម្រាប់​​ធ្វើ​ជា​ភេសជ្ជៈផឹក។

សូម​កុំ​ខ្ជះ​ខ្ជាយ​ម្ហូប​អាហារ

ប្រភពបន្ថែម៖ Soranews24

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: