តើជនជាតិជប៉ុនព្យាករណ៍ផ្កាសាគឺរ៉ារីកដោយវិធីណា?
រដូវកាលនៃដំណើរកំសាន្តជិតមកដល់ក្រុមឧតុនិយមជប៉ុនកំពុងប្រឈមនឹងភារៈកិច្ចដ៏ធំនៅក្នុងឆ្នាំគឺ ព្យាករណ៍ពេលវេលាដែលផ្កាសាគឺរ៉ារីកនៅនិទាឃរដូវនេះ។
រដូវផ្កាសាគឺរ៉ា (Sakura) រីកប្រហែលជាពេលវេលាដែលគេទន្ទឹងរង់ចាំបំផុតនៅប្រទេសជប៉ុន។
ភ្ញៀវទេសចរណ៍ជាច្រើនគ្រោងធ្វើដំណើរកំសាន្តដោយផ្អែកលើពេលដែលផ្ការីក ចំណែកប្រជាជននៅទីនោះក៏ឆ្លៀតពេលទៅមើលជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិជួបជុំក្នុងពិធីជប់លៀង Hatami (ពិធីជប់លៀងផ្កាសាគឺរ៉ា)។
កត្តាមូលដ្ឋានសម្រាប់ក្រុមឧតុនិយមព្យាករណ៍ពេលវេលាផ្កាសាគឺរ៉ារីកគឺជាទិន្នន័យនៃសីតុណ្ហភាព។ Sakura នឹងរីកមុនប្រសិនបើសីតុណ្ហភាពកើនឡើងលឿននៅនិទាឃរដូវ ប៉ុន្តែប្រសិនបើសីតុណ្ហភាពនៅសរទរដូវ និងរដូវរំហើយកើនឡើងជាងធម្មតាផ្កានឹងរីកយឺត។
អាកាសធាតុអាក្រក់ក៏ប៉ះពាល់ដល់ដើមឈើផងដែរ ដូចជាការដាំដំណាំទទួលផលមិនបានល្អក្នុងឆ្នាំ ២០១៨ ធ្វើអោយផ្កាមាននៅក្នុងខែតុលាមុនពេលបើប្រៀបជាមួយនឹងរដូវធម្មតា។
នៅក្នុងអាកាសធាតុមានស្ថេរភាពផ្កាសាគឺរ៉ារីកលឿនបំផុតក្នុងខែមីនានៅតំបន់ភាគខាងត្បូងនៃកោះ Kyushu ហើយយឺតបំផុតក្នុងខែឧសភានៅភាគខាងជើងកោះ Hokkaido។
នៅប្រទេសជប៉ុនការព្យាករណ៍ផ្កាសាគឺរ៉ារីកមិនត្រឹមតែសម្រាប់អ្នកដែលចូលចិត្តផ្កាហើយនេះក៏ជារដូវទទួលបានអត្ថប្រយោជន៍ច្រើនផងដែរ។
ក្នុងអំឡុងពេលផ្កាសាគឺរ៉ារីក ប៉ុន្មានអាទិត្យមុននោះ ហាងលក់ទំនិញនឹងដាក់លក់ផលិតផលជាច្រើនទាក់ទងនឹងផ្កាសាគឺរ៉ា។ ផ្កាសាគឺរ៉ាត្រូវបានគេតុបតែងគ្រប់កន្លែង តាំងពីសំបកស្រាបៀររហូតដល់នុំ snack និងស្ករគ្រាប់។
រដូវកាលនេះក៏មានន័យថាការផ្លាស់ប្តូរ និយាយអំពីការចាប់ផ្តើមនៃអាជីវកម្មឆ្នាំថ្មី។ ដូចជានិស្សិតទើបតែចេញពីសាលាចាប់ផ្តើមការងារពេញម៉ោងដំបូង ចំណែកមនុស្សមួយចំនួនផ្លាស់ប្តូរឋានៈថ្មី -ល-។
នៅក្នុងវប្បធម៌របស់ជប៉ុនផ្កាសាគឺរ៉ាតំណាងអោយភាពផុយស្រួយនៃជីវិតដោយសារតែផ្ការីកក្នុងរយៈពេលប្រហែលមួយសប្តាហ៍ហើយរោយទៅវិញ។
ដើម្បីកែលម្អការព្យាករណ៍ក្រុមហ៊ុនឧតុនិយមឯកជនរបស់ជប៉ុនបានប្រមូលផ្តុំប្រជាជនដើម្បីផ្តល់ព័ត៌មានដល់ពួកគេ។
ក្រុមហ៊ុន Weathernews នៅ Chiba បានប្រមូលរូបភាពតាំងពីពេលមានពន្លកផ្កា។ មានមនុស្ស ១០.០០០ នាក់ស្ម័គ្រចិត្តក្នុងមនុស្សម្នាក់ៗរើសផ្កាសាគឺរ៉ាមួយដើម ហើយផ្ញើរូបភាពទៅអោយ Weathernews តាមរយៈគេហទំព័រ និងទូរស័ព្ទ។
មួយខែមុនពេលផ្ការីក ផ្កាសាគឺរ៉ាមានទំហំតូច ហើយរឹង។ ក្រោយពេល ១០ ថ្ងៃពន្លកចាប់ផ្តើមប្រែពណ៌លឿងលាយខៀវ បន្ទាប់មកប្រែពណ៌ខៀវចាស់។ ពេលដែលពន្លកប្តូរទៅជាពណ៌ផ្កាឈូកស្រាលនោះប្រហែលជាមួយសប្តាហ៍ទៀតផ្កានឹងរីក។
ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ “គម្រោងផ្កាសាគឺរ៉ា”ជួយ Weathernews ទទួលបាន ២លានរបាយការណ៍អំពីផ្កាសាគឺរ៉ា។ ក្រុមហ៊ុននេះក៏បានដំឡើង ១៣.០០០ ឧបករណ៍ប្រមូលទិន្នន័យអាកាសធាតុទូទាំងប្រទេសជប៉ុន ច្រើនជាង ១០ដងបើប្រៀបជាមួយនឹងភ្នាក់ងារឧតុនិយមជាតិ។
ក្រៅពីការសង្កេតមើលដោយផ្ទាល់ សព្វថ្ងៃនេះមនុស្សក៏ប្រើប្រាស់គំរូគណិតវិទ្យា និងក្បួនបកស្រាយដើម្បីព្យាករណ៍រដូវផ្ការីក។
ដោយសារតែផ្នែកឯកធ្វើបានល្អចាប់ពីឆ្នាំ ២០១០ ភ្នាក់ងារឧតុនិយមជាតិបានបញ្ឈប់ការព្យាករណ៍ផ្កាសាគឺរ៉ារីក។ ពួកគេគ្រាន់តែប្រកាសពេលដែលរដូវផ្កាសាគឺរ៉ាចាប់ផ្តើមរីកដោយផ្អែកលើ ៥៨ ដើមផ្កាសាគឺរ៉ាស្ថិតនៅច្រើនកន្លែងទូទាំងប្រទេស (ព័ត៌មានទីតាំងរបស់វាត្រូវបានរក្សាទុកជាការសម្ងាត់)។
ប្រភព៖ ព័ត៌មានយុវជន