ត្រាំខ្លួនក្នុងអាងផ្កាសាគឺរ៉ាចំនួន ១២០.០០០ ស្លឹកផ្កាសាគឺរ៉ា
ខែកុម្ភៈគឺជាពេលវេលាត្រជាក់បំផុតក្នុងឆ្នាំនៅប្រទេសជប៉ុន ភាពត្រជាក់ធ្វើអោយនរណាក៏ពិបាកទ្រាំដែរ។ ប៉ុន្តែបន្ទាប់ពីរយៈពេលត្រជាក់ខ្លាំងនេះ ពន្លឺព្រះអាទិត្យដ៏កក់ក្តៅនៃនិទាឃរដូវបានត្រលប់មកវិញ។
ហើយប្រាកដណាស់ពេលដែលនិយាយអំពីនិទាឃរដូវគឺមិនអាចខ្វះផ្កាសាគឺរ៉ាបានឡើយ។
ក្នុងចំណោមព្រឹត្តិការណ៍ទទួលរដូវផ្កាសាគឺរ៉ាមាន SAKURA CHILL BAR។
រូបភាព https://mag.japaaan.com/archives/91325
ត្រាំខ្លួននៅក្នុងសម្រស់នៃផ្កាសាគឺរ៉ាហើយផឹកស្រានោះជាអ្វីដែលអ្នកអាចនឹងទទួលបានពេលដែលទៅដល់ហាង Bar បើកក្នុងរដូវនិទាឃរដូវតែប៉ុណ្ណោះនៅខេត្ត Shiga តំបន់ Kyushu នេះ។
រូបភាព https://mag.japaaan.com/archives/91325
ការប៉ាន់ប្រមាណផ្កាសាគឺរ៉ាអាចមានចំនួន ១២០.០០០ ស្លឹកផ្កាសាគឺរ៉ា “ហើយវាមិនមែនជាផ្កាពិតទេ” ស្លឹកផ្កាពេញក្នុងកន្លែងមួយរួមជាមួយនឹង ២៣ ប្រភេទ Nihonshu សម្រាប់ភ្ញៀវអាចផឹកកំសាន្ត។
រូបភាព https://mag.japaaan.com/archives/91325
ក្រៅពីនេះថែមទាំងមានឈុតស្រាដែលមានការតុបតែងគួរអោយស្រលាញ់សម្រាប់ព្រឹតិ្តការណ៍ផ្កាសាគឺរ៉ា។
រូបភាព https://mag.japaaan.com/archives/91325
Check in Facebook ឬ Instagram នៅកន្លែងនេះ ធានាថារូបភាពនឹងស្អាត ហើយមានមិត្តភក្តិចូលមើលច្រើន។
ទោះបីជាមានរយៈពេលតែមួយសប្តាហ៍ ប៉ុន្តែមានជាងមួយខែទៀតសម្រាប់ព្រឹត្តិការណ៍នេះទើបប្រារព្ធធ្វើឡើង។
ហេតុនេះសម្រាប់អ្នកដែលចង់ទៅគយគន់ផ្កា “សាគឺរ៉ា” តែមិនទាន់មានកន្លែងនោះហាង Sakura Chill Bar អាចនឹងក្លាយទៅជាជម្រើសរបស់អ្នក។
សូមស្វាគមន៍អ្នកមកត្រាំខ្លួនក្នុងអាងផ្កាសាគឺរ៉ា។
SAKURA CHILL BAR by ភាសាជប៉ុន
កម្មវិធីមានរយៈពេលពី៖ 22/3 – 31/3
ពេលវាលាបើកទ្វា៖
– ថ្ងៃច័ន្ទ – ថ្ងៃសុក្រពីម៉ោង 15:30 – 21:45
– ថ្ងៃសៅរ៍ និងអាទិត្យពីម៉ោង 11:00 – 21:45
* ឈប់ទទួលភ្ញៀវក្រោយម៉ោង 21:15
អាស័យដ្ឋាន៖ IKIBA in commune2nd ភាសាជប៉ុន 5-1-25