តើស្វាមីជនជាតិជប៉ុនបង្ហាញសេចក្ដីស្រឡាញ់ចំពោះប្រពន្ធយ៉ាងណា?
ប្រទេសជប៉ុនមានថ្ងៃពិសេសជាច្រើនដូចជា ថ្ងៃបម្រើនារី ថ្ងៃសាច់ឆ្ងាញ់ និងថ្ងៃទី ៣១ ខែមករា ក៏ជាថ្ងៃពិសេសមួយដែរ។ ជនជាតិជប៉ុនហៅពេលវាលានេះថាជាថ្ងៃប្រពន្ធសម្លាញ់។
រូបភាព http://caonienviethac.blogspot.com/
ហេតុអ្វី? មកពីថ្ងៃទី ៣១ ខែមករា អាចសរសេរជា 1-31 ជាមួយនឹងលេខ 1 មើលទៅដូចជាអក្សរ I ត្រូវបានបញ្ចេញសម្លេងដូចជាពាក្យ Ai (សេចក្តីស្រឡាញ់) នៅក្នុងភាសាជប៉ុន។ 31 ត្រូវបានចែកជាលេខដោយឡែក រួមមានលេខ 1 (ichi) និង 3 (san) ក្រោយមកកាត់ចោលសម្លេងចុងក្រោយហើយដាក់បញ្ចូលពាក្យ Sai មានន័យថាប្រពន្ធ។ ហេតុនេះ 1-31 ក្លាយទៅជា Aisai មានន័យថាប្រពន្ធសម្លាញ់។ អត្តន័យនៃថ្ងៃនេះគឺប្តីគួរតែបង្ហាញសេចក្តីស្រលាញ់ និងអោយតម្លៃដល់ប្រពន្ធ។ ទោះជាយ៉ាងណាសង្គមជប៉ុនមិនមែនពេលណាក៏អាចបង្ហាញនូវសេចក្តីស្រលាញ់ដោយផ្ទាល់ទេ។ ហេតុនេះអ្នករៀបចំ Aisaika បានសហការជាមួយនឹងហាងផ្កា Hibiyakadan ធ្វើការស្ទង់មតិមួយអំពីសកម្មភាពដែលបង្ហាញថាប្តីស្រលាញ់ប្រពន្ធ? អ្នកដែលត្រូវរើសអោយឆ្លើយសំណួរបានជ្រើសរើសសកម្មភាពចំនួន ៥ ក្នុងនោះជម្រើសទីមួយបាន ៥ ពិន្ទុ ជ្រើសទីពីរបាន ៤ ពិន្ទុ -ល-។ ពេលដែលពិន្ទុកើនឡើង អ្នកស្រាវជ្រាវបានរៀបលំដាប់ពីពិន្ទុមធ្យមទៅដល់ដែលពិន្ទុខ្ពស់បំផុត ហេតុនេះសូមមើល Top 10 សកម្មភាពស្រលាញ់ប្រពន្ធរបស់ប្តីជាអ្វី?
១០. សម្អាតបន្ទប់ទឹក (ពិន្ទុមធ្យម ៣,២៤)
រូបភាព https://vesinhhc.vn/
ទទួលខុសត្រូវរៀបចំសម្អាតបន្ទប់ទឹកជាកន្លែងដែលមិនស្អាតគឺជាសកម្មភាពបង្ហាញការគោរព និងការលះបង់ធំបំផុត។
៩. ដឹងថាប្រពន្ធស្រលាញ់ប្រភេទផ្កាណា (ពិន្ទុ ៣,៣១)
៨. ទិញផ្កាជូនប្រពន្ធ (ពិន្ទុ ៣,៣២)
រូបភាព http://baodatviet.vn/
គ្រាន់តែដឹងថាប្រពន្ធស្រលាញ់ប្រភេទផ្កាណា ហើយទិញជូនប្រពន្ធដើម្បីបង្ហាញពីសេចក្តីស្រលាញ់របស់ខ្លួន។
៧. សសើរម្ហូបដែលប្រពន្ធចម្អិន (ពិន្ទុ ៣,៣៣)
មនុស្សមួយចំនួនបានបញ្ចេញមតិថានឹងកាន់តែល្អប្រសិនបើប្តីចូលផ្ទះបាយដើម្បីចម្អិនម្ហូបហើយនេះក៏ជាសកម្មភាពដែលប្រពន្ធចូលចិត្តដែរ។
៦. ចាប់អារម្មណ៍ការផ្លាស់ប្តូរម៉ូតសក់របស់ប្រពន្ធ (ពិន្ទុ ៣,៤៤)
៥. ចម្អិនម្ហូបសម្រាប់ប្រពន្ធ (ពិន្ទុ ៣,៥២)
រូបភាព https://eva.vn/
៤. មានពេលវេលាណាត់ជួបតែពីរនាក់ (ពិន្ទុ ៣,៦៣)
អ្វីទាំងនេះហាក់ដូចជាច្បាស់ណាស់ប្រហែលជាមិនចាំបាច់និយាយដល់ទេ ប៉ុន្តែជនជាតិជប៉ុនកំពុងតែចំណាយពេលច្រើន ដើម្បីធ្វើការថែមម៉ោង និងទំនាក់ទំនងជាមួយនឹងមិត្តរួមការងារ។ ហេតុនេះគ្មានអ្វីប្លែកពេលដែលប្រពន្ធចង់មានថ្ងៃណាត់ជួបតែពីរនាក់ជាមួយប្តីនោះទេ។
៣. បង្ហាញពីសេចក្តីស្រលាញ់ដោយវិធីនិយាយ (ពិន្ទុ ៣,៧)
ដោយសារតែអៀនដូច្នេះទោះបីជាបានរៀបការក៏មិនសូវមានប្តីនិយាយថាបងស្រលាញ់អូនជាមួយប្រពន្ធដែរ។ រហូតដល់នៅប្រទេសជប៉ុនមានព្រឹត្តិការណ៍ស្រែកថាបងស្រលាញ់អូននៅកន្លែងសាធារណៈសម្រាប់អ្នកដែលជាប្តីទៀតផង។
២. និយាយពាក្យអរគុណចំពោះប្រពន្ធ (ពិន្ទុ ៣,៧៨)
១. ចាំថ្ងៃកំណើតរបស់ប្រពន្ធ និងថ្ងៃរៀបអាពាហ៍ពិពាហ៍ (ពិន្ទុ ៣,៨៣)
នេះគឺជាថ្ងៃសំខាន់សម្រាប់ប្រពន្ធដោយសារតែក្នុងថ្ងៃខួបកំណើត និងថ្ងៃរៀបអាពាហ៍ពិពាហ៍តែងតែជាថ្ងៃពិសេសបំផុត។ ប្រសិនបើប្តីមិនត្រឹមតែចាំថែមទាំងបានធ្វើកម្មវិធីជប់លៀង ឬជូនកាដូអោយប្រពន្ធនោះជីវិតអាពាហ៍ពិពាហ៍របស់ពួកគេប្រាកដជាមានសុភមង្គល។
ប្រាកដណាស់នេះគ្រាន់តែជាគំនិតរបស់បុរសជប៉ុនថាសកម្មភាពនេះបង្ហាញពីសេចក្តីស្រលាញ់ចំពោះប្រពន្ធរបស់ពួកគេ ប៉ុន្តែប្រហែលជាមិនត្រូវដូចជាអ្វីដែលស្រ្តីគិតទេ។ ហេតុនេះប្រសិនបើអ្នកចង់បង្ហាញពីសេចក្តីស្រលាញ់ចំពោះប្រពន្ធនោះអ្នកគួរតែសង្កេតមើលថានាងចង់ ឬចូលចិត្តអ្វី កុំភ្លេចនិយាយពាក្យស្រលាញ់ជាមួយប្រពន្ធផងណា!
Neko