គ្រាន់តែឈរជនជាតិជប៉ុនធ្វើអោយពិភពលោកយល់ថាពួកគេប្រញាប់ប្រញាល់ដែរ
ប្រជាជនជប៉ុនជាជាតិសាសន៍ដើរថ្មើរជើងលឿន នេះជាអ្វីដែលនរណាក៏ឃើញពេលដែលទៅកំសាន្តនៅប្រទេសជប៉ុន ឬអាចមើលតាមរយៈខ្សែភាពយន្ត ព័ត៌មាន។ ទោះបីមិនមែនទាំងអស់គ្នាប៉ុន្តែដោយសារតែរូបរាងប្រញាប់ប្រញាល់ ជំហានជើងវែង និងដើរយ៉ាងរហ័សធ្វើអោយពួកយើងយល់ថា កន្លែងនេះពិតជាមមាញឹកហើយហាក់ដូចជាមនុស្សគ្រប់គ្នាស្ថិតនៅក្នុងរង្វិលជុំនៃជីវិត។
សូម្បីតែមិនមែនជាជនជាតិជប៉ុនអ្នកក៏មានអារម្មណ៍ថាបើមិនដើរទៅមុខនោះនឹងត្រូវនរណាម្នាក់ដើរពីក្រោយរុញច្រានឬក៏រារាំងមនុស្សនៅជំុវិញខ្លួន។ ហេតុដូច្នេះមនុសុ្សនៅពីក្រោយបង្កើតជាសម្ពាធ សម្រាប់មនុស្សនៅមុខធ្វើអោយល្បឿនកាន់តែលឿនមិនអាចយឺតវិញទេ។
រូបភាព https://studyhacker.net/
ប៉ុន្តែប្រសិនបើចាប់អារម្មណ៍បន្តិចមិនត្រឹមតែការផ្លាស់ប្តូរចលនាទើបធ្វើអោយប្រទេសជប៉ុនក្លាយទៅជារហ័សរហួន មមាញឹកទេ សូម្បីតែពេលមនុស្សឈរនៅមួយកន្លែងក៏អាចមើលឃើញពីភាពប្រញាប់ទាំងនោះដែរ។
តើអ្នកកំពុងគិតពីអ្វីមួយដែលខុស? ទោះយ៉ាងណា តាមរយៈចំនុចទាំងបីខាងក្រោមអាចមានតែប្រទេសជប៉ុន។ Japo នឹងបញ្ជាក់សម្រាប់អ្នកទាំងអស់គ្នា។
ឈរបិរភោគ – Tachigui
ឈរញ៉ាំជាវិធីពេញនិយមនៅភោជនីយដ្ឋាន Buffet នៅប្រទេសមួយចំនួន។ អ្នកបានចាប់អារម្មណ៍ទេ ទោះបីជានិយមន័យថា Buffet ជាពិធីជប់លៀងឈរ ប៉ុន្តែតែងតែមានកៅអីសម្រាប់ភ្ញៀវអង្គុយ។ និយាយអោយត្រូវជាងនេះ Buffet ជាលក្ខណៈទៅយកម្ហូបញ៉ាំដោយខ្លួនឯងជាជាងឈរញ៉ាំ។
ចំណែកនៅប្រទេសជប៉ុនឈរញ៉ាំពិតប្រាកដជាឈរផងហើយញ៉ាំផងដោយមិនមានកៅអីណាមួយនោះទេ។
កន្លែងដែលអ្នកងាយប្រទះឃើញ Tachigui គឺជាហាង Ramen, Udon, Soba តូចនៅជុំវិញ និងនៅខាងក្នុងស្ថានីយ៍ ឬនៅកន្លែងរង់ចាំរថភ្លើង (Ho-mu)។ ទោះហៅថាហាងប៉ុន្តែវាគ្រាន់តែជា Kios តូចមួយ។ ភាគច្រើនកន្លែងទុកសម្រាប់ចម្អិនម្ហូប កន្លែងដែលចុងភៅត្រូវឈរ និងបម្រើមុខម្ហូប។ កន្លែងចម្អិន និងកន្លែងដែលភ្ញៀវឈរ មានកន្លែងឃាំងចំកណ្តាលនេះក៏ជាតុបិរភោគសម្រាប់នរណាដែលមកដល់ហាង Tachigui។ ឈរផងហើយញ៉ាំផង បន្ទាប់មកប្រញាប់ប្រញាល់រត់តាមរថភ្លើងទើបតែចូលចំណត។
រូបភាពខាងក្រោមនឹងជួយអ្នកយល់អំពី Tachigui។ ហាងមួយចំនួនបែបនេះនឹងពិបាកពេលរដូវរំហើយដោយសារតែគ្មានទ្វាទប់ខ្សល់ត្រជាក់។
រូបភាព http://main-dish.com/
បុគ្គលិកការិយាល័យតែងតែឈានចូលហាង Tachigui បែបនេះដើម្បីញ៉ាំអោយឆ្អែតហើយប្រញាប់ត្រលប់ទៅកន្លែងធ្វើការវិញ។
រូបភាព https://syoso-chunen.blog.so-net.ne.jp/
មកបរិភោគអាហារក៏ត្រូវតែប្រញាប់ដែរ ស្ថិតក្នុងឥរិយាបថត្រៀមខ្លួនជាស្រេច “ឡើងរថភ្លើង” បែបនេះពិតជាគួរអោយអាណិត។
ឈរផឹក – Tachinomi ភាសាជប៉ុន
មានឈរបិរភោគប្រាកដជានឹងមានការឈរផឹក។ រាល់ហាងដែល “ឈរផឹក” ក៏ជាកន្លែងសម្រាប់បុគ្គលិកការិយាល័យ ក្រោយម៉ោងធ្វើការ។ ដោយសារតែភាពពិសេសទាំងនេះ ទើបធ្វើអោយគ្មាននរណានៅយូរ គេតែងតែឈានចូលផឹកប៉ុន្មានកែវ ញ៉ាំម្ហូបខ្លែម ហើយចេញទៅវិញ។
ចំនុចពិសេសនៃហាង Tachinomi មើលទៅចង្អៀត គ្រាន់តែគ្រប់សម្រាប់តុមួយចំនួនតូច និងមានកន្លែង Courter។ ហើយតម្លៃក៏ថោកជាងហាងស្រាដែលមានកៅអីអង្គុយផ្សេងដែរ។
រូបភាព https://news.walkerplus.com/
ក្រៅពីហាងស្រានៅទីក្រុងដូចជា Tokyo មាន Bar ឈរហៅជា Standing Bar។ តម្លៃថោកជាងច្រើនប្រៀបជាមួយនឹងកន្លែងផ្សេង។
រូបភាព https://tabelog.com/
ឈរដេក – Tachine
ដេកនៅលើរថភ្លើងជារូបភាពប្រទះឃើញច្រើនរបស់ប្រជាជនជប៉ុនក្នុងភ្នែករបស់ជនបរទេស។ គ្រាន់តែឡើងរថភ្លើងភ្លាមពួកគេអាច “ដេកលក់” ហើយចុះត្រូវចំណតដែលខ្លួនចង់ នេះជាទេពកោសល្យដែលឆ្លងកាត់បទពិសោធច្រើន។
ហើយអ្វីដែលពិសេសជាងនេះគឺជំនាញខាងឈរដេក។ នេះជាទិដ្ឋភាពឃើញច្រើនពេលដែលរថភ្លើងចង្អៀត។ មនុស្សប្រជ្រៀតគ្នារហូតដល់ត្រូវឈរផ្អែកម្នាក់ទៀតដើម្បីអាចឈរនឹង ដូច្នេះហើយពួកគេនៅតែអាចដេកបាន ពិតជាពូកែមែន។
ក្រៅពីនេះក៏មានករណីខ្លះប្រជាជនជប៉ុនគ្រាន់តែបិទភ្នែកបន្តិចដើម្បីសម្រាក។ ប៉ុន្តែពេលដែលបែបនេះក៏ពិបាករក្សាលំនឹងរាងកាយ ដើម្បីជៀសវាងការប៉ះទង្គិចពេលដែលរថភ្លើងឈប់ និងចេញដំណើរ។
វិធីឈរដែលសុវត្ថិភាពសរុបពីបទពិសោធមនុស្សជាច្រើនគឺរូបភាពនេះ។
រូបភាព http://web-pal-pub.jp/
ក្រៅពីដេកដោយមិនដឹងខ្លួនរបស់ប្រជាជនជប៉ុនដែលហត់នឿយពេលដែលជិះរថភ្លើង នេះអាចជារបៀបដេកដែលល្អបំផុត និងទាមទារការហ្វឹកហាត់ច្រើន។
រូបភាព http://blog.livedoor.jp/
មើលរូបរាងឈរផងហើយដេកផងបែបនេះប្រាកដជានរណាក៏ដឹងពីភាពនឿយហាត់ដែលធ្វើការពេញមួយថ្ងៃ។
ខាងលើនេះជាចំនុចទាំងបីអ្នកអាចមើលឃើញពីភាពប្រញាប់ប្រញាល់របស់ប្រជាជនជប៉ុនតាមរយៈទិដ្ឋភាពខុសគ្នា។ គ្រាន់តែពួកគេឈរផងហើយធ្វើអ្វីមួយក៏អាចឃើញថារង្វិលជុំជីវិតនៃប្រទេសជប៉ុនមមាញឹកកម្រិតណា។ ប្រញាប់មក ហើយក៏ប្រញាប់ទៅ ពិតជាប្រជាជនជប៉ុនមែន។
អត្ថបទ៖ Chee