សេវាកម្មជួលបងប្អូនស្រីអាចជាដំណោះស្រាយចំពោះបាតុភូត Hikikomori ដែរ​ទេ?

Hikikomori ភាគ​ច្រើន​ជា​បុរស​ (ក៏មាន​ករណី​ខ្លះ​ជា​នារី ប៉ុន្តែ​កម្រ) គេច​វេសពី​សង្គម​​នៅក្នុងផ្ទះពេញមួយថ្ងៃ។ មូលហេតុនៃបាតុភូតនេះអាចបណ្តាលមកពីជម្ងឺវិកលចរិត ជម្ងឺ​បែក​ខ្ញែក​ស្មារតី ការ​កើត​ទុក្ខសោកសង្រែង បន្ទុកផ្លូវចិត្តដោយសារសម្ពាធសង្គម ឬ​មក​ពី​ការ​លេង Pokemon ច្រើន​ពេក។

តាម​ការ​ពិត Hikikomori មាននៅគ្រប់ទីកន្លែងលើពិភពលោក ប៉ុន្តែប្រទេសជប៉ុនគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត​។ ហេតុនេះពាក្យជប៉ុន Hikikomori ត្រូវ​បានប្រើដើម្បីបង្ហាញពីស្ថានភាពនេះ។

រូបភាព https://witness.worldpressphoto.org/

ដើម្បីដោះស្រាយបាតុភូតសង្គមខាងលើក្រុមហ៊ុនជប៉ុនជាច្រើនបានស្នើដំណោះស្រាយ “សេវាកម្មជួលបងស្រី” គ្រាន់​តែ​ចំ​ណាយ ១០០,០០០ យេន​រាល់​ខែ។ សេវាកម្មនឹងផ្ញើមក​ដល់បងស្រីម្នាក់ បញ្ចុះបញ្ចូល Hikikomori ចេញ​ពី​ផ្ទះ និងធ្វើអ្វីម្យ៉ាងដើម្បីបង្កើតផលប្រយោជន៍ដល់សង្គម។

សេវាកម្មនេះមានប្រសិទ្ធិភាពក្នុងករណីនៃ Hikikomori ក្នុង​វីដេអូ​ខាង​ក្រោម។ គាត់អាចមានទំនាក់ទំនងជាមួយ​នឹង​សង្គម ហើយ​ថែម​ទាំង​រៀប​ការជាមួយ​​បងស្រី​បណ្តោះ​អាសន្ន​នេះទៀត​។

ប្រហែលជាអ្នកដែលបានចាប់ផ្តើមសេវាកម្ម​នេះបានយក​តាម​គំនិតនៃវីដេអូខាងក្រោម។

ក៏ត្រូវដឹងពីគំនិត “បង​ស្រី” យល់​តាម​ន័យ​ជាក់​ស្តែង​ មិន​មែន​ជា​មិត្ត​ភក្តិ មិត្ត​ស្រី ឬ​បង​ប្អូន​ជី​ដូន​មួយ​។

មូល​ហេតុ​មក​ពីការ​សន្មតថាកុមារដែល​ជាកូនតែមួយគត់នៅក្នុងគ្រួសារងាយ​ស្រួល​ប្រឈម​មុខ​នឹង​សម្ពាធសង្គមច្រើនជាង ពួកគេមិនមានមនុស្សទៅមុនដើម្បីយក​តម្រាប់​តាម​ហើយ​ក៏​គ្មាន​នរណា​នៅ​ពី​ក្រោយ​ដើម្បី​ធ្វើ​ជា​គំ​រូ​ល្អដែរ។ ករណី​កូន​តែ​មួយ​គត់​​ក្នុង​គ្រួសារ​ក្លាយ​ទៅ​ជា Hikikomori កាន់តែ​ងា​យ​ស្រួល​កើត​ឡើងជាងពេល​ដែល​មាន​ឪពុក​ម្តាយ​មិន​ចុះ​សម្រុង ឬ​តម្រូវ​តាម​ចិត្ត​កូន​ពេក។

ទោះ​បី​ជា​យ៉ាង​ណា​វិធី​ដោះ​ស្រាយ​នេះ​មិន​សូវ​ជា​ជាក់​ស្តែងពី​ព្រោះ​នូវ​តែ​មាន​ Hikikomori មាន​បងប្អូន​ស្រី។ ហេតុ​នេះភាពជាក់ស្តែងនៃសេវាកម្មមានប្រសិទ្ធភាពលើករណីមួយ​ចំ​នួន​ អ្វី​ទាំង​នេះបង្ហាញពីលទ្ធភាពនៃគំនិត។

ទោះបីជាវាមិនអាចដោះស្រាយបានយ៉ាងពេញ​លេញបាតុភូតសង្គមនេះ។ សង្ឃឹមថាសេវាកម្មខាង​លើ​អាច​កាត់បន្ថយផ្នែកមួយនៃ Hikikomori នាពេល​អនាគត។

ព័ត៌មាន​បន្ថែម https://dailystormer.name/

អត្ថបទ៖ Sacchan

មើលបន្ថែម: