រឿងពិតទាំង ១០ ដែលគួរអោយភ្ញាក់ផ្អើលនៃសាលារដ្ឋជប៉ុន
កាលពីបុរាណការអប់រំនៅប្រទេសជប៉ុនត្រូវបានរដ្ឋាភិបាលអោយតម្លៃខ្ពស់។ នៅចុងឆ្នាំ ១៨០០ អ្នកដឹកនាំ Meiji បានបង្កើតប្រព័ន្ធអប់រំសាធារណៈហេតុដូច្នេះធ្វើអោយកើនឡើងអត្រាចេះអក្សររបស់ប្រជាជន។
សូម្បីតែក្នុងសម័យ Edo ជាង ៧០% កុមារបានទៅសាលា។ បច្ចុប្បន្ន ៩៩% ប្រជាជនជប៉ុនអាចអាន សរសេរ ហើយសាលារៀននៅតែត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងដំណាក់កាលដំបូង។
ទោះបីជាមានភាពស្រដៀងគ្នារវាងសាលារៀនជប៉ុន និងសាលានៅបណ្តាបច្ចឹមប្រទេស ប៉ុន្តែក៏មានផ្នែកមួយចំនួនអាចធ្វើអោយមានភាពភ្ញាក់ផ្អើលពេលដែលភ្ញៀវទេសចរណ៍មកដល់ទីនេះ។
អ្នកធ្លាប់មានសំណួរសួរថាជីវិតក្នុងសាលាជប៉ុនដូម្ត៉េចទេ? ខាងក្រោមនេះគឺជារឿងពិតទាំង ១០ ដែលគួរអោយភ្ញាក់ផ្អើលនៅសាលារដ្ឋជប៉ុន។
១. គ្រូមិនពិន័យសិស្សចេញពីថ្នាក់
រូបភាព https://www.dkn.tv/
នៅប្រទេសជាច្រើនការពិន័យសិស្សចេញពីថ្នាក់រៀនជារឿងធម្មតា។ ប៉ុន្តែក្នុងសាលាជប៉ុនបែរជាមិនដូច្នេះ។ មាត្រ ២៦ នៃរដ្ឋធម្មនុញជប៉ុនចែងថាមនុស្សគ្រប់គ្នាមានសិទ្ធិទទួលការអប់រំស្មើគ្នាដូច្នេះគ្រូជប៉ុនមិនហ៊ានដេញសិស្សចេញពីថ្នាក់រៀនទេ។
ចាប់់តាំងពីពេលនោះគេបង្កើតជាទម្លាប់មួយរក្សាភាពស្ងប់ស្ងាត់ និងបន្តមេរៀន។ ពួកគេយល់ថាកុមារនឹងរំលងផ្នែកមួយចំនួននៃមុខវិជ្ជាប្រសិនបើត្រូវពិន័យឈរក្រៅថ្នាក់ ហើយអ្វីទាំងនោះនឹងមិនកើតឡើងនៅសាលារៀនជប៉ុន។
២. អ្នករាល់គ្នាទទួលទានអាហារថ្ងៃត្រង់ដូចគ្នា ហើយសិស្សធ្វើដោយខ្លួនឯង
ដូចជាប្រទេសជាច្រើនផ្សេងទៀត សិស្សអាចជ្រើសរើសរវាងការទិញអាហារថ្ងៃត្រង់ ឬយកតាមនូវប្រអប់បាយ Bento។
រូបភាព trithucvn.net/
ទោះបីជាយ៉ាងណានៅប្រទេសជប៉ុនសិស្សសាលារដ្ឋត្រូវបានទទួលការបណ្តុះបណ្តាលអោយញ៉ាំអាហារដូចគ្នា (ដោយមិនគិតពីចំណង់ចំណូលចិត្តរបស់ពួកគេឡើយ) អោយញ៉ាំក្នុងរយៈពេលដែលត្រូវអនុញ្ញាត។ អាហារថ្ងៃត្រង់រួមមានបាយ បន្លែ ប្រភេទត្រីមួយចំនួន សារ៉ាយ ហើយពេលខ្លះជាសាច់មាន់។
សិស្សដែលទទួលខុសត្រូវយកអាហាររបស់ពួកគេពីកន្លែងយកអាហារថ្ងៃត្រង់ និងបម្រើអោយមិត្តភក្តិរួមថ្នាក់ (ពួកគេត្រូវពាក់របាំងមុខពណ៌ស អាវក្រៅ និងស្រោមដៃ)។ ក្រោយពេលអាហារថ្ងៃត្រង់ សិស្សក៏មានភារៈកិច្ចរៀបចំ ហើយប្រគល់ប្រអប់ដាក់បាយវិញ គ្រប់យ៉ាងស្ថិតក្រោមការត្រួតពិនិត្យរបស់គ្រូបង្រៀន។
៣. សិស្ស និងគ្រូបរិភោគជាមួយគ្នានៅក្នុងថ្នាក់
គ្រូ និងសិស្សបរិភោគអាហារថ្ងៃត្រង់តាមក្រុម ហើយអង្គុយទល់មុខគ្នាជាពិសេសនៅសាលាវិទ្យាល័យ។ មនុស្សមួយចំនួនគិតថាសាលារៀនពិតជាផ្តាច់ការពីព្រោះមិនអនុញ្ញាតអោយកុមារអាចបរិភោគអាហារថ្ងៃត្រង់របស់ខ្លួនជាមួយនឹងសិស្សនៃថ្នាក់រៀនផ្សេង។
ទោះយ៉ាងណាក្នុងអាហារថ្ងៃត្រង់ក្មេងៗមានទំនោរបរិភោគជាមួយមិត្តរួមថ្នាក់ ដូច្នេះវាជួយកុមាររួមបញ្ចូលគ្នា និងមានទំនាក់ទំនងជាមួយមិត្តក្នុងថ្នាក់។
៤. សិស្សមិនអាចស្ថិតនៅក្នុងថ្នាក់
រូបភាព thoidai.com.vn/
នៅប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងហ្វីលីពីន សិស្សដែលមិនបង្ហាញសកម្មភាពល្អនៅសាលារៀន និងមិនត្រូវបានឡើងថ្នាក់ដើម្បីបង្កើនជំនាញ។ សំណាងសម្រាប់ជនជាតិជប៉ុន ពួកគេតែងតែឈានចូលថ្នាក់បន្តដោយមិនគិតពីពិន្ទុធ្វើតេស្ត និងកម្រិតរបស់ពួកគេយ៉ាងណា។
សិស្សម្នាក់អាចធ្លាក់ក្នុងការប្រឡងទាំងអស់ប៉ុន្តែនៅតែអាចចូលរួមពិធីបញ្ចប់ការសិក្សាចុងឆ្នាំ។ ពិន្ទុប្រឡងរបស់ពួកគេសំខាន់នៅពេលដែលប្រឡងចូលដើម្បីឡើងថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ។
ប៉ុន្តែអ្វីទាំងនេះមិនមានន័យថាកុមារជប៉ុនខ្ជិល។ ក្មេងៗត្រូវឧស្សាហ៍រៀន Kanji ដើម្បីអាចអានពាក្យមួយចំនួនដែលត្រូវការនៅអាយុសមរម្យ ក៏ដូចជាមុខវិជ្ជាផ្សេងទៀត។
៥. មិនមានបុគ្គលិកអនាម័យ
រូបភាព http://thnguyenthanhtuyentanbinh.hcm.edu.vn/
នៅប្រទេសជប៉ុនសាលារៀនមិនពឹងផ្អែកលើកម្មករអនាម័យដើម្បីសម្អាតទេ។ ដោយសិស្សត្រូវរៀបចំសម្អាតក្នុងបរិវេណរបស់ពួកគេ រួមទាំងបន្ទប់អនាម័យ។
គ្រូ សិស្ស បុគ្គលិកសាលា ហើយសូម្បីតែថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុតដូចជាអនុប្រធាន និងនាយកសុទ្ធតែរួមគ្នាសម្អាតដោយមនុស្សម្នាក់ៗត្រូវបានចាត់តាំងតំបន់រៀងខ្លួន។
សាលានៅប្រទេសជប៉ុនទុកពេលវេលាដើម្បីរៀបចំសម្អាតជារៀងរាល់ថ្ងៃដែលហៅថា “Souji”។ សិស្សមួយចំនួនពាក់ Tenugui (កន្សែង) លើក្បាល ហើយមុនពេលចាប់ផ្តើមអនាម័យ ពួកគេនឹងអង្គុយស្ងៀមស្ងាត់ប៉ុន្មាននាទីដើម្បីធ្វើសមាធិ និងត្រៀមចិត្តដែលគេហៅថា “Mokuso”។
តាមរយៈការអនុវត្តយ៉ាងពិសេសរបស់សាលារៀនជប៉ុន សិស្សត្រូវបានបណ្តុះបណ្តាលមិនត្រឹមតែសម្អាតដោយខ្លួនឯងថែមទាំងជាប្រជាពលរដ្ឋដែលមានទំនួលខុសត្រូវរបស់សង្គម។
៦. សិស្ សនិងគ្រូបង្រៀននៅតែធ្វើការសូម្បីតែនៅក្នុងថ្ងៃសម្រាក
គ្រូបង្រៀនមិនប្រាកដថាបានឈប់សម្រាកឡើយ លើកលែងតែថ្ងៃបុណ្យជាតិព្រោះគ្រូនៅតែត្រូវទៅធ្វើការដើម្បីតាមទាន់ភារៈកិច្ចរបស់គេក្នុងសាលា។
នៅវិទ្យាល័យសិស្សនឹងចូលរួមគ្នាជាក្លិបហើយតាមធម្មតាក្លិបទាំងនេះស្ថិតក្រោមការត្រួតពិនិត្យរបស់គ្រូបង្រៀន។ ហេតុនេះសកម្មភាពក៏ដូចជាការបណ្តុះបណ្តាលកីឡានឹងបន្តក្នុងរយៈពេលសម្រាក។
ក្រៅពីនេះសិស្សក៏ត្រូវមានកិច្ចការផ្ទះជាច្រើនសម្រាប់បំពេញពេលឈប់សម្រាក។
៧. សិស្សប្រើកាតាបទៅរៀន និងស្បែកជើងដូចៗគ្នា
សាលានៅជប៉ុនសំនូមពរសិស្សយកតាមស្បែកជើងក្នុងផ្ទះដើម្បីរក្សាអនាម័យ និងកុំអោយមានធូលីដីនាំចូលមកក្នុង។ ក្រៅពីនេះដោយជប៉ុនល្បីឈ្មោះជាទឹកដីស្មើភាព ហេតុនេះសិស្សក៏ត្រូវស្លៀកពាក់ និងពាក់ស្បែកជើងដូចគ្នា។
រូបភាព http://www.dongphucxinh.vn/
មិនត្រឹមតែប៉ុណ្ណឹង នៅវិទ្យាល័យគេក៏ប្រើកាតាបទៅរៀនរបស់សាលាជាមួយនឹងរូបសញ្ញារបស់សាលា។ ស្រដៀងគ្នាសិស្សសាលាបឋមក៏ប្រើកាតាបឯកសណ្ឋានរបស់ខ្លួនមានឈ្មោះហៅថា Randoseru។ សាលារៀននៅមានបទបញ្ជាផ្សេងជាច្រើន ឧទាហរណ៍ដូចជា៖ មិនអាចលាបពណ៌សក់ ពាក់គ្រឿងអលង្ការ និងផាត់មុខច្រើនពេក។
៨. សកម្មភាពចូលរួមក្រុមពេលព្រឹក និងពេលចប់ម៉ោងរៀន
ការចូលរួមក្រុមតែងតែមានសកម្មភាពធ្វើឡើងមុននិងក្រោយម៉ោងសិក្សា។
រូបភាព http://jis.edu.vn/
វាពេញនិយមហើយភាគច្រើនសិស្សសុទ្ធតែចូលរួម។ គេក៏មានមោទនៈភាពលើក្រុមរបស់ពួកគេ និងធ្វើការងារឧស្សាហ៍ព្យាយាមដើម្បីអោយក្រុមរបស់ខ្លួនរីកចម្រើន។ ហេតុនេះការភ្ញាក់ពីព្រលឹម និងចូលគេងយឺតជារឿងធម្មតា។
៩. សាលារៀនជប៉ុនមិនមានបច្ចេកវិទ្យាខ្ពស់ដូចអ្នកគិតទេ
ប្រទេសជប៉ុនអាចជាប្រទេសដែលរីកចម្រើនបំផុតក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុន្តែនៅសាលាមិនដូចអ្នកគិតទេ។ ក្នុងករណីជាច្រើនប៊ិច និងក្រដាសនៅតែពេញនិយមជាង ឧបករណ៍អេឡិចត្រូនិក។
មិនមែនសាលាណាក៏មានឧបករណ៍បច្ចេកវិទ្យាទំនើប និងកម្រិតខ្ពស់បំផុតទេ។ នៅសាលាបឋមសិក្សា និងវិទ្យាល័យនៅទូទាំងប្រទេសនៅតែមានម៉ាស៊ីនស្តាប់ចម្រៀង CD ម៉ាស៊ីនបោះពុម្ព និងទូរសារ។ មិនមានម៉ាស៊ីនត្រជាក់ទេ គឺប្រើកង្ហារអគ្គិសនីដែលនិយមបំផុតដើម្បីសន្សំសំចៃភ្លើង។ ក្នុងរដូវរងាភាគច្រើនសាលាមានតែម៉ាស៊ីនកំដៅប្រេងកាត។
ជាងនេះទៅទៀតថ្នាក់រៀនត្រូវបានបង្រៀនដោយប្រើសម្ភារឧបទេ្ទសបង្រៀនតាមបែបប្រពៃណី និងសៀវភៅសិក្សាគឺចម្បង។
១០. ដេកក្នុងថ្នាក់រៀន
ជាមួយនឹងលំហាត់កិច្ចការផ្ទះក្នុងរយៈពេលសម្រាក សកម្មភាពក្រុម ការសម្អាត ការសិក្សានៅប្រទេសជប៉ុនហាក់ដូចជាមានការងារច្រើន។ អ្វីទាំងនោះធ្វើអោយសិស្សមានពេលសម្រាក និងដេកតិចតួច។
រូបភាព baomoi.com/
ហើយលទ្ធផលគឺសិស្សដេកក្នុងថ្នាក់។ ពិតជាគួរអោយភ្ញាក់ផ្អើលគ្រូបង្រៀនបែរជាអនុញ្ញាត ហើយថែមទាំងអាធ្យាស្រ័យជាមួយនឹងភាពនឿយហាត់បែបនេះ។
បន្ទាប់ពីស្វែងយល់អំពីជីវិតប្រចាំថ្ងៃរបស់សិស្សនៅសាលារៀនរដ្ឋស្តង់ដាររបស់ជប៉ុន និងជួយអោយជនបរទេសយល់ពីវប្បធម៌របស់ជប៉ុន
តើអ្នកគិតបែបណាចំពោះចំនុចទាំង ១០ នេះ?
ប្រភព http://jpninfo.com/52113
អត្ថបទ៖ Neko