តុក្កតាឈើ Kokeshi ដែលពេញនិយមនៅក្នុងតំបន់ Tohoku
ពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នតុក្កតាឈើ Kokeshi ត្រូវបានគេស្គាល់ថាជារបរសិប្បកម្មប្រពៃណីនៅក្នុងប្រទេសជប៉ុន។ ជាពិសេសនារីចូលចិត្តតុក្កតានេះដោយសារតែរូបរាងគួរអោយស្រលាញ់ហេតុនេះមនុស្សជាច្រើនទិញធ្វើជាកាដូអនុស្សាវរីយ៍។
ប៉ុន្តែលាក់កំបាំងពីក្រោយមុខមាត់ដ៏គួរអោយស្រលាញ់នោះ គឺជារឿងរ៉ាវគួរអោយខ្លាច។
រូបភាព https://www.furusato-tax.jp/product/detail/04215/45320
តុក្កតា Kokeshi ត្រូវបានលក់ដំបូងនៅតំបន់មាន Onsen នៅភាគឦសានប្រទេសជប៉ុនពីឆ្នាំ ១៦០០ ដល់ឆ្នាំ ១៨០០។ តំបន់នេះធ្លាប់មានកសិករច្រើន គេតែងតែមកតំបន់ Onsen ដើម្បីបំបាត់ភាពតានតឹង និងសម្រាករាងកាយនៅពេលដែល ធ្វើការយ៉ាងនឿយហាត់នៅវាលស្រែ។
តុក្កតា Kokeshi ភាគច្រើនគឺកសិករជាអ្នកទិញ។ ប៉ុន្តែហេតុអ្វីក៏ដូច្នេះនោះមកពីឈ្មោះរបស់វា។ មានដំណើររឿងថា Kokeshi គឺជា 子消し(បោះបង់ចោលកូន)។
កសិករសម័យនោះពិតជាក្រីក្រចិញ្ចឹមខ្លួនក៏លំបាកហើយម៉េចនឹងអាចគិតពីរឿងកូន។ ប្រសិនជាមានពួកគេគ្រាន់តែចង់រក្សាកូនប្រុស ដែលមានកម្លាំងជាជាងកូនស្រីទន់ខ្សោយ។ ហេតុនេះមានករណីជាច្រើនកូនស្រីកើតមកត្រូវឪពុកម្តាយសម្លាប់។ ជាការពិតណាស់គ្មានឪពុកម្តាយណាចង់ធ្វើរឿងបែបនេះទេ ប៉ុន្តែបើគិតពីការរស់នៅរបស់ទារក និងជីវិតរបស់គ្រួសារទាំងមូល ពួកគេត្រូវសម្រេចចិត្តដោយឈឺចាប់បែបនេះ។
នោះហើយជាមូលហេតុដែលគេនឹងទិញតុក្កតា Kokeshi ដើម្បីលួងលោមព្រលឹងកូនស្រីដែលបាត់បង់។
ទោះយ៉ាងណារឿងរ៉ាវទាំងនេះមិនទាន់ត្រូវបានបញ្ជាក់ថាត្រឹមត្រូវទេ។ គេគ្រាន់តែដឹងថា Kokeshi ដូចជាឧបករណ៍របស់ក្មេងលេងប៉ុណ្ណោះ។
ហេតុនេះកុំខ្លាចហើយទិញ Kokeshi មួយដើម្បីធ្វើជាកាដូ ប្រសិនបើមានឱកាសទៅតំបន់ Onsen នៅភាគឦសានប្រទេសជប៉ុន។
រូបភាព https://item.rakuten.co.jp/kokeshi/10000086/
Kengo Abe