សម្រស់ស្រស់​ស្អាត​នៃ​បវរ​កញ្ញា​ថ្មី​របស់​ជប៉ុន

វគ្គ​ផ្តាច់​ព្រ័​ត្រ​បវរកញ្ញា​ជប៉ុន​ទើប​បញ្ចប់​នៅ​ Tokyo ជាមួយ​នឹង​ជ័យ​ជំ​នះ​របស់​ Aiko Watarai អាយុ ២១​ឆ្នាំ។

តាម​រយៈ Mainichikirei, Aiko Watarai រៀន​នៅ​ឆ្នាំទី ២ សាកល​វិទ្យាល័យ​ Tokyo សាលា​ដែល​មាន​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេសជប៉ុន។

នាង​មាន​កម្ពស់​ ១,៦៦​មែ៉ត្រ​ ពូ​កែ​ភាសាបារាំង​ និង​ចេះ​ភ្លុំ​ខ្លុយ​

ចំណង់ចំណូលចិត្តរបស់នាងគឺហែលទឹក ច្រៀង​ និង​ទស្សនាសារមន្ទីរសិល្បៈ។ នៅពេលត្រូវបានសួរថា នាង​មានបំណងចូលក្នុងវិស័យ​សិល្បៈទេ​ នាង​បាន​ឆ្លើយ​ថា៖ “ខ្ញុំ​មិន​ទាន់​គិត​ដល់​រឿង​នេះទេ​ហើយ​ រឿង​ដែល​សំ​ខាន់​របស់ខ្ញុំគឺសិក្សាខាង​វិជ្ជាពេទ្យ​”។

បវរ​កញ្ញា​មាន​សេចក្តី​ស្រមៃ​ចង់​ក្លាយ​ទៅ​ជា​គ្រូ​ពេទ្យ​

Aiko Watarai នៅ​ក្នុង​ការ​ប្រកួត​ស្លៀក​សម្លៀក​បំ​ពាក់​ប្រពៃណី

ការ​ប្រឡង​បវរកញ្ញា​ឆ្នាំ​នេះ​ទាក់​ទាញ​បេក្ខនារីជាង ២៣០០  នាក់​។ បេក្ខនារីចំនួន​ ១៣​ រូប​ស្ថិត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន​អាយុ​ចាប់​ពី ១៨​ ឆ្នាំដល់អាយុ ២៥ ឆ្នាំ។

គោ​ល​បំ​ណង​នៃ​ឆ្នាំ​នេះ​គឺបវរកញ្ញាដែល​មាន​លក្ខណៈដូចជា “ស្រី​ស្អាត​សកម្ម​ សុខភាពល្អ និង​ធ្វើការសម្រាប់ផល​ប្រយោជន៍​រួម”។

តាម​រយៈ Vnexpress

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: