ប្រទេសជប៉ុនដំណើរការផ្តល់ផ្ទះស្នាក់នៅ ព្រោះបញ្ហាផ្ទះទំនេរច្រើន
Tokyo គឺជាទីក្រុងមួយដែលមានអគារច្រើនកុះករ បំផុតលើពិភពលោក។ ដើម្បីអាចរស់នៅក្នុងទីក្រុងនេះ ចំណូលរបស់អ្នកត្រូវតែនឹងនរដោយមិនទាន់និយាយពីការទិញផ្ទះនៅឡើយទេ។
មិនត្រឹមតែជនបរទេសប៉ុណ្ណោះទេ សូម្បីតែប្រជាជនជប៉ុនក៏សង្ឃឹមថាមានផ្ទះមួយខ្នងនៅ Tokyo។ ពេលនិយាយដល់ Tokyo មិនមែនពេញទៅដោយតំបន់ពាណិជ្ជកម្មដូចជា Shibuya ឬ Shinjuku ទេ។ នៅ Tokyo មានកន្លែងមួយហៅថា Hinohara Mura (ភូមិ Hinohara)។
រូបភាព Excite
នោះគឺជាភូមិមួយដែលមានទីតាំងនៅភាគខាងលិចទីក្រុង Tokyo។ មិនសូវមានអ្នកដឹងពីវត្តមាននៃកន្លែងនេះទេ ទោះបីជាកន្លែងនេះស្ថិតក្នុង Tokyo។ ក្នុងឆ្នាំ ១៩៦០ ភូមិនេះមានចំនួនប្រជាជនសរុប ៧០០០ នាក់ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន បានថយចុះសល់តែ ២២០០នាក់។ នៅទីនេះមានផ្ទះជាង ២០០ ខ្នងដែលត្រូវបោះបង់ចោល។
មិនមែនមានតែភូមិ Hinohara យោងតាមទិន្នន័យស្រាវជ្រាវ ក្នុងចំនួនផ្ទះ ៧ខ្នងនៅជប៉ុននឹងមានផ្ទះមួយខ្នងទុកចោល។ ជាមួយនឹងផ្ទះដែលទុកចោលទាំងនេះ ទោះបីជាលក់ក៏គ្មានអ្នកទិញ ហេតុនេះម្ចាស់ផ្ទះសម្រេចចិត្តដាក់ជួលជាមួយនឹងតម្លៃដូចជាស្មើសូន្យ។ ហើយពួកគេថែមទាំងត្រូវចំណាយប្រហែល ២,២០០,០០០យេនថ្លៃជួសជុលផ្ទះ។
រូបភាព /大分県国東市の空き家バンクがスゴい!/
បច្ចុប្បន្នការប៉ាន់ប្រមាណនៅទូទាំងប្រទេសជប៉ុនមានផ្ទះប្រហែល ៨,២០០,០០០ ខ្នង ដែលបោះត្រូវបង់ចោល បើគិតដល់ឆ្នាំ ២០៣៣ ចំនួននេះនឹងកើនឡើងរហូតដល់ ២០,០០០,០០០។
មូលហេតុនៃបាតុភូតនេះ គឺមកពីប្រជាជនប្រមូលផ្តុំគ្នានៅទីប្រជុំជន នាំអោយផ្ទះនៅតំបន់ជនបទត្រូវគេបោះបង់ចោល។
តើអ្នកធ្លាប់គិតថាប្រសិនបើអ្នកមានកម្មសិទ្ធិផ្ទះនៅ Tokyo (ទោះបីជាកន្លែងស្ងាត់ដូចជាភូមិ Hinohara) អ្នកអាចមានឱកាសក្លាយទៅជាពលរដ្ឋ Tokyo និងទទួលបានអត្ថប្រយោជន៍ជាច្រើន។
អត្ថបទ៖ Kengo Abe