លោក​តា​ជនជាតិ​ជប៉ុន​ដែល​មាន​អាយុ​វែងបាន​ទទួល​មរណៈភាពនៅអាយុ ១១៤​ឆ្នាំ

លោក​តា Masazo Nonoka អ្នក​ដែល​ត្រូវ​បាន​កំ​ណត់​ត្រា Guinness ពិភព​លោក​ទទួល​ស្គាល់​ថា​ជាបុរស​ចំណាស់​បំ​ផុត​ នៅ​លើ​ពិភព​លោក​បាន​ទទួល​មរណៈភាព​អាយុ ១១៤ឆ្នាំ។

តាម​វិទ្យុ NHK, លោក​តា Masazo Nonoka បាន​ទទួល​មរណៈភាព​នៅថ្ងៃ​ទី ២០ ខែ​មករា នៅ​គេហដ្ឋាន​លើ​កោះ Hokkaido ខាង​ជើង​ប្រទេសជប៉ុន។

លោក​តា​ជនជាតិ​ជប៉ុន​ដែល​មាន​អាយុ​វែង​បំ​ផុត​បាន​ទទួល​មរណៈភាពមាន​អាយុ ១១៤ឆ្នាំ។ គន្លឹះ​របស់​លោក​តា​ដែល​មាន​អាយុ​វែង​ជាង​គេ​លើពិភព​លោកគឺ​​ ញ៉ាំ​ផ្អែម​ ត្រាំ​ជ្រោះទឹក​ក្តៅ​ Onsen។

គ្រួ​សារ​បាន​អោយ​ដឹង​មុន​នោះ​មួយ​ថ្ងៃលោក​តា​នៅ​ធម្មតា ប៉ុន្តែ​ដល់​ព្រឹក​ថ្ងៃទី ២០ ខែមករា គេ​បាន​ឃើញ​ថា​លោក​តា Masazo Nonoka បានផុត​ដង្ហើម។ ក្រោយ​មក​លោក​គ្រូ​ពេទ្យបាន​បញ្ជាក់​ថា​លោក​តា​បាន​ទទួល​មរណៈភាព។

លោក​តា ​Masazo Nonoka ត្រូវ​បាន​កំ​ណត់​ត្រា Guinness ពិភព​លោ​កទទួលស្គាល់​ថាជាបុរស​ចំណាស់​បំ​ផុត​កាលពី​ខែ​មេសា ឆ្នាំ ២០១៨។ លោក​តា​កើត​នៅ​ថ្ងៃទី ២៥ ខែ​កក្កដា ឆ្នាំ ១៩០៥ និងចំណាយពេលវេលាបន្ទាប់ពីចូលនិវត្តន៍ដើម្បីអានសៀវភៅ កាសែត ញ៉ាំ​ដំណាប់ មើល​ទូរទស្សន៍ ហើយ​ជាពិសេសពិត​ជា​ចូល​ចិត្តកី​ឡា Sumo។

លោក​តា Masazo Nonoka មាន​រមណីយដ្ឋានជ្រោះទឹក​ក្តៅនៅ​ភ្នំ Meakan ខាងកើត Hokkaido ហើយ​ធ្លាប់​បង្ហាញ​ប្រាប់​​ពី​គន្លឹះរស់​នៅ​មាន​អាយុវែងដោយ​ពឹងទៅលើ​ការ​ងូត​ទឹក​ជ្រោះ​ក្តៅ និង​ញ៉ាំ​ផ្អែម​ ប៉ុន្តែ​គ្រួសារ​របស់​លោក​តាបាន​ចែក​រំលេក​ចំ​នុច​ពិសេស គឺដោយសារតែការ​រស់​នៅ​គ្មានកង្វល់ និង​មិន​ព្រួយ​បារម្ភ។

Yuko ចៅ​​ស្រី​របស់​លោក​តា Masazo Nonoka បាន​អោយ​ដឹង​គ្រួសាររស់​នៅ​ក្នុង​ជីវិត​មាន​សុភមង្គលពឹងទៅ​លើ​លោក​តា។ នាង​បាន​និយាយ​ថាលោក​តា​ចំ​ណាយ​ពេល​វេលា​ចុង​ក្រោយ​ នៅជាមួយ​គ្រួ​សារ ហើយ​អ្វី​ទាំង​នោះ​ធ្វើ​អោយ​អ្នក​ទាំង​អស់​គ្នា គ្មាន​អារម្មណ៍​ថា​ស្តាយ​ក្រោយ​ទោះ​បីពិត​ជា​នឹក​រលឹក​ដល់​លោក​តា។

តាម​រយៈព័ត៌មាន​យុវជន

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: