សម្លៀកបំពាក់ដែលកំពុងល្បីរបស់ក្រុម AKB48
AKB48 គឺជាក្រុមដែលល្បីឈ្មោះបំផុតនៅប្រទេសជប៉ុន ពួកគេបានលក់ឌីស CD ច្រើនរហូតដល់បំបែកកំណត់ត្រា ផលិតផលទីបីលក់ដាច់បំផុតគ្រប់សម័យកាល។
ក្រុម Idol បានទាក់ទាញអ្នកគាំទ្រជាច្រើន ទោះបីជាយ៉ាងណាមនុស្សជាច្រើនក្នុងចំណោមនោះចូលចិត្តក្រុមមិនមែនដោយសារចម្រៀងរបស់ពួកគេប៉ុន្តែព្រោះតែរូបរាងខាងក្រៅដ៏គួរអោយស្រលាញ់ជាមួយនឹងសម្លៀកបំពាក់ស្រស់ស្អាតរបស់ពួកគេតែប៉ុណ្ណោះ។
ដូច្នេះក្រុមចម្រៀងនេះតែងតែគិតពីសម្លៀកបំពាក់រាល់ពេលដែលបង្ហាញខ្លួន។ ថ្មីៗនេះសាធារណៈជនលើ Instagram កំពុងបង្កការចាប់អារម្មណ៍ដោយសារសម្លៀកបំពាក់របស់ AKB48 យកគំនិតតាមសម្លៀកបំពាក់អ្នកទទួលភ្ញៀវពាក់ក្នុងកម្មវិធីទូរទស្សន៍ចុងឆ្នាំដែលពេញនិយមបំផុតនៅប្រទេសជប៉ុន Kohaku Uta Gassen ឆ្នាំ ២០១៨។
នៅ Kohaku Uta Gassen, AKB48 បានសម្តែងជាមួយនឹងក្រុមរបស់ BNK48 Bangkok ហើយពួកគេត្រូវបានចែកជា ១៦គូរួមមានសមាជិក AKB48 ម្នាក់ និងសមាជិក BNK48 ម្នាក់។ គូនីមួយៗសុទ្ធតែស្លៀកឈុតសម្លៀកបំពាក់ខ្មៅឬសតាមបែបបុរាណ សំពត់ Pencil skirt និងស្រោមដៃ Lace gloves នាំមកនូវអារម្មណ៍ស្រស់ស្អាត។
រូបភាព /osarecompany/
សម្លៀកបំពាក់ត្រូវបានរចនាម៉ូតដោយក្រុមហ៊ុនរបស់ជប៉ុនឈ្មោះ Osare Company ក្នុងគេហទំព័ររបស់ពួកគេ ត្រូវបានបង្កើតឡើងដោយអ្នកបង្កើត AKB48, Yasushi Akimoto ជាមួយនឹងគោលបំណងតែមួយគឺផលិត និងគ្រប់គ្រងម៉ូតសម្លៀកបំពាក់ សក់ និងការតុបតែងមុខរបស់ក្រុម។
រូបភាព https://www.osarecompany.com/
ក្រុមហ៊ុន Osare ក៏មានគណនី Instagram និង Twitter ក្នុងនោះពួកគេផុសនូវរូបភាពសម្លៀកបំពាក់ក្រុមប៉ុន្តែអ្វីដែលពិសេសគឺអ្នកអាចមើលឃើញចំនុចលម្អិតបំផុតរបស់សម្លៀកបំពាក់។ គេបានផុសនូវសម្លៀកបំពាក់មួយចំនួនដែលជាឯកសណ្ឋានរបស់អ្នកទទួលភ្ញៀវដែលក្រុម AKB48 និង BNK48 ពី Kohaku Uta Gassen, ទទួលបានការចាប់អារម្មណ៍ជាច្រើនហើយពេលមើលពីចម្ងាយវាដូចសម្លៀកបំពាក់របស់សិស្សស្រី។ ការទស្សនាមើលឈុតសម្លៀកបំពាក់លើ Instagram អ្នកអាចមើលឃើញការរចនាម៉ូតដែលសមាជិកម្នាក់ៗបានពាក់ ក៏ដូចជាគ្រឿងអាលង្ការនៅត្រគាក និងដៃអាវ។
រូបភាព instagram.com
អ្នកអាចមើលឃើញយ៉ាងច្បាស់ពីគ្រឿងតុបតែងក្នុងរូបភាព។
រូបភាព instagram.com
គេហទំព័រមានផុសរូបភាពជាច្រើនរបស់ AKB48 មិនត្រឹមតែពី Kohaku Uta Gassen ថែមទាំងព្រឹត្តិការណ៍ផ្សេងដូចជាការបង្ហាញខ្លួនរបស់ក្រុមក្នុងការប្រគល់រង្វាន់របស់ជប៉ុនលើកទី ៦០ និងសម្លៀកបំពាក់ណូអែលពិសេស។
រូបភាព instagram.com
សម្លៀកបំពាក់ទាំងនេះបានក្លាយទៅជាការពេញនិយមរបស់អ្នកដែលគាំទ្រម៉ូតសម្លៀកបំពាក់ជប៉ុន។ ខាងក្រោមនេះគឺជាការចែករំលេកមួយចំនួនរបស់សាធារណៈជន។
– សម្លៀកបំពាក់របស់ AKB48 ដូចជាស្នាដៃសិល្បៈ!
– ទោះបីជាសម្លៀកបំពាក់ណាក៏ដោយ AKB48 ដូចជាជំនាញខាងរើសមូ៉តសម្លៀកបំពាក់។
– តើមានការតាំងពិព័ណ៌សម្លៀកបំពាក់របស់ AKB48 ទេ? ថ្លៃក៏ខ្ញុំទៅ។
– ខ្ញុំតែងតែចូលចិត្តរូបភាពរបស់ AKB48 ក្នុងឈុតសម្លៀកបំពាក់សិស្សស្រីហើយការរចនានេះពិតជាខុសប្លែកធ្វើអោយខ្ញុំពិតជាចូលចិត្ត។
ប្រសិនបើអ្នកជាអ្នកចូលចិត្តម៉ូតសម្លៀកបំពាក់ ឬចូលចិត្តអ្វីដែលស្រស់ស្អាត អ្នកប្រាកដជាចង់មើលទំព័រ Instagram របស់ Osare Company។
សូមប្រាប់ពីសម្លៀកបំពាក់ដែលអ្នកចូលចិត្តបំផុតរបស់ក្រុម AKB48។
ប្រភព https://www.osarecompany.com/
Neko