ស្វែងយល់ពីពេលវេលា​ដែល​ផ្កា Sakura រីកនៅ​ Tokyo ​ក្នុង​ឆ្នាំ ២០១៩

ឆ្នាំ​ថ្មី​បាន​មក​ដល់ជា​​ពេល​វេលា​ដែល​ត្រូវ​ចាប់​ផ្តើម​និទាឃ​រដូវនៅ​ប្រទេសជប៉ុន អ្វី​ទាំង​នោះ​គឺ​ជា​ការ​រង់​ចាំ​ផ្កា Sakura រីកស្គុះស្គាយ។

ទោះជាយ៉ាងណាផ្កា Sakura មិន​មាន​​រដូវ​រីក​ថេរ​នោះ​ទេ វា​តែង​តែ​មាន​ការ​ផ្លាស់​ប្តូរ​ជារៀង​រាល់​ឆ្នាំ។ ហេតុ​េនះ អ្នកត្រូវដឹងអំ​ពីព័ត៌មានអោយ​បាន​ច្បាស់​លាស់ដើម្បី​អាច​ទស្សនា​មើល​នូវ​ទេសភាព​ដ៏​ស្រស់​ស្អាតដែល​ខ្លួន​ចង់​បាន។ ពិត​ជា​សំណាង​​ ខាង​ផ្នែក​ឧតុនិយមជប៉ុនទើប​តែ​ព្យាករណ៍ពេល​ណា​ដែល​ផ្កា Sakura នឹង​រី​ក​ក្នុង​ឆ្នាំ ២០១៩​។

រូបភាព https://n-kishou.com/

ផែនទីនៃ​ការព្យាករណ៍

Kochi ត្រូវ​បាន​ព្យាករណ៍​ថាជា​កន្លែង​ដំ​បូងដែល​ផ្កា Sakura រីក​ប្រហែល​ក្នុង​អំ​ឡុង​ថ្ងៃទី ១៨ ខែមី​នា​នៅ​លើ​កោះ Shikoku។ ខាងឧតុនិយមជប៉ុនបាន​អោយ​ដឹង​ថាផ្កានៅ Tokyo ចាប់​ផ្តើម​រីក​មុន​បួន​ថ្ងៃ​ បើប្រៀបទៅនឹងមធ្យមភាគ​នៃទីក្រុង។

ការ​ព្យាករណ៍​ថ្ងៃ​ដែល​ផ្កា​ Sakura រីក​រួម​មាន​៖

  • Kochi ថ្ងៃទី ១៨​ ខែមីនា​
  • Fukuoka ថ្ងៃទី ២០​ ខែមីនា
  • Tokyo ​ថ្ងៃទី ២២​ ខែមីនា
  • Nagoya ថ្ងៃទី ២២​ ខែមីនា
  • Hiroshima ថ្ងៃទី ២៣​ ខែមីនា
  • Wakayama ថ្ងៃទី ២៤​ ខែមីនា
  • Kyoto ថ្ងៃទី ២៥​ ខែមីនា
  • Osaka ថ្ងៃទី ២៧ ខែមីនា
  • Kagoshima ថ្ងៃទី ២៨​ ខែមីនា
  • Kanazawa ថ្ងៃទី ២​ ខែមេសា
  • Nagano ថ្ងៃទី ៩ ខែមេសា
  • Sendai ថ្ងៃទី ៩​ ខែមេសា
  • Aomori ថ្ងៃទី ២៤​ ខែមេសា
  • Sapporo ថ្ងៃទី ៤​ ខែឧសភា

ទោះ​បី​ជា​យ៉ាង​ណា​ Sakura ចាប់​ផ្តើម​រីកមិន​សំ​ខាន់​ជាង​ពេល​វេលា​ដែល​វា​រីក​ស្គុះ​ស្គាយទេ​។ ធម្មតា​​ចំ​ណាយ​រយៈពេល​ប្រហែល​មួយ​សប្តាហ៍​ (ឬ​ប៉ុន្មាន​ថ្ងៃ) ដើម្បី​ដល់​ពេល​វេលា​នោះ ហើយ​ខាង​ឧតុនិយមជប៉ុនបាន​ព្យាករណ៍​ការរីក​ស្គុះ​ស្គាយ​នៅ​ Tokyo នឹង​កើត​ឡើង​ក្នុង​ថ្ងៃ​ទី ២៩​ ខែ​មី​នា។

រូបភាព https://www.klook.com/

នេះ​គឺ​ជា​ដំ​ណឹង​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ Tokyo ដោយ​សារ​តែ​ថ្ងៃទី ២៩ ខែ​មីនា​គឺ​ថ្ងៃ​សុក្រ ហើយ​ថ្ងៃ​ចុង​សប្តាហ៍​ជា​ ពេលវេលា​ល្អសម្រាប់​ពិធី​ជប់​លៀង​ទស្សនា​មើល​ផ្កា​ Sakura នៅ​ក្នុង​ឧទ្យាន​ និង​សួន​ផ្កានៅ​ទី​នោះ។ ដូច​គ្នា គេ​ក៏​បង្ហាញ​នូវ​ការ​ព្យាករណ៍នៃ​ថ្ងៃ​ចុង​សប្តាហ៍​ដែល​សាក​សម​ដើម្បី​មើល​ផ្កា Sakura ល្អ​បំ​ផុត​សម្រាប់​ទី​ក្រុង​ផ្សេង​ដូចជា៖

  • Kochi ថ្ងៃទី ២៣-២៤ ខែ​មីនា​
  • Fukuoka ថ្ងៃទី ៣០-៣១​ ខែមីនា
  • Kyoto ថ្ងៃទី ៦-៧ ខែ​មីនា​
  • Osaka ថ្ងៃទី ៦-៧ ខែ​មីនា
  • Sendai ថ្ងៃទី ១៣-១៤ ខែមេសា
  • Aomori ថ្ងៃទី ២៧-២៨ ខែ​មេសា
  • Sapporo ថ្ងៃទី ១១-១២ ខែឧសភា

ខាង​លើ​នេះ​គឺ​ជាការ​ព្យាករណ៍​បច្ចុប្បន្ន​នៃ​ឧតុនិយមជប៉ុន ហើយ​អាច​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​ផ្អែក​លើ​ការ​ប្រែ​ប្រួលរបស់​អាកាសធាតុ។

ដូច្នេះអ្នក​គួរ​តែ​ចាប់​អារម្មណ៍​ការផ្សាយ​របស់ស្ថានីយ៍ឧតុនិយម និងជលសាស្ត្រដើម្បី​ទទួលបាន​ព័ត៌មាន​ផ្ការីក​ ហើយ​អាច​ទស្សនា​មើល​រដូវ​ផ្កា Sakura រីក​ស្គុះ​ស្គាយ​នៅ​ប្រទេសជប៉ុន។

ប្រភព https://n-kishou.com/corp/news-contents/sakura/

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: