Hatsuyume ការ​ទាយ​​​ក្នុងឆ្នាំ​ថ្មី ​តាម​រយៈ​សុបិន្ត​របស់​ប្រជាជន​ជប៉ុន

Hatsuyume (初 夢) មាន​ន័យ​ថា​សុបិន្ត​ដំ​បូង​ក្នុង​ឆ្នាំ​ថ្មី​។ តាមប្រពៃ​ណី​ប្រជាជន​ជឿ​ថាសុបិន្ ត​នឹង​ទាយ​ឃើញ​នូវអ្វី​ដែល​អ្នក​នឹង​ទទួល​បាន​សម្រាប់​ឆ្នាំ​ថ្មី​។ ហេតុ​នេះ Hatsuyume គឺជា​សុបិន្ត​ដែល​មាន​ក្នុង​ថ្ងៃ​ដំ​បូង​នៃ​ខែ​មករា។ ដូច្នេះនៅ​ក្នុង​ប្រតិ​ទិន​របស់​ជនជាតិ​ជប៉ុន​ថ្ងៃទី ២ ខែ​មករា​ ត្រូវ​បាន​គេ​ហៅ​ថា Hatsuyume។

ចុះ​សុបិន្ត​បែប​ណា​ដែល​ចាត់​ទុក​ថា​សំ​ណាង​ល្អ?

នៅ​ប្រទេសជប៉ុន​មាន​សុភាសិ​ត​មួយ​ទាក់​ទង​នឹង Hatsuyume នោះ​គឺ Ichi Fuji, Ni Taka, San Nasubi (តាម​ន័យ​ទូ​ទៅ៖ ទី​មួយ​គឺ ភ្នំ Fuji ទី​ពីរគឺសត្វស្ទាំង ទី​បី​គឺ ផ្លែ​ត្រប់)។ សុបិន្ត​ដែល​សំ​ណាង​បំ​ផុត​នោះ​គឺ ​ភ្នំ Fuji។ ជំ​នឿ​នេះ​មាន​តាំង​ពី​ដើមនៅ​សម័យ​ Edo។ គេ​ក៏​ហៅ​​មេទ័ព Tokugawa leyasu ជា​អ្នក​ដែល​ចូល​ចិត្ត​សុភាសិត​ខាង​លើ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ផ្នែក​ខាង​ក្រោយ​នៃ​ឃ្លាជា Yon Sen, Go Tabako, Roku Zato (តាម​ន័យ​ទូ​ទៅ៖ ផ្លិត​ ៤, បារី​ ៥, ជីបចរ​ខ្វាក់ ៦)។ ទោះ​បី​ជា​យ៉ាង​ណាវា​មិន​ពេញ​និយម​ដូចជា​ចំ​នុចបី​ដំបូង​ទេ​។

សូម​ស្វែង​យល់អោយ​បាន​ច្បាស់​លាស់​ទាំង​អស់​គ្នាក្នុងសុបិន្តកំពូលទាំង​ ៣​ នៃ​សុបិន្តសំ​ណាង​បំ​ផុត​របស់​ប្រជាជន​ជប៉ុន។

១. ភ្នំ Fuji

សុបិន្តឃើញ​​ ភ្នំ​ Fuji ត្រូវ​បាន​គេ​យល់​ថា​ល្អ​ ដោយ​សារ​តែជា​ភ្នំ​ដែល​ខ្ពស់​បំ​ផុត​នៅ​ប្រទេសជប៉ុន តំ​ណាង​អោយ​ភាព​ជោគ​ជ័យ​ ឬ​ទទួល​បាន​សមិ​ទ្ធ​ផល​ល្អ។ សុបិន្ត​ឃើញ​បារី ​ក៏​មាន​ន័យ​ប្រហាក់​ប្រហែល​ព្រោះ​ពេល​ផ្សែង​ហើរឡើង​​ដូចជា​ឆ្ពោះ​ទៅ​រក​កម្រិត​មួ​យ​ថ្មី​។ Fuji ក៏​បញ្ចេញសំឡេងដូច​ទៅ​នឹង​ពាក្យ​ Fushi មានន័យថាអមតៈ។

២. សត្វ​ស្ទាំង​

សត្វ​ស្ទាំង​គឺ​ជា​សត្វ​ដែល​មាំ​មួន​ និង​ឆ្លាត តែងហោះហើរនៅចម្ងាយខ្ពស់ ហើយ​ឆ្ងាយ​ពី​ផ្ទៃ​ដី​។ ទន្ទឹម​នឹង​នោះ ពាក្យ Taka ក្នុង​ភាសាជប៉ុន​ក្រៅ​ពី​ន័យ​សត្វ​ស្ទាំង ​ថែម​ទាំង​សំ​ដៅ​ទៅលើ​ភាព​អស្ចារ្យ​។

៣. ផ្លែ​ត្រប់

ផ្លែ​ត្រប់​ក៏​ជា​សុបិន្ត​ដែល​សំ​ណាង​ទោះ​បី​ជា​មិន​សំ​ដៅ​ទៅ​លើ​ការអភិវឌ្ឍខ្លាំង។ គេ​និយាយ​ថាផ្លែ​ត្រប់​ត្រូវ​បាន​គេ​រើស​ជា​​លំ​ដាប់​ទី​បី ដោយ​សារ​តែ​ពី​បុរាណ​វា​ពិត​ជា​ថ្លៃ។ លើស​ពី​នេះ​ទៅ​ទៀតពាក្យ Nasu នៅ​ក្នុង​ភាសាជប៉ុនក៏​អាច​មាន​ន័យ​ថាសមិទ្ធផល​។

Takarabune

ក្នុងសម័យសក្តិភូមិ Hatsuyume ត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងហើយ​អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ព្យា​យាម​ដើម្បី​មាន​សុ​បិន្ត​ដ៏​ល្អ។ នៅ​សម័យ​ Muromachi គេ​ថែម​ទាំង​អោយ​ដាក់​ផ្ទាំង​គំនូរមួយ​ Takarabune (គំនូរនៃនាវាកំណប់មួយជាមួយនឹង​ក្ដោងមាន​អក្សរ Kanji មាន​ឈ្មោះ​កំ​ណប់) បន្ទាប់មកដាក់វានៅក្រោមខ្នើយ។ ព្រះ​សំ​ណាង​ទាំង​ ៧ ត្រូវបានដាក់រួម​គ្នា​នៅលើនាវា។ ប្រសិនបើអ្នកសុបិន្តអាក្រក់ ពេល​ដែល​បានប្រើ Takarabune នោះ​អ្នក​អាច​កំ​ចាត់សំ​ណាង​អាក្រក់ដោយបោះវាទៅក្នុងទន្លេ។

តើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ដែល​បាន​កន្លង​ទៅ​អ្នក​យល់​សុបិន្ត​ឃើញ​អ្វី?

ប្រភព http://jpninfo.com/38217

អត្ថបទ៖ Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: