រឿងរ៉ាវរំភើបចិត្ត ជាមួយនឹងម៉ាស៊ីនលក់ទំនិញដែលមានអាយុកាលរហូតដល់ ៤០ ឆ្នាំ
អ្វីៗក៏អាចដាក់លក់នៅក្នុងម៉ាសីុនស្វ័យប្រវត្តិ – ទាំងនោះមានតែប្រជាជនជប៉ុនប៉ុណ្ណោះ។ មនុស្សចាប់ផ្តើមរំពឹងខ្លាំងទៅលើម៉ាសីុនស្វ័យប្រវត្តិ បំភ្លេចការទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដូច្នេះហើយប្រជាជនជប៉ុនជាច្រើនត្រូវបានគេហៅថាគ្មានចិត្ត។ ប៉ុន្តែប្រហែលជាអ្នកនឹងផ្លាស់ប្តូរគំនិតបន្ទាប់ពីដឹងរឿងរ៉ាវខាងក្រោមនេះ។
និយាយពីម៉ាសីុនលក់ទំនិញស្វ័យប្រវត្តិ ត្រូវបានការពារដោយសេចក្តីស្រលាញ់ និងអនុស្សាវរីយ៍ាជាច្រើន។
នៅ Ibaraki មានកន្លែងខ្លះសោះកក្រោះដូចក្នុងរូបបែបនេះ។ រហូតដល់សូម្បីតែស្រមោលមនុស្សម្នាក់ក៏មិនឃើញដែរ ប៉ុន្តែបែរជាមានម៉ាសីុនលក់ទំនិញមួយដាក់នៅកន្លែងមិនសូវមានមនុស្ស និងគ្មានអ្នកចាប់អារម្មណ៍។
រូបភាព http://jihanki.michikusa.jp/kanto/araiya/
ម៉ាសីុនផ្នែកខាងក្រៅមិនចាំបាច់និយាយទេបើគ្មានអ្នកមើលឃើញ ប៉ុន្តែម៉ាសីុនខ្លះទោះបីបានដាក់នៅក្នុងហាង តែវាចាស់រហូតដល់ថ្នាក់ដូចជាចង់ “បាក់” ចេញជាផ្នែកនីមួយៗអញ្ចឹង។
រូបភាព http://jihanki.michikusa.jp/kanto/araiya/
តាមការពិត ម៉ាសីុនទាំងបីខាងលើដំណើរការបាន ដោយមានរយៈពេល ៤០ ឆ្នាំមកហើយ។ ហើយម៉ាសីុនដែលនៅកណ្តាលគឺជា “តួអង្គឯក” នៃរឿងរ៉ាវដែលខ្ញុំចង់និយាយ។ Menu របស់ម៉ាសុីនរួមមាន៖ បាយសាច់ជ្រូកចៀន បាយសាច់អាំង បាយសាច់មាន់ចៀន។ តម្លៃរបស់មុខម្ហូបនីមួយៗត្រឹមតែ ៣០០ យេន។
តាំងពីគុណភាពប្រអប់រហូតដល់រស់ជាតិមុខម្ហូប សុទ្ធតែធ្វើអោយភ្ញៀវពេញចិត្ត។ បន្ទាប់ពីជ្រើសរើសមុខម្ហូប ហើយគិតលុយ បាយនឹងត្រូវបានកំដៅខាងក្នុងម៉ាសីុន។ ពេលដែលយកចេញគ្រាន់តែកាន់ចង្កឹះហើយញ៉ាំប៉ុណ្ណោះជាការស្រេច។
រូបភាព http://jihanki.michikusa.jp/kanto/araiya/
៣០០យេនសម្រាប់មុខម្ហូបនីមួយៗ ថោករហូតដល់យើងអាចគិតថាប្រហែលម្ចាស់របស់វាមិនអាចចំណេញសោះឡើយ។ ប្រហែលជាបែបនេះហើយ ព្រោះមិនសល់លុយដើម្បីកែលម្អអោយម៉ាសីុនថ្មី។
ទោះបីជាយ៉ាងណាក៏ដោយហេតុអ្វីម្ចាស់របស់វានូវតែសម្រេចចិត្តរក្សាម៉ាសីុននេះ?
លោក Suzuki “ម្ចាស់ហាង” បានអោយដឹងថា មូលហេតុគាត់រក្សាវាទុកដោយសារតែប្រពន្ធគាត់។ ៤ឆ្នាំមុន ប្រពន្ធរបស់គាត់ស្រាប់តែដួល។ ក្រោយមកក្នុងថ្ងៃតែមួយ បងស្រីរបស់គាត់ស្លាប់នៅក្នុងមន្ទីរពេទ្យ។ ប្រពន្ធរបស់គាត់ជាមនុស្សដែលឧស្សាហ៍ អ្នកទាំងពីរធ្វើការរហូតដល់ថ្នាក់រូបថតមួយសន្លឹកក៏គ្មានពេលថតជាមួយគ្នាដែរ។
ហើយអនុស្សាវរីយ៍ចុងក្រោយនូវសល់តែម៉ាសីុនលក់ Bento (បាយប្រអប់ជប៉ុន) ប៉ុណ្ណោះ។
រស់ជាតិដែលប្រពន្ធគាត់តែងតែធ្វើក្នុងប្រអប់បាយ ហេតុនេះហើយគាត់សម្រេចចិត្តរក្សាម៉ាសីុនដល់ទីបញ្ចប់។ នោះជាសេចក្តីស្រមៃរបស់លោក Suzuki រហូតដល់ពេលដែលគាត់ស្លាប់ទៅ។
ដំបូងឡើយនរណាក៏ឃើញថាម៉ាសីុននេះមើលទៅចាស់ ហើយដូចជាចម្លែកបន្តិច។ ប៉ុន្តែម៉ាសីុននេះមានរឿងរ៉ាវមួយដែលគួរអោយរំភើបចិត្ត និយាយពីសេចក្តីស្រលាញ់របស់ប្តីប្រពន្ធ។
អត្ថបទ៖ Kengo Abe