ភោជនីយដ្ឋានលក់ម្ហូបក្នុងតម្លៃថោក ហើយធានាទាំងគុណភាពនៅកណ្តាលរដ្ឋធានី Tokyo ?
នៅកណ្តាល Shinjuku មជ្ឈមណ្ឌលនៃរដ្ឋធានី Tokyo ជាកន្លែងមួយដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ប៉ុន្តែបែរជាមានភោជនីយដ្ឋានតម្លៃថោកមួយគួរអោយភ្ញាក់ផ្អើល។
រូបភាព https://www.hotpepper.jp/mesitsu/entry/maiko-kudou/16-00319
តើអ្នកធ្លាប់គិតពីថា ការញ៉ាំឈុតម្ហូបគ្រប់គ្រាន់ជាមួយនឹងតម្លៃត្រឹមតែ ២៨៨ យេនប៉ុណ្ណោះដែរឬទេ?
រូបភាព https://www.hotpepper.jp/mesitsu/entry/maiko-kudou/16-00319
មីអីតាលីមានតម្លៃកាន់តែភ្ញាក់ផ្អើល គឺត្រឹមតែ ៨០យេន។ ប៉ុន្តែគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀត នោះគឺពត៌មាននៅលើក្តារមួយនេះ។
រូបភាព https://www.hotpepper.jp/mesitsu/entry/maiko-kudou/16-00319
ប្រសិនបើវិក័យប័ត្រការទូទាត់របស់អ្នកច្រើនជាង ៣០០០យេន អ្នកគ្រាន់តែសង ៣០០០យេនក៏បាន។
ធម្មតាមនុស្សគ្រប់គ្នាមានគំនិត “អ្វីដែលថោកជារបស់ខ្ញុំ” ជាមួយនឹងតម្លៃថោកគួរអោយភ្ញាក់ផ្អើលបែបនេះ ភោជនីយដ្ឋានប្រាកដជាមិនអាចជៀសវាងពីការវាយតម្លៃអាក្រក់លើគុណភាពម្ហូបទេ។ ហេតុនេះមិនចាំបាច់បកស្រាយយ៉ាងវែងអន្លាយ ភោជនីយដ្ឋានបានបញ្ជាក់ពីសុវត្ថិភាពរួមទាំងវត្ថុធាតុដើម និងគ្រឿងទេសដែលបានប្រើ។
ពេលដែលនាំចូលវត្ថុធាតុដើម ម្ចាស់ភោជនីយដ្ឋានបានបញ្ចុះបញ្ចូលខាងអ្នកផ្គត់ផ្គង់ផ្តល់ទំនិញជាមួយនឹងតម្លៃទាបបំផុតប្រៀបទៅនឹងតម្លៃដើម ហើយមិនបន្ថែមតម្លៃ។ ហេតុនេះហើយបានជាតម្លៃម្ហូបនៅទីនេះថោកដល់ម្លឹង។
ថ្មីៗនេះ ម្ចាស់ភោជនីយដ្ឋានបានបន្ថែមគោលការណ៍ ឥតគិតថ្លៃសម្រាប់ក្មេងប្រសិនបើក្មេងៗអាចញ៉ាំអោយអស់ឈុតម្ហូបរបស់ខ្លួនឯងនៅភោជនីយដ្ឋាន។
ដោយបានស្គាល់លោក Amano ហើយ(ម្ចាស់ភោជនីយដ្ឋាន) មានកុមារភាពជាប់ទាក់ទងជាមួយនឹងមណ្ឌលកុុមារកំព្រា។ វ័យកុមារភាព-ជាវ័យដែលគ្មានការព្រួយបារម្ភ ស្មានថាល្អបំផុតក្នុងជីវិតរបស់គាត់ តែបែរជាស្ថិតនៅក្នុងស្ថានភាពញុាំព្រឹកខ្វះល្ងាច ញុាំល្ងាចខ្វះព្រឹក ពិតជាលំបាកណាស់។ ដោយសារតែមិនចង់អោយក្មេងណាមួយ ត្រូវឆ្លងកាត់ជីវិតដូចខ្លួន លោក Amano ចាប់ផ្តើមជាមួយនឹងគំនិតបើកភោជនីយដ្ឋាន។
គាត់បាននិយាយ “ពេលនោះពិតជាឃ្លានណាស់ ជាញឹកញាប់គ្មានម្ហូបសម្រាប់ញ៉ាំ ឃ្លានរហូតដល់ថ្នាក់មិនអាចធ្វើចលនាបាន។ ខ្ញុំពិតជាមិនអាចគិតពីអ្វីដែលនឹងកើតឡើងបន្ថែមទៀតទេ។ ប្រសិនបើអ្នកមិនបានបំពេញក្រពះរបស់ខ្លួន អ្នកនឹងមិនមានកម្លាំងសម្រាប់គិតដល់ថ្ងៃស្អែក”។
ការសង្កត់ធ្ងន់របស់លោក Amano ត្រូវបានសរសេរនៅខាងក្នុងភោជនីយដ្ឋាន។ មិនសប្បាយចិត្តត្រូវតែញ៉ាំ ញ៉ាំហើយអាចគិតបន្តទៀត
អ្នកណាក៏អាចនិយាយថា Tokyo គឺជាទីក្រុងមួយដែលគ្មានចិត្ត ពោពេញទៅដោយមនុស្សដែលអាត្មានិយម។ ប៉ុន្តែតើរឿងនេះអាចធ្វើអោយអ្នកយល់ពីអារម្មណ៍កក់ក្តៅ ហើយមានជំនឿបន្តិចនៅក្នុងជីវិតដែរទេ?
អត្ថបទ៖ Kengo Abe