One Piece មានចិញ្ចៀនរៀបការ Tony Tony Chopper ក្នុងឆ្នាំថ្មី
One Piece និងហាង U-Treasure បានប្រកាសដំណឹងល្អពីរ ក្នុងឱកាសឆ្នាំថ្មីនេះ។ ប្រហែលជា Fan បានដឹងរួចមកហើយថា Tony Tony Chopper នៅថ្ងៃខួបទី ២៤ ខែធ្នូ។ ដោយបានផ្តល់នូវកិត្តិយសដល់តួអង្គដែលគួរអោយស្រលាញ់ក្នុងរូបខាងក្រោម ហាងលក់គ្រឿងអលង្កា U-Treasure នៅផ្លូវ Shinjuku នៃ Tokyo បានផ្តល់ជូនអោយអតិថិជននូវចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនរៀបការ Tony Tony Chopper។
រូបភាព /utreasure_official/
ការរចនារបស់ចិញ្ចៀនភ្ជាប់ពាក្យមានឆ្លាក់ផ្កា Sakura ខាងក្នុងតំណាងអោយទំនាក់ទំនងរវាង Chopper និងបណ្ឌិត Hiluluk អ្នកជួយសង្រោះជីវិត Chopper ក្នុងពេលព្យុះព្រិល។ ហើយរួមទាំងមួកពិសេសដែលជាកាដូរបស់បណ្ឌិត Hiluluk។
រូបភាព https://tinanime.com/
ទោះបីទំនាក់ទំនងរវាង Chopper និងបណ្ឌិត Hiluluk ប្រហែលជាមិនមានអារម្មណ៍ស្និតស្នាល ប៉ុន្តែវាតំណាងអោយចំណងរឹងមាំ និងយូរអង្វែង។
ចិញ្ចៀនមាន ៤ប្រភេទ៖ មាសផ្លាទីន ១៨ ការ៉ាត់ជាមួយនឹងពេជ្រមានតម្លៃ ៣២០.០០០យេន (២.៨៩៧,០៧ USD) – ផ្លាទីនដាំពេជ្រជាមួយនឹងតម្លៃ ៣០០.០០០យេន។
រូបភាព https://prtimes.jp/
– ១៨ ការ៉ាត់ពណ៌លឿង ពណ៌ផ្កាឈូក ឬមាសពណ៌សដាក់ត្បូងពេជ្រជាមួយនឹងតម្លៃ ២៨០.០០០យេន។
រូបភាព https://www.instagram.com/
– ចុងក្រោយ គឺលំនាំចិញ្ចៀនមាសដែលស្រោបមាស ប្រាក់មានត្បូងថ្លៃជាមួយនឹងតម្លៃ ១៨.០០០យេន។
ដោយឡែកចិញ្ចៀនរៀបការត្រូវបានរចនាខុសប្លែកជាមួយរូបផ្កា និងមួក។ តម្លៃនឹងខុសគ្នាអាស្រ័យលើការរចនានីមួយៗ។ ដំបូងផ្លាទីនមានតម្លៃ ៨០.០០០យេន មាស ១៨ការ៉ាត់ មាសឬពណ៌ផ្កាឈូកមានតម្លៃ ៥៨.០០០យេន ហើយស្រោបប្រាក់ ឬមាសផ្កាឈូកជាមួយនឹងតម្លៃ ១២.០០០យេន។
រូបភាព /utreasure_official/
ចិញ្ចៀនរៀបការមានរូបរាងស្អាតជាងបន្តិច
ប្រសិនបើចិញ្ចៀនទាំងពីរខាងលើមិនមែនជាអ្វីដែលអ្នកចង់ទិញ នោះសូមកុំអន់ចិត្តព្រោះ U-Treasure ក៏មានផ្គត់ផ្គង់សេវាគ្រឿងអលង្ការ One Piece DIY។ ក្នុងនោះមានការរចនា ៦៨ម៉ូតរូបសញ្ញាក្នុង Anime អាចឆ្លាក់លើចិញ្ចៀន ខ្សែក ឬក៏ខ្សែដៃនៅកន្លែងផលិតផ្ទាល់។ ជាពិសេសអ្នកអាចនឹងមានឱកាសធ្វើជាមួយនឹងសិល្បៈករម្នាក់ដើម្បីបង្កើតជាគ្រឿងអលង្កាម្រាប់ខ្លួនផ្ទាល់។
រូបភាព /utreasure_official/
ចំណាយពេលប្រហែលពីរម៉ោងដើម្បីសម្រេច ហើយអ្នកនឹងទទួលបានផលិតផលសម្រេច ៣សប្តាហ៍ក្រោយមក។ ធ្វើចិញ្ចៀនមួយមានតម្លៃ ២០.៥២០យេន ខ្សែកប្រហែល ២១.៦០០យេន និងខ្សែដៃមានតម្លៃ ២៣.៧៦០យេន។
រូបភាព https://www.instagram.com
មានការរចនាជាច្រើនសម្រាប់ជ្រើសរើស ហេតុនេះអ្នកអាចទៅដល់កន្លែងនេះប្រសិនបើវាជាអ្វីដែលអ្នកកំពុងស្វែងរក។
ពត៌មានលម្អិតសម្រាប់អ្នកដែលត្រូវការ៖
សាខា U-Treasure Shinjuku / ភាសាជប៉ុន
អាស័យដ្ឋាន៖ Tokyo-to, Shinjuku-ku, Nishi-Shinjuku 3-1-3, Nishi-Shinjuku Koide Bldg.2F
ម៉ោងបើកទ្វារ៖ ១១ព្រឹក-៧យប់
បិទទ្វារនៅរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍
ប្រភព https://prtimes.jp/
Neko