សិល្បៈស្លែ Ghibli លេចឡើងតាមបណ្តោយផ្លូវភ្នំនៅជប៉ុន
ប្រសិនបើអ្នកធ្លាប់មើលខ្សែភាពយន្តណាមួយពី Studio Ghibli នោះអ្នកអាចដឹងថាចំនុចសំខាន់នៃធម្មជាតិ គឺមិនអាចញែកចេញពីសាច់រឿង និងតួអង្គរបស់ពួកគេបានទេ។
តួអង្គ Ghibli ទាំងអស់តែងតែព្យាយាមផ្សារភ្ជាប់រវាងបច្ចេកវិទ្យាទំនើបជាមួយនឹងធម្មជាតិ។ ហេតុនេះនៅមានអ្វីអស្ចារ្យជាងនេះ ប្រសិនបើចំនុចសំខាន់ពីរនេះត្រូវបានរួមបញ្ចូលក្នុងជីវិតពិត ។
អ្នកប្រើ Twitter @hana_inko មានសំណាងបានជួបរឿងនេះ។ វាកើតឡើងពេលម្ចាស់គណនីនេះបើកឡានតាមបណ្តោយផ្លូវភ្នំនៅខេត្ត Saitama។ ពេលដែលប្រទះឃើញបែបនេះ @hana_inko បានឈប់ឡានដើម្បីថតរូបភាពមួយចំនួនហើយចែករំលេកអោយអ្នកទាំងអស់គ្នាបានដឹង។
នោះជារូបភាពរបស់តួអង្គ Anime ដូចជាបានឆ្លាក់លើផ្ទាំងស្លែតាមបណ្តោយផ្លូវទាំងពីរ។ សូមចូលរួមទស្សនាស្នាដៃដ៏អស្ចារ្យមួយចំនួនខាងក្រោម៖
Robot “Laputa: Castle in the Sky” ជាមួយនឹងផ្កាមួយទង និងមេអំបៅខាងក្រោម
រូបភាព @hana_inko
មិនឆ្ងាយពីនោះប៉ុន្មាន នៅមានតួអង្គមួយចំនួនក្នុង “Spirited Away” ដូចជា Oshira-Sama និង No Face។
រូបភាព @hana_inko
ក្រៅពីនេះមានហ្វូងម្រែងភ្លើង និងសត្វ Totoro តូចពីរក្បាលជិតនោះ
រូបភាព @hana_inko
ប្រាកដជាមិនអាចខ្វះរូបភាពល្បីឈ្មោះរបស់ Totoro កំពុងតែសើចនៅជាប់នឹងសញ្ញាឈប់ឡានក្រុង
រូបភាព @hana_inko
រូបភាព @hana_inko
មិនអាចមិននិយាយពីរូបភាពគួរអោយស្រលាញ់របស់ Kiki និងសត្វឆ្មាចេះនិយាយ Jiji ក្នុងរឿង “ Kiki”
រូបភាព @hana_inko
ចុងក្រោយគឺជាព្រលឹងដើមឈើ Kodama មើលទៅវាហាក់ដូចជាស្រស់ស្រាយណាស់!
រូបភាព @hana_inko
តាម twitter របស់ @hana_inko រូបភាពដែលបានរកឃើញតាមបណ្តោយផ្លូវភ្នំចន្លោះទីក្រុង Chichibu និងភូមិ Higashichichibu នៅខេត្ត Saitama។
រឿងគួរអោយចាប់អារម្មណ៍ដល់ថ្នាក់វាត្រូវបានចាក់ផ្សាយលើទូរទស្សន៍របស់ជប៉ុន ជាមួយនឹងអ្នកយកពត៌មានហៅវាជា អាថ៌កំបាំងសិល្បៈស្លែ ព្រោះគ្មាននរណាដឹងពីម្ចាស់នៃស្នាដៃខាងលើ។
មាននៅលើជញ្ជាំងសុីម៉ង់ត៍ លើផ្លូវឆ្លងកាត់ព្រៃមួយ។ តួអង្គ Anime ទាំងអស់នេះធ្វើអោយមនុស្សទាំងអស់គ្នាដើរឆ្លងកាត់ បញ្ឈប់ដំណើរហើយសង្កេតមើល មិនត្រឹមតែរូបភាពទាំងនេះថែមទាំងមានធម្មជាតិនៅជុំវិញ។
ដូច្នេះប្រសិនបើអ្នកមានឱកាសទៅដល់កន្លែងខាងលើ សូមចាប់អារម្មណ៍សង្កេតមើល និងឈប់ដើម្បីទស្សនាទេសភាពធម្មជាតិជុំវិញផងណា!
ប្រភព៖ japantoday
Neko