ប្រជាជនជប៉ុនទទួលបាន ១០០.០០០ យេននៅពេលសម្រាលកូនដំបូង ជាមួយនឹងការឧបត្ថម្ភជាច្រើនទៀត
មានការឧបត្ថម្ភប្រាក់នៅពេលសម្រាលកូន ហើយរដ្ឋាភិបាលថែមទាំងផ្តល់ផ្ទះសម្រាប់ស្នាក់នៅ សាលារៀន ទទួលថ្នាំបង្ការដោយឥតគិតថ្លៃ កាត់បន្ថយថ្លៃសាលាមតេ្តយ្យ ដើម្បីលើកទឹកចិត្តគ្រួសារទាំងឡាយដែលមានកូន។
ទីក្រុងមួយនៅប្រទេសជប៉ុនកំពុងផ្តល់ប្រាក់អោយប្រជាជននៅទីនេះដើម្បីកើតកូន ក្នុងគោលបំណងដោះស្រាយបញ្ហា ការថយចុះនៃអត្រាកំណើត និងរួមចំណែកក្នុងការបង្កើនកំណើតប្រជាជន។
Nagi ជាទីក្រុងកសិកម្មតូចមួយនៅភាគខាងលិច នៃប្រទេសជប៉ុន។ ជាមួយនឹងចំនួនប្រជាជនត្រឹមតែ ៦.០០០នាក់ ទីក្រុងមិនចាំបាច់ប្រឈមនឹងទិដ្ឋភាពផ្លូវមានមនុស្សច្រើនកុះករ ប៉ុន្តែបែរជាស្ងប់ស្ងាត់ សន្តិភាព ហើយសក្តិសមសម្រាប់ការបង្រៀនក្មេង។
ទន្ទឹងនឹងនោះអាជ្ញាធរមូលដ្ឋានក៏លើកទឹកចិត្តអោយគូស្វាមីភរិយាដែលនៅក្មេងមានកូនដោយប្រើវិធីឧបត្ថម្ភប្រាក់។
រូបភាព ទេសភាពស្រស់ស្អាតនៃទីក្រុង Nagi
យោងតាមគោលនយោបាយ គ្រួសារដែលមានកូនដំបូងនឹងទទួលបាន ១០០.០០០ យេន ហើយកូនទីពីរគឺ ១៥០.០០០ យេន រហូតដល់កូនទីប្រាំឡើងដល់ទៅ ៤០០.០០០ យេន។
ជាមួយនឹងប្រាក់ឧបត្ថម្ភពេលសម្រាល រដ្ឋាភិបាលថែមទាំងផ្តល់ផ្ទះសម្រាប់ស្នាក់នៅ សាលារៀន ទទួលថ្នាំបង្ការដោយឥតគិតថ្លៃ កាត់បន្ថយថ្លៃសាលាមតេ្តយ្យ។ គោលការណ៍នេះត្រូវបានអនុវត្តនៅ Nagi តាំងពីឆ្នាំ ២០១៤ ហើយបានបង្ហាញពីប្រសិទ្ធភាពយ៉ាងច្បាស់។ តាំងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៤ អត្រាកំណើតរបស់ទីក្រុងបានកើនឡើងទ្វេរដង ជួយអោយអត្រាមានកូននៅទីនេះកើនឡើងគួរអោយគត់សម្គាល់បើប្រៀបជាមួយកម្រិតមធ្យមទូទាំងប្រទេស។
រូបភាព គ្រួសារដែលមានកូនច្រើនកំពុងរស់នៅ Nagi
ទោះបីជាមានកូនច្រើន ស្រ្តី ៧០% នៅ Nagi នូវតែបន្តការងារ ភាគច្រើនជាគ្រូបង្រៀន ឬបុគ្គលិកការិយាល័យ។ ពួកគេតែងតែលើកកម្ពស់តុល្យភាពរវាងនៃការងារ និងក្រុមគ្រួសារជាជាងប្រាក់ខែ។ សម្រាប់ស្រ្តីជាម្តាយមួយចំនួន គ្រាន់តែចង់ធ្វើការងារប៉ុន្មានម៉ោងក្នុងមួយសប្តាហ៍ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏ជួយសម្រួលដល់ពួកគេជាមួយការងារចូលទិន្នន័យ ឬការវេចខ្ចប់ទំនិញ។
រូបភាព ក្មេងនៅ Nagi ក៏ទទួលបានការឧបត្ថម្ភ និងការថែទាំពិសេស
បើយោងតាមក្រសួងសុខាភិបាល និងក្រុមការងាររបស់ជប៉ុន ការថយចុះចំនួនប្រជាជនរបស់ប្រទេសនេះចាប់ផ្តើមពីឆ្នាំ ១៩៧០។ រហូតដល់ឆ្នាំ ២០១៧ មានទារកតិចជាង ៩៥០.០០០ បានចាប់កំណើត ក្នុងខណៈអ្នកស្លាប់បន្ទាប់ពីសង្គ្រាម បានកើនឡើងដល់ ១,៣ លាននាក់។ ប្រជាជាសរុបទូទាំងប្រទេសទាំងអស់មាន ១២៧ លាននាក់ ប៉ុន្តែចំនួនកុមារមានតែ ១២,៣%។ ការប៉ាន់ប្រម៉ាណទុកមុនរហូតដល់ឆ្នាំ ២០៦៥ ចំនួនប្រជាជនជប៉ុននឹងធ្លាក់ចុះសល់ប្រហែល ៨៨ លាននាក់។
ដើម្បីដោះស្រាយបញ្ហានេះ ពីឆ្នាំ ១៩៩០ រដ្ឋាភិបាលជប៉ុនបានដាក់ចេញគោលនយោបាយដើម្បីបង្កើនអត្រាកំណើត។ ត្រូវនិយាយពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជននៅទីក្រុង Nagi។
នៅទីនេះ ភាគច្រើនគ្រួសារនីមួយៗមានកូនចំនួនបីនាក់ ឬច្រើនជាងនេះ។ អ្វីទាំងនេះធ្វើអោយចំនួនប្រជាជនផ្ទុយស្រលះទៅនឹងតំបន់ផ្សេងនៅទូទាំងប្រទេស។
អត្ថបទ៖ Hiro