ប្រទេសជប៉ុនចេញសេចក្តីប្រកាសអំពីឈ្មោះយុគសម័យថ្មី
រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសអំពីយុគសម័យថ្មីនៃប្រទេសជាតិនៅថ្ងៃទី ១ ខែមេសា មុនពេលព្រះចៅអធិរាជថ្មីគ្រោងរាជ្យ នៅថ្ងៃទី ១ ខែឧសភា នេះបើតាមប្រភពពត៌មានមួយដែលរដ្ឋាភិបាលបានអោយដឹងកាលពីថ្ងៃអង្គារ។
រូបភាព https://www.thehindu.com
រដ្ឋាភិបាលអាចផ្តល់សេចក្តីជូនដំណឹងបន្ទាប់ពី Gengo (ឈ្មោះសម័យកាលថ្មី) រយៈពេលមួយខែមុនព្រះអង្គម្ចាស់ Naruhito ក្លាយជាព្រះចៅអធិរាជដើម្បីកាន់តំណែងពី Akihito។
រូបភាព https://pacific.epeak.in
នាយករដ្ឋមន្ត្រី Shinzo Abe បានរៀបចំសម្រាប់ការផ្លាស់ប្តូរឈ្មោះសម័យកាល ត្រូវបានគេរំពឹងថានឹងបង្ហាញពីផែនការនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ តាមប្រភពពត៌មាន។
បើយោងតាមផែនការនៅថ្ងៃទី ១ ខែមេសា នាយករដ្ឋមន្ត្រី នឹងស្តាប់មតិរបស់អ្នកជំនាញក្នុងវិស័យផ្សេងគ្នា ក៏ដូចជាមេដឹកនាំ និងអ្នកតំណាង ឈ្មោះអ្នកដែលល្បីជាច្រើនត្រូវបានព្រះចៅអធិរាជអនុម័ត និងប្រកាស។
ប្រទេសជប៉ុនប្រើប្រព័ន្ធយុគសម័យរាជវង្សទន្ទឹមនឹងប្រតិទិនភាគខាងលិច ហើយឈ្មោះសម័យកាលត្រូវបានប្រើសម្រាប់ រយៈពេលនីមួយៗដែលព្រះចៅអធិរាជនៅលើបល្ល័ង។ ហេតុនេះការប្រកាសឈ្មោះសម័យកាលថ្មីនូវតែត្រូវបានសាធារណៈជនយកចិត្តទុកដាក់ពីព្រោះវាត្រូវបានប្រើប្រាស់ទូលំទូលាយក្នុងឯកសារ និងអ្នកកាន់តំណែង។
រូបភាព https://www.dailysabah.com
សម័យកាល Heisei បច្ចុប្បន្នមានន័យថា “សម្រេចបាននូវសន្តិភាព” ចាប់ផ្តើមនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៨៩ ក្រោយពីពេលព្រះចៅអធិរាជ Showa ឪពុករបស់ព្រះចៅអធិរាជបច្ចុប្បន្ន គឺព្រះចៅអធិរាជ Hirohito ទទួលមរណៈភាព។ នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំនេះ នៅពេលដែលអធិរាជបានដាក់រាជ្យ។
រូបភាព https://asia.nikkei.com
ក្នុងវីដេអូមួយនៅខែ សីហា ឆ្នាំ ២០១៦ ព្រះចៅអធិរាជ Akihito អាយុ ៨៥ព្រះវស្សា បានបង្ហាញពីបំណងលាលែងពីតំណែង ស្តេចនៃប្រទេសជប៉ុនជាមួយនឹងមូលហេតុបារម្ភអំពីអាយុច្រើន ហើយសុខភាពខ្សោយ។
តើអ្នកគិតថាយុគសម័យថ្មីឆ្នាំ ២០១៩ នឹងមានឈ្មោះអ្វី?
ប្រភព https://japantoday.com
Neko