ស្វែងយល់ពីដែនដីដែលគេគិតថាមានមនុស្ស “អមតៈ”
ដោយមានឈ្មោះថាជាដែនដីរបស់មនុស្សដែល “អមតៈ” កោះ Okinawa នៅខាងត្បូងប្រទេសជប៉ុនបានធ្វើអោយមានការចាប់ អារម្មណ៏យ៉ាងខ្លាំងរបស់អ្នកដែលមានអាយុជាង ៨០ឆ្នាំ។
ដែនដីដែលដាច់ស្រយាល Kohama ស្ថិតនៅកោះ Okinawa ត្រូវបានគេអោយឈ្មោះថាដែនដី របស់មនុស្សដែលរស់នៅ “អមតៈ”។
អ្វីដែលគួរអោយចាប់អារម្មណ៏នៅដែនដីនេះ គឺមានក្រុមតន្រ្តីស្រ្តី ឈ្មោះថា KBG48 ។ អ្នកដែលមានអាយុតិចជាងគេនៅក្នុងក្រុម តន្រ្តីនេះគឺ ៨០ឆ្នាំ ហើយអ្នកដែលមានអាយុច្រើនជាងគេគឺដល់ទៅ ១០០ឆ្នាំ។
នៅ Kohama មានស្ថានភាពមួយកើតឡើងគឺ “Chomei da ne” មានន័យថាមនុស្សទាំងអស់សុធតែរស់នៅបានយូរ។
អ្នកស្រី Natsuko Maenaka 84 ឆ្នាំបានអោយដឹងថា ឪពុករបស់ គាត់មានអាយុរហូតដល់ទៅ ៩២ឆ្នំា។ នៅពេលនោះគាត់រស់នៅរហូតដល់ទៅអាយុជាង១០០ឆ្នាំ ។ ប៉ុន្តែឥឡូវនេះ អ្វីដែលគេដឹងកាន់តែច្បាស់នោគឺថា មនុស្សនៅទីនេះសុធតែរស់បានយូរដូចៗគ្នា។
ភាពល្បីល្បាញរបស់ KBG48 មិនសូវជាពេញនិយមនៅប្រទេសជប៉ុនប៉ុន្មានទេ នៅទីនេះបានអោយយើងដឹងថា “ប្រទេសដែលមានមនុស្ស រស់នៅបានយូរ” ដោយសារតែប្រជាជនភាគច្រើនរស់នៅយ៉ាងហោចណាស់ក៏មានអាយុ ៦៥ឆ្នាំដែរ។
នៅឆ្នាំ ២០១៧ ប្រទេសជប៉ុនមានប្រជាជនប្រហែល ៦៧,៨២៤នាក់ ដែលមានអាយុចាប់ពី ១០០ឆ្នាំឡើងទៅ ។ ទោះបីជាមនុស្សដែលរស់នៅ ១០០ ឆ្នាំនៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែនៅ Okinawa ភាគរយរបស់ប្រជាជនដែលរស់នៅបានយូរ គឺជាភាគរយដែលច្រើនជាងគេនៅលើពិភពលោក។
ប្រជាជនជាង ១០០០ នាក់អាយុ ១០០ ឆ្នាំ Okinawa បានទទួលកេរិ្ត៏ឈ្មោះថា “ដែនដីរបស់មនុស្សដែលអមតៈ” គឺជាទីតាំងមួយក្នុងចំណោមបីទីតាំង “តំបន់ពណ៌បៃតង” នៅទូទាំងប្រទេស ជាកន្លែងដែលប្រជាជនរស់នៅមានអាយុវែងជាងមធ្យម។
តាមរយ:លោក John Roland Beard នៃអង្គការសុខភាពពិភពលោក “មនុស្សទាំងអស់មានគំនិតស្វែងរកនូវអ្វីដែលប្លែកដូចជា មនុស្សដែលរស់នៅលើកោះ Okinawa ”។
អ្នកទាំងអស់ដែលជា សមាជិករបស់ KBG48 រស់នៅតាមបែប “ikigai”– បូកផ្សំពាក្យ iki មានន័យថា “ជីវិត” និងពាក្យ Kai “មើលឃើញសេចក្តីសង្ឃឹម និងការរំពឹងទុក”។ តាម ikigai ជីវិតដែលមានសុភមង្គល គឺនៅពេលដែលជីវិតមានគោលដៅច្បាស់លាស់ហើយ “ikigai” គឺជាអ្វីដែលអ្នកប្រាថ្នា ជឿជាក់ទៅលើអនាគតទោះបីអ្នកកំពុងពិបាកចិត្ត។
លើសពីនេះទៅទៀត ប្រជាជនរបស់ KBG48 ជួបគ្នាជា រៀងរាល់ខែ សំដែង និងអនុវត្តជាមួយបទភ្លេង Pop ដោយបំផុស គំនិតតាមបទចំរៀង Ballad ប្រពៃណីរបស់តំបន់ Kohama។ ពួកគេជាមនុស្សធ្វើការក្នុងផ្នែកផលិតស្ករពីអំពៅ ប៉ុន្តែមានឱកាសបានទៅឆ្ងាយដូចជា Tokyo និង Singapore ដើម្បីសំដែង។ ដោយសារមូលហេតុនេះ អាចជួយពួកគេការពារជំងឺបាត់បង់ការចងចាំ និងរស់នៅមានអាយុវែង។
ប្រភព៖ CNN
ប្រែសម្រួល៖ Sangha