៣៤ ចំណុចបង្ហាញអ្នកយ៉ាងច្បាស់ ថាជប៉ុនជាប្រទេសបែបណា
នៅក្នុងស្ថិតិការប្រមូលពត៌មានដែលមានតួលេខនឹងធ្វើអោយអ្នកមើលងាយស្រួលឃើញពីបញ្ហាទូទៅ។ ចំពោះការពិត ប្រសិនបើមានតួលេខជាក់លាក់ នោះភាពត្រឹមត្រូវនឹងខ្ពស់ជាងការសន្និដ្ឋានតាមចិត្តដោយគ្មានភស្តុតាងច្បាស់លាស់។
តាំងពីសម័យបុរាណ មានស្ថិតិជាច្រើនពីប្រទេសជប៉ុន ជួយអោយយើងមើលឃើញពីប្រទេសនេះកាន់តែច្បាស់។ ចូលរួមជាមួយនឹង JAPO ដើម្បីសរុបសេចក្តី។
រូបភាព https://www.cafeglobe.com
១. ប្រទេសជប៉ុនបានហាមឃាត់ការរាំរែកនៅពេលយប់រហូតដល់ឆ្នាំ ២០១៥។
២. ជារៀងរាល់ឆ្នាំប្រទេសជប៉ុនបានទទួលរងរញ្ជួយដីចំនួន ១៥០០លើក។
រូបភាព CNN.com
៣. ប្រទេសជប៉ុនមានចំនួនប្រជាជនវ័យចំណាស់ ក្នុងនោះ ៥០,០០០នាក់ មានអាយុជាង ១០០ឆ្នាំ។
៤. ក្រុមហ៊ុនយូរអង្វែងជាងគេនៅលើពិភពលោកបានបង្កើតនៅឆ្នាំ ៥៧៨មុនគ.ស រហូតដល់ឆ្នាំ ២០១៦ ជាក្រុមហ៊ុនជប៉ុន ។
៥. ប្រទេសជប៉ុនមានកោះចំនួន ៦៨០០ កោះ។
រូបភាព https://www.japanspecialist.de
៦. នាវាជប៉ុនគោរពពេលវេលាបំផុតនៅលើពិភពលោក ពេលវេលាដែលយឺតបំផុតគឺ ១៨វិនាទីប៉ុណ្ណោះ។
៧. ៩៨% ក្មេងកំព្រាត្រូវបានគេទទួលចិញ្ចឹម ជាមនុស្សប្រុសពេញវ័យ ក្នុងគោលបំណងរៀនពីការស្នងប្រពៃណីគ្រួសារ។
៨. ៩០% ទូរស័ព្ទជប៉ុនមិនជ្រាបទឹក ដោយសារយុវវ័យជប៉ុនចូលចិត្តប្រើទូរស័ព្ទសូម្បីតែកំពុងងូតទឹក។
រូបភាព https://www.highsnobiety.com
៩. ប្រទេសជប៉ុនមានម៉ាស៊ីនលក់ជាធម្យមចំនួន ៥,៥២ លានគ្រឿងលក់ទំនិញដោយស្វ័យប្រវត្តិ។
១០. ក្នុងសង្គ្រាមលោកលើកទីពីរ ចំនួនប្រជាជនចិនដែលត្រូវសម្លាប់ដោយជនជាតិជប៉ុន គឺច្រើនជាងចំនួនសាសន៍យូដាបានស្លាប់ក្នុងអំពើប្រល័យពូជសាសន៍ទៀត។
១១. នៅជប៉ុន មានកុមារ ៦៨៥ នាក់វិលមុខ ឈឺក្បាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឆ្នាំ ១៩៩៧ បន្ទាប់ពីមើលរឿងតុក្កតា Pokemon ត្រូវបានចាក់ផ្សាយ។
១២. ប្រជាជនជប៉ុនប្រើប្រាស់ចង្កឹះរហូត ២៤ ពាន់លានជារៀងរាល់ឆ្នាំ។
រូបភាព https://japan-design.imazy.net
១៣. មានទីក្រុងមួយនៅក្នុងប្រទេសអេស្ប៉ាញ ជាកន្លែងដែលប្រជាជននៅទីនោះក៏យកត្រកូល JAPON ព្រោះបុព្វបុរសរបស់ពួកគេជា Samurai ជប៉ុនធ្លាប់រស់នៅទីនោះ។
១៤. នៅក្នុងឆ្នាំ ៨០ ជនជាតិន័រវែសបាននាំយកម្ហូប Sushi ត្រីសាម៉ុងចូលប្រទេសជប៉ុន។ បច្ចុប្បន្ន មុខម្ហូបនេះបានក្លាយទៅជាម្ហូបដែលពេញនិយមនៅប្រទេសជប៉ុន។
១៥. ការដកក្រចកឆ្មាត្រូវបានចាត់ទុកថាស្របច្បាប់នៅអាមេរិក ប៉ុន្តែនៅតែត្រូវហាមឃាត់ក្នុងប្រទេសយ៉ាងហោចណាស់ ២២ ប្រទេសក្នុងនោះមាន ប្រទេសអាល្លឺម៉ង់ ហ្វាំងឡង់ ស៊ុយអែត អូស្រ្តាលី New Zealand និងជប៉ុន។
រូបភាព http://stevedalepetworld.com
១៦. រដ្ឋាភិបាលជប៉ុនបានធ្វើរបងជុំវិញភ្នំភ្លើង Mihara បន្ទាប់ពីមនុស្ស ២០០០ នាក់បានអះអាងថាធ្វើអត្តឃាតនៅទីនេះ។
១៧. Fanta នៅប្រទេសជប៉ុនមានជាង ២០ រស់ជាតិ រួមទាំងរស់ជាតិចម្លែកដូចជារស់ជាតិ “ផ្លែឈើអាថ៌កំបាំង” “កម្លាំងអ្នកពូកែអស្ចារ្យ” ហើយនឹងរស់ជាតិ “Hiphop”។
១៨. នៅក្នុងសង្គ្រាមលោកលើកទីពីរ កុងស៊ុលជប៉ុនបានជួយសង្គ្រោះសាសន៍យូដាដោយផ្តល់ទិដ្ឋាការអោយចូលប្រទេសជប៉ុន ទោះបីជារដ្ឋាភិបាលជប៉ុនបានជំទាស់នឹងសកម្មភាពនេះ។
១៩. បុរសជប៉ុនប្រហែល ១លាននាក់បានស្ថិតក្នុងស្ថានភាពលាក់ខ្លួនក្នុងបន្ទប់ មិនមានទំនាក់ទំនងនឹងសង្គមហៅថា Hikikomori។
រូបភាព http://poupee-mecanique.com
២០. រញ្ជួយដីនៅឆ្នាំ ២០១១ នៅប្រទេសជប៉ុនបានបង្កើនល្បឿននៃការបង្វិលរបស់ផែនដី ធ្វើអោយថ្ងៃខ្លីជាង ១,៨ micro វិនាទី។
២១. នៅប្រទេសជប៉ុន មានតិចបំផុត ២០វិធីដើម្បីធ្វើការសុំទោស។
២២. មូលហេតុនៃការស្លាប់របស់បុរសដែល មានអាយុពី ២០ ទៅ ៤០ ឆ្នាំគឺធ្វើអត្តឃាត។
២៣. ប្រទេសជប៉ុនជាប្រទេសដែលមានអាយុមធ្យមខ្ពស់បំផុតនៅលើពិភពលោកជាមួយនឹង ៨៣,៧ឆ្នាំ
២៤. ១/៤ បុរសមិនទាន់រៀបការនៅប្រទេសជប៉ុនចាប់ពីអាយុ ៣០ ដល់ ៤០ឆ្នាំ (មិនទាន់រួមភេទ)។
រូបភាព https://www.japantimes.co.jp
២៥. មានតែប្រទេសចំនួន ៤ នៅលើពិភពលោកដែលមិនដែលត្រូវបានឈ្លានពាន(ត្រួតត្រា)ដោយចក្រភពអឺរ៉ុប នោះគឺជប៉ុន កូរ៉េ ថៃ និង Liberia។
២៦. សន្ទូចត្រីបុរាណចាស់ជាងគេលើពិភពលោកត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុនតាំងពី ២៣,០០០ ឆ្នាំមុន។
២៧. ជនជាតិស្បែកសម្នាក់បានក្លាយទៅជាពលរដ្ឋជប៉ុន ថែមទាំងបានឈ្នះបណ្តឹងជាមួយនឹងអ្នកជំនួញជប៉ុនដែលមានការរើសអើងជាតិសាសន៍ឆ្នាំ ២០០១ ទឹកប្រាក់សុរបដែលឈ្នះគឺ ២៥,០០០ ដុល្លា។
២៨. មាន ៨០,០០០ ហាង Ramen នៅជប៉ុន។
រូបភាព https://www.pinterest.com
២៩. កម្ពស់បុរសជប៉ុនចាប់ពីឆ្នាំ ១៦០២ ដល់ ឆ្នាំ ១៨៦៧ មានត្រឹមតែ ១ម៉ែត្រ៥៤ ប៉ុណ្ណោះ។
៣០. អាយុជាមធ្យមនៃកសិករជប៉ុនមានអាយុ ៧០ឆ្នាំ។
៣១. ក្នុងឆ្នាំ ២០១៥ ហាង Ramen តូចមួយនៅជប៉ុន មានត្រឹមតែ ៩ កន្លែងអង្គុយបានក្លាយទៅជាហាង Ramen ដំបូងទទួលបានផ្កាយ Michelin។
៣២. ប្រជាជនជប៉ុន ១០០,០០០ នាក់បាត់ខ្លួនដោយមិនដឹងមូលហេតុជារៀងរាល់ឆ្នាំ។ គេសន្និដ្ឋានថា មូលហេតុចម្បងគឺដោយសារពួកគេចង់រក្សាកិត្តិយសបន្ទាប់់ពីការលេងលះគ្នា បាត់បង់ការងារ មានបំណុល ឬក៏ប្រឡងធ្លាក់។
រូបភាព https://www.lowyat.net
៣៣. ចាប់តាំងពីឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០១៦ គឺជាឆ្នាំដំបូងដែលគ្មានក្រុមហ៊ុនជប៉ុនណាមួយក្នុងចំណោមក្រុមហ៊ុនចំនួន ៤០០០ ក្រុមហ៊ុនប្រកាសក្ស័យធន។
៣៤. មានត្រឹមតែ ១១% នៃប្រជាជនជប៉ុនស្ម័គ្រចិត្តប្រយុទ្ធដើម្បីប្រទេសរបស់ពួកគេ។
ប្រទេសជប៉ុនជាប្រទេសដែលបានងើបឡើង និងមានការរីកចម្រើនច្រើន មិនខ្វល់ពីភាពអាក្រក់នៃគ្រោះធម្មជាតិ ប៉ុន្តែខាងក្នុងប្រទេសជប៉ុនមានបញ្ហាជាច្រើន អាចមកពីអតីតកាល ឬមានប្រភពមកពីបច្ចុប្បន្ន។
ប៉ុន្តែ “វាយដើម្បីអោយមនុស្សរត់ទៅមុខ គ្មាននរណាវាយមនុស្សរត់ថយមកវិញទេ” រឿងដែលនៅក្នុងអតីតកាល សូមទុកអោយវាកន្លងផុតទៅ ប្រជាជនជប៉ុននៅតែកំពុងព្យាយាមដើម្បីឆ្ពោះទៅរកជីវិតដែលប្រសើរបំផុត។
ប្រភពបន្ថែម Factslides
Sachiko