ពាក្យជូន​ពរ​ឆ្នាំ​ថ្មី​ទាំង​ ១០ ជាភាសាជប៉ុន

ដើម្បីទទួល​ឆ្នាំ​ថ្មី​ដែល​មា​ន​សុភមង្គល និង​សុវត្ថិភាព មិន​មាន​អ្វី​ស្មើការ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មកដោយ​ពាក្យ​ជូន​ពរ​ឆ្នាំថ្មី​ស្និទ្ធ​ស្នាល និង​មាន​អត្ថន័យ។ សម្រាប់​ប្រជាជន​ជប៉ុនគេ​ប្រើ​ពាក្យ​ជូន​ពរ​ខ្លី ប៉ុន្តែ​ន័យ​ល្អ​ច្រើន។

យើង​អាច​ចូល​រួម​មើល​ទាំង​អស់​គ្នានូវ​ពាក្យ​ជូន​ពរ​ដែល​ល្អ​បំផុត​ដើម្បីជូនពរ ហើយ​មាន​អត្ថន័យ​ល្អជូន​ដល់​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារទាំង​អស់​គ្នាណា..!

រូបភាព https://www.sozailab.jp/sozai/detail/39338/

១. ជូន​ពរឆ្នាំ​ថ្មី “明けましておめでとうございま” (Akemashite omedetou gozaimasu)។ នេះ​ជាពាក្យ​ដែល​ប្រើ​ច្រើន​បំផុត ពេល​ជួប​ជុំ​គ្នាលើក​ដំ​បូងនៅ​ឆ្នាំ​ថ្មីដើម្បី​ចាប់​ផ្តើម​អធិដ្ឋាន។

២. ​ជូន​ពរក្នុង​មួយ​ឆ្នាំ​ដ៏​ល្អ “よいお年を” (Yoi otoshi o) ពាក្យ​នេះ​តែង​ប្រើ​នៅ​ចុង​ឆ្នាំ ពេល​លាគ្នា​​ហើយ​ជូន​ពរអ្នក​ទាំង​អស់​គ្នាក្នុង​​មួយ​ឆ្នាំដ៏​ល្អ។

៣. ជូនពរឆ្នាំថ្មីអោយ​គ្រប់​យ៉ាង​រលូនល្អ “新しい年が順調でありますように” (Atarashi i toshi ga junchoude arimasuyou ni)

៤. ជូនពរមាន​សំ​ណាង​ក្នុង​រឿង​លុយ​កាក់ “金運に恵まれますように” (Kinun ni megumaremasu youni)

៥. ជូន​ពរ​រក​សុី​មាន​បាន “財源が広がりますように” (Zaigen ga hirogarimasu youni)

៦. ជូ​នពរកាន់​តែ​មាន​បាន “ますます裕福になりますように” (Masumasu yuufukuni narimasu youni)

៧. ជូន​ពរ​ឆ្នាំ​ថ្មី​នឹង​នាំ​មក​នូវ​សំ​ណាងច្រើន – សុភមង្គល “幸運がもたらしますように” (Kouun ga motarashimasu youni)

៨. ជូន​ពរ​អោយ​គ្រប់​យ៉ាង​បាន​ដូច​ចិត្ត “万事順調にいきますように” (Manji junchou ni ikimasu youni)

៩. ជូន​ពរ​ឆ្នាំ​ថ្មីសុខភាព​មាំ​មួន​ “皆様のご健康をお祈り申し上げます” (Minasama no gokenkou o oinori moushiagemasu)

១០. ជូន​ពរ​អោយ​អ្នក​ជួប​សំ​ណាងល្អក្នុង​ឆ្នាំ​ថ្មី “謹んで新年のお喜びを申し上げます” (Tsutsushinde shinne no oyorokobi o moushiagemasu)

មុន​ពេល​ឆ្នាំ​ថ្មី​មក​ដល់ អ្នក​អាចជូន​ពរ​ទៅ​ដល់​អតិថិជន ឬ​ក៏​អ្នក​ដែល​បាន​ជួយ​អ្នក​ក្នុងមួយ​​ឆ្នាំដោយ​ពាក្យ៖

អរគុណ​អ្នក​ដែល​បាន​ជួយ​ខ្ញុំជាច្រើនក្នុងមួយ​​ឆ្នាំ “ 昨年は大変お世話になり ありがとうございました” (Sakunen wa taihen osewa ni nari arigatou gozaimashita)

ក្រៅ​ពីនេះជូន​ពរ​ឆ្នាំ​ថ្មីនៅ​មាន​វិធី​មួយ​ពិត​ជា​ងាយ​ស្រួល AKE OME សរសេរកាត់​នៃ​ពាក្យ Akemashite Omedetou gozaimasu

ហើយ​គួរ​តែ​ចាប់​អារម្មណ៍គឺ​ប្រើ​តែ​ជាមួយ​មិត្ត​ភក្តិ ឬ​អ្នក​ដែល​អាយុ​តិចជាង​យើង​ប៉ុណ្ណោះ!

រូបភាព https://mikan-incomplete.com/yummy/38542

យើង​ជិតឈាន​ចូល​ឆ្នាំ​ថ្មី​ហើយ​ ពាក្យ​ជូន​ពរ​ឆ្នាំ​ថ្មី ឬកាដូ​តូច​លើក​ទឹក​ចិត្តមាន​ន័យ​ច្រើនដែល​អ្នក​អាច​ទុក​សម្រាប់​មិត្ត​ភក្តិ សាច់​ញាតិ និង​គ្រួ​សារអ្នក​ ហើយ​ជាពិសេសអ្នក​ដែ​ល​នៅ​ឆ្ងាយ​ពី​ស្រុក​កំ​ណើត ប្រាកដជាប្រើ​ពាក្យជូន​ពរដែល​នាំ​មក​នូវ​វប្បធម៌ស្រុក​កំ​ណើតអាច​នាំ​យើង​អោយ​កាន់​តែ​ជិត​គ្នា។

អ្នក​អាច​រៀន​ប៉ុន្មាន​ពាក្យ​ជូន​ពរដែល​មាន​ន័យដើម្បី​ផ្ញើជូន​សាច់​ញាតិ ឬ​អ្នក​ដែល​អ្នក​ស្រលាញ់។

Chisai Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: