ថង់​សំណាង​ទាំង​ ៥​ នៅពេល​ចូល​ឆ្នាំ​ជប៉ុន​ ២០១៩

ប្រសិន​បើ​អ្នក​បាន​ទៅ​ដល់​ប្រទេសជប៉ុន​ក្នុង​ឱកាស Oshogatsu  ប្រហែល​អ្នក​បាន​ឃើញ​ទិដ្ឋភាព​មនុស្ស​ជាច្រើន តម្រង់ជួរ​ខាង​ក្រៅ​ហាង​លក់​ទំ​និញដើម្បី​ទិញ Fukubukuro (ថង់​សំ​ណាង​)។ ទិដ្ឋភាព “កុះ​ករ” តាម​ន័យ​នេះ​ពិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍ ហេតុ​នេះ​ប្រសិន​បើ​មិន​បាន​មើល​ផ្ទាល់នោះ​ក៏​អាច​ស្វែង​រកមើល​នៅ​លើ​អ៊ីន​ធឺណេតបានដែរ។

រូបភាព http://gotv.ctitv.com.tw/

ពីមុន​ប្រជាជន​ជប៉ុ​ន​ត្រូវ​ប្រឈម​ជាមួយ​នឹង​ភាព​ត្រជាក់​នៅ​ចុង​រដូវ​រងារដើម្បី​តម្រង់​ជួរ​ពេល​ព្រឹកព្រលឹម​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​គ្រាន់​តែ​ដើម្បី​ទិញ Fukubukuro។ បច្ចុប្បន្ន​ ដោយ​សារ​មូល​ហេតុ​ជាច្រើន​ដូចជា​​ស្ទះ​ចរាចរណ៍ អតិថិជន​ដណ្តើម​ផលិត​ផល​ដែល​មាន​កំ​ណត់​ និង​កាត់​បន្ថយ​កម្លាំង​ពល​កម្ម​នៅ​ក្នុង​ហាង​ ហាង​ជា​ច្រើន​បាន​អនុញ្ញាត​អោយ​អតិថិជន​កក់ Fukubukuro តាម​អ៊ីន​ធឺណេតតាម​រយៈកម្មវិធី​ក្នុង​ទូរស័ព្ទ​ជំ​នួស​អោយ​ការ​លក់​ដោយ​ផ្ទាល់​នៅ​ហាង​។

ភាគ​ច្រើន​ហាង​លក់​ថង់​សំ​ណាង​គឺផុតកំណត់​ការ​កក់​ទំនិញ​ហើយ​មកដល់ពេលនេះ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​ទិញ សូម​អនុញ្ញាត​អោយ​ Japo ណែ​នាំហាងទាំង​ ៥​ លក់ Fukubukuro ល្អទាន់ចិត្តបំផុត ដែលក្នុងឆ្នាំ ២០១៩ ហើយក៏នៅ​តែ​អាច​ទិញទំនិញ​បាន។ ប្រញាប់​ឡើង​ខ្លាច​មិន​ទាន់​ទៀត។

១. Francfranc – HAPPY BOX

ប្រសិនបើ​អ្នក​ចូល​ចិត្ត​ហាង​លក់​គ្រឿង​សង្ហារឹម​គ្រួ​សារ Francfranc អ្នក​នឹង​មិន​អាច​រំលង​​ Francfranc នៃ​ហាង​ទំ​និញ​នេះ​ទេ។ ឆ្នាំ ២០១៩​ Francfranc កំ​ពុង​តែ​លក់ HAPPY BOX ក្នុង​ហាង​ទំ​និញពីថ្ងៃ​១​ ខែមករា​ ជាមួយ​តម្លៃ ៥.០០០យេន (មិន​ទាន់​ខ្ចប់​រួម​ទាំង​ពន្ធ) ក្នុង​មួយ​ថង់។ ប៉ុន្តែ​សូម​ចាប់​អារម្មណ៍ហាង​មួយ​ចំ​នួន​នឹង​បិទទ្វារថ្ងៃ​ចូល​ឆ្នាំ។

រូបភាព usanana_5closet/

មាន​ពីរ​គឺជា Funny Cooking និង Princess Beauty។ ប៉ុន្តែដោយ​សារ​ចំ​នួន​មាន​កំ​ណត់​ អ្នក​គួរ​តែទៅ​ហាង​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។

នៅ​ក្នុង​ប្រអប់​អាច​នឹង​មាន Lucky ticket បញ្ចុះ ១.០០០យេន​ ពេល​ទិញ​ទំ​និញតម្លៃទាប​ ៣.០០០យេន។ សន្លឹក​សំណាង​នេះ​អាច​ប្រើ​នៅហាង​ Francfranc នៅ​ជប៉ុ​នរហូត​ដល់​ថ្ងៃ៣១ ខែមីនា ឆ្នាំ ២០១៩។ ភាគ​រយទទួល​បាន​សន្លឹក​សំ​ណាង​ក្នុង​ HAPPY BOX ខ្ពស់ព្រោះអត្រា ១ ក្នុង​ ៥​ ប្រអប់។ ករណីដែល​មិន​អាច​ប្រើ Ticket ដូចជាទិញ​ទំនិញ​ online ប្រើ​សេវា​ខ្ចប់​កាដូ ឌីស CD ទំនិញ និង​អាហារនៅ​ហាង​កាហ្វេ Francfranc។

២. Eggs’n Things – LUCKY BAG

រូបភាព /hoshi_mint_/

ប្រសិន​អ្នក​ជាអ្នក​គាំ​ទ្រនៃ​ម្ហូប​ Hawaii ឬក៏​នំ Crêpe ប្រហែល​អ្នក​អាច​ស្គាល់​ហាង Eggs’n Things ល្បី​ជាមួយនឹង​នំ Crêp ទន់ឆ្ងាញ់ញ៉ាំ​ជាមួយ​ក្រេម​ស្រស់ និង​ផ្លែ​ឈើ។

ហាង​នេះ​នឹង​មាន​ Fukubukuro របស់​ពួកគេ​ក្នុង​ថ្ងៃ១ ខែមករា ឆ្នាំ ២០១៩ ជាមួយ​នឹង​ឈ្មោះ LUCKY BAG 2019 រួម​មាន​ថង់​ពីរ Lucky Bag 3000 លក់​ក្នុង​តម្លៃ ៣.០០០យេន​ក្នុង​មួយ​ថង់ (មិន​ទាន់​ខ្ចប់​រួម​ទាំង​ពន្ធ) និង Lucky Bag 5000 តម្លៃ ៥.០០០យេន។

ខាង​ក្នុង​ថង់​សំ​ណាង​នឹង​មាន​មុខទំនិញ​ដែល​មិន​លក់​រាយ​ដូចជា tote កែវ​មាន​ទុយ​យូ ក៏​ដូចជា​សំ​បុត្រ​ឥត​គិត​ថ្លៃចៃ​ដន្យ សម្រាប​់​មុខ​ម្ហូបពេញ​និយម​ដូចជា​នំ Crêp នំ​អាំង​បែប​អង់​គ្លេស (English muffins) Benedict និង​ទឹក​ក្រូច។ សូម​ចាប់​អារម្មណ៍​ថាហាង Sendai មិន​រួម​ទាំង​កម្មវិធីបញ្ចុះ​តម្លៃ​នេះ។

៣. Starbucks Coffee – Fukubukuro 2019

ឆ្នាំ ២០១៩ នេះ Starbucks នឹង​ចាប់​ផ្តើម​លក់ Fukubukuro ជាមួយ​តម្លៃ ៦.០០០ ក្នុង​មួយ​ថង់ (បាន​ខ្ចប់​រួម​ទាំង​ពន្ធ) ចាប់​ផ្តើម​នៅ​ថ្ងៃ១ ខែមករា។ ទោះ​បីជា Fukubukuro មិន​បាន​ប្រកាស​មុន ប៉ុន្តែ​ប្រជាជ​ន​ជប៉ុន​កំ​ពុង​រង់​ចាំទទួលថង់​ក្រណាត់​ជាមួយ​រចនាដែល​មាន​ទំ​និញកាហ្វេល្បីរបស់​ហាង។

រូបភាព /y_ymmr/

អ្នក​គួរ​តែ​ទៅ​ហាង​ចាប់​ពី​ថ្ងៃ២៦ ខែធ្នូ ដល់​ថ្ងៃ៣១ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បី​ប្រាកដថា​អាច​នាំយក​ថង់​មួយ​ត្រលប់​ទៅ​ផ្ទះ។

ប្រសិន​បើ​អ្នក​មក​ចំ​ថ្ងៃ១ ខែ​មករា អ្នក​ត្រូវ​មក​ហាង​ផ្ទាល់ដើម្បី​ទទួល​សំ​បុត្រ​បញ្ចុះ​តម្លៃមុន​ ក្រោយ​មក​ទើប​ទិញ​បាន​ថង់ទំ​និញ​មាន​កំ​ណត់។ ក្រៅ​ពី​នេះ សូមចងចាំសំបុត្រ​​បញ្ចុះ​តម្លៃគ្រាន់​តែ​អាច​ប្រើក្នុង​ពេល​វេលា​ទទួល​នៅ​ហាងផ្ទាល់។

៤. L’Occitane’s New Year Happy Bag 2019

L’Occitane’s ក្នុង​ចំ​ណោម​ហាង​ភាគ​តិចដែល​អនុញ្ញាត​អ្នក​ទិញ​ លើ​អ៊ីន​ធឺណេតក្នុង​ពេល​វេលា​នេះ​។ ទោះ​បី​ផលិត​ផល​មួយ​ចំ​នួន​បាន​លក់​អស់ អ្នក​អាច​ត្រួត​ពិនិត្យ​គេហទំព័ររបស់​ពួក​គេ​ដើម្បី​មើល​ផលិត​ផល​ដែល​សល់​សម្រាប់​កក់​ទំនិញ។

រូបភាព /clala.th/

ឆ្នាំ ២០១៩ ហាង​នេះ​នឹង​មាន​លក់ទំនិញ​ដើម្បីអបអរឆ្នាំ​ថ្មី មាន​ផលិត​ផល​ថែរក្សា​សក់ ស្បែក ឬ​ថែរក្សាស្បែក​មុខ ជាមួយ​តម្លៃ ១១.៣៤០ យេន (បាន​ខ្ចប់​រួម​ទាំង​ពន្ធ) សម្រាប់​សេវា​ថែរក្សាសក់ និង​ស្បែក។

Happy Bag ថែរក្សាស្បែក​មុខថ្លៃ​ជាង​បន្តិចជាមួយ​តម្លៃ ១៦.២០០ យេន (បាន​ខ្ចប់​រួម​ទាំង​ពន្ធ)។

៥. KALDI –  Fukubukuro 2019

KALDI គឺជា​ក្រុម​ហ៊ុន​ដែល​ឯកទេសក្នុង​ការ​នាំ​ចូល​គ្រាប់​កាហ្វេ អាហារ និង​ភេសជ្ជៈមាន​ជាតិ​អាកុល ហាង​នេះ​ក៏​គ្រប់​គ្រង​ហាង​លក់​រាយ KALDI COFFEE FARM ភោជនីយ​ដ្ឋាន និង​ហាង​កាហ្វេ។ ឆ្នាំ ២០១៩ ហាង​មាន​ Fukubukuro ៥ ​ប្រភេទ ដូចជា shokuhin ជាអាហារ moheji ជាគ្រឿង​ទេស និង​អាហារសម្រង់បែប​ជប៉ុន ស្រា wine កាហ្វេ គម្រោងផលិតផល​នឹង​ដាក់​លក់ក្នុង​ថ្ងៃ​ធ្វើ​ការ​ដំ​បូង​នៃ​ឆ្នាំថ្មី។

រូបភាព maki_sian178/

ទំនិញ​រួម​ទាំង​ថង់​យួរ​ដៃមួយមាន​រចនា​ខុសគ្នាដូចរូបខាង​លើ។

ទោះ​បី​អ្នក​អាច​នឹង​ភ្ញាក់​ពី​ព្រលឹម​ក្នុង​ថ្ងៃ​ដំ​បូង​នៃ​ថ្ងៃ​ចូល​ឆ្នាំថ្មី ដើម្បី​ប្រជ្រៀត​ជាមនុស្ស​កុះ​ករ ប៉ុន្តែ​វានឹងក្លាយ​ជា​ពេល​វេលាគួរ​អោយ​ចងចាំ ហើយ​ពិសេស។

ប្រភព http://jpninfo.com/66424

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: