ប្រទេសជប៉ុនមានវត្ថុនាំសំណាងជាច្រើនដែលយើងគួរដឹង
ប្រទេសជប៉ុនធ្លាប់មានប្រវត្ដិសាស្ដ្រជាច្រើនដូចជា ការបំផ្លិចបំផ្លាញដោយសង្គ្រាម ភ្លើងឆេះព្រៃ រលកស៊ូណាមី ព្យុះទីហ្វុង គ្រោះរំជួយដី គ្រោះទុរភិក្ស និងការផ្ទុះភ្នំភ្លើង។ សំរាប់អ្នកដទៃវាជារឿងគួរឱ្យឆ្ងល់ថា “តើអ្វីទៅដែលជួយអោយប្រទេសនេះមានការលូតលាស់ខ្លាំងទាំងគំនិតប្រាជ្ញា និងសេដ្ឋកិច្ចបែបដូច្នេះ”។ ដោយសារមនុស្សជាច្រើនបានជឿទៅលើរបស់សំណាងក្នុងប្រវត្ដិសាស្រ្ដ និងប្រពៃណី។ ខាងក្រោមនេះគឺជាអ្វីដែលត្រូវបានគេចាត់ទុកថាជារបស់ដែលនាំសំណាងនៅក្នុងប្រទេសជប៉ុន។
១. តុក្ដតា Daruma
តុក្ដតាដារ៉ូម៉ា គឺជាតុក្ដតាដែលធ្វើអំពីក្រដាសហើយបានរចនាឡើង មើលទៅដូចជាព្រះសង្ឃជំនាន់ទី៦មួយអង្គ ដែលត្រូវបានគេស្គាល់ឈ្មោះថា (Bodhidharma) ។ តុក្ដតា Daruma នេះត្រូវបានគេលក់ដោយមិនមានភ្នែកទាំងសងខាងនោះឡើយ។ តែអ្នកលាបភ្នែកទាំងពីររបស់តុក្ដតានេះបានដោយការប្រើគំនូសពណ៍ខ្មៅ ឬធ្វើជាអ្វីក៏បានតាមតែអ្នកគិតឃើញ។
រូបភាព:https://orange.japan-talk.com/images/jt/header/Daruma-5034-2951.jpg
២. តេរូៗបូស៊ូ (Teru Teru Bozu)
Teru Teru Bozu គឺជាតុក្កតាដែលមានរូបរាងដូចជាខ្មោចដែលធ្វើអំពីក្រណាត់ស ឬក្រដាសពណ៍ស។ ជនជាតិជប៉ុនគិតថាពួកវានឹងនាំមកនូវខ្យល់អាកាសធាតុល្អប្រសិនបើអ្នកព្យួរពួកវានៅពេលយប់។ ប្រសិនបើអ្នកព្យួរពួកវាទ្រលប់ចុះក្រោមពួកគេនឹងនាំភ្លៀងធ្លាក់មក។ Teru Teru Bozu មានភាពពេញនិយមចំពោះកុមារៗ ដោយពួកគេគិតថាវានឹងទៅសាលាជាមួយគ្នា។ ប៉ុន្ដែក្នុងករណីមួយចំនួនទៀតកុមារត្រលប់ពួកវាចុះក្រោមដោយសង្ឃឹមថាវានឹងមិនមកតាមឡើយ។
រូបភាព: https://orange.japan-talk.com/images/jt/header/Teru-teru-bozu-5114-860.jpg
៣. ក្រដាស Omikuji
Omikuji គឺជាក្រដាសសំណាង(យ័ន)ដែលត្រូវបានលក់នៅតាមប្រាសាទ និងទីសក្ការបូជាផ្សេងៗនៅក្នុងប្រទេសជប៉ុន។ គេជឿថាក្រដាស់នោះវានឹងប្រាប់រឿងអាក្រក់ដែលយើងគួតែជៀសវាងរហូតលាភសំណាងមកដល់។
រូបភាព:https://orange.japan-talk.com/images/jt/midthumb/Omikuji-1426-580.jpg
៤. Ema
Ema គឺជាបន្ទះឈើដែលអាចរកទិញបាននៅទីសក្ការៈ Shinto ។ បន្ទះឈើនេះប្រើសំរាប់ការបួសសួងក្នុងបំណងប្រាថ្នាចង់បានអ្វីមួយ ហើយអ្នកអាចទិញវាសំរាប់ធ្វើជាអនុស្សាវរីយ៍ទុកខ្លួនឯង ឬសំរាប់មិត្ដភិក្ដរបស់អ្នក។
រូបភាព:https://orange.japan-talk.com/images/jt/header/interesting-read-1188.jpg
៥. ឆ្មាសំណាង (Maneki Neko)
ឆ្មាសំណាងនេះមានប្រភពមកពីរឿងព្រេងនិទានមួយដែលនិយាយអំពីបុរសក្រីក្រម្នាក់ដែលត្រូវបានឆ្មាមួយក្បាលជួយអោយក្លាយទៅជាអ្នកមាន។ ហើយបានជួយសង្គ្រោះស្ដេចមួយអង្គអោយជីវិតរួចពីបញ្ហាជាច្រើនដង ព្រមទាំងនាំរឿងល្អៗមកដល់ជីវិតទ្រង់។
រូបភាព:https://orange.japan-talk.com/images/jt/header/Maneki-neko-376-2153.jpg
៦. សត្វពីងពាងនៅពេលព្រឹក
យោងទៅតាមជំនឿរបស់ជប៉ុនមួយចំនួយប្រសិនបើអ្នកបានជួបប្រទះឃើញពីងពាងនៅពេលព្រឹកវាជារឿងសំណាងល្អ ហើយអ្នកមិនគួរសម្លាប់វាទេ។ ដោយនេះអាចជាបញ្ហាប្រឈមក៏ថាបាន ព្រោះសត្វពីងពាងនៅជប៉ុនមានភាពធំធាត់ វាក៏ជាសត្វដែលរហ័ស ហើយមានពិសផងដែរ។ សត្វពីងពាងបានលេចឡើងនៅក្នុងទេវកថារបស់ជប៉ុនរាប់មិនអស់ ហើយគេជឿថាសត្វពីងពាងអាចរស់នៅរហូតដល់អាយុ 400 ឆ្នាំ វានឹងបង្កើនអានុភាពមន្តអាគមន៍ដូចជាសមត្ថភាពក្នុងការប្រែក្រលាររាងកាយទៅជាមនុស្ស។
រូបភាព:https://orange.japan-talk.com/images/jt/header/spider-5077-139.jpg
៧. សត្វត្រី Koinobori
Koinobori បានចាត់ទុកថាជានិមិត្តសញ្ញាដ៏ល្អសម្រាប់សុខភាពរបស់កុមារ(ទិវាកុមា)ក្នុងខែឧសភា។ មនុស្សរាប់លាននាក់ត្រូវបានដាក់ត្រីនេះនៅក្បែរទន្លេ និងនៅមុខផ្ទះនាពេលនិទាឃរដូវមកដល់។
រូបភាព:https://orange.japan-talk.com/images/jt/header/Koinobori-4393-757.jpg
៨. នំ Kit Kat
Kit Kat គឺជាសូកូឡាមួយដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន ដែលត្រូវបានផលិតដោយមានរសជាតិជាង 400 រសជាតិ ។ ពាក្យ Kit Kat ន័យចំអាចនិយាយបានថា “kitto katsu” ដែលមានន័យថា “ជ័យជំនះ” ។ Kit Kat នេះមានភាពពេញនិយមខ្លាំងចំពោះយុវជនដែលត្រៀមខ្លួនប្រលង ដោយគេសង្ឃឹមថានឹងអាចធ្វើបាន។
រូបភាព:https://orange.japan-talk.com/images/jt/header/kit-kat-mail-5600-190.jpg
៩. ទេវតាសំណាងទាំងប្រាំពីរ
ទេវតាសំណាងទាំងប្រាំពីរនេះជាក្រុមទេវតារបស់ជប៉ុនដែលតែងតែទស្សនានៅទីក្រុងនានាក្នុងប្រទេសជប៉ុនដោយជិះទូកកំណប់នៅឆ្នាំថ្មី។ ទេវតាទាំងនេះនាំមកនូវសុភមង្គល ទ្រព្យសម្បត្ដិ និងសុខភាពល្ង។
រូបភាព:https://orange.japan-talk.com/images/jt/midthumb/j-5120-191.jpg
អត្ថបទ៖ japan-talk
ប្រែសម្រួល៖ Puthea