រឿងពិសេសៗជាច្រើននៅថ្ងៃចូលឆ្នាំថ្មីដែលជនជាតិជប៉ុនត្រូវធ្វើ

 

បុណ្យចូលឆ្នាំថ្មី គឺជាថ្ងៃឈប់សម្រាកដ៏ធំបំផុតប្រចាំឆ្នាំនៅប្រទេសជប៉ុន។

វាជាពេលវេលាដែលល្អបំផុតសម្រាប់ក្រុមគ្រួសារដើម្បីជួបជុំគ្នាសម្រាប់ទទួលទានអាហារ។ ថ្ងៃបុណ្យនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹង អាហារ​ ការតុបតែង និងសកម្មភាពដែលផ្តល់ទំនាក់ទំនងបែបសុភមង្គល។

គំនិតនៅពីក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីជាច្រើនរបស់ជប៉ុនគឺចាប់ផ្តើមសុភមង្គលដោយការផ្តល់ក្ដីស្រលាញ់។ វាត្រូវបានគេជឿជាក់ថាជាកាដូរដំបូងរបស់អ្នកដែលមានក្តីសុបិន និងមានបំណងចង់ធ្វើវា។

ប្រពៃណីចូលឆ្នាំថ្មីរបស់ជប៉ុនរួមមាន:

១. ប្រពៃណីថ្ងៃដំបូង (Hatsumode)

ជនជាតិជប៉ុនចាត់ទុកថាថ្ងៃនោះជាការសំខាន់ដើម្បីទៅទស្សនានៅទីសក្ការបូជា Shinto។ នៅថ្ងៃឆ្លងឆ្នាំថ្មីពួកគេតែងតែទៅព្រះវិហារដើម្បីអធិដ្ឋានបួងសួងគ្រប់កន្លែង។ ការធ្វើដំណើរទស្សនកិច្ច ឬទៅបួងសួងនៅឯព្រះវិហារ ឬប្រាសាទក្នុងឆ្នាំថ្មីគេតែងតែហៅពិធីនេះថា ”ពិធីបុណ្យថ្ងៃដំបូង” (Hatsumode)។ ប្រាសាទនិងព្រះវិហារនៅទូទាំងប្រទេសជប៉ុនបើកមុនពេលពាក់កណ្តាលយប់នៅថ្ងៃចូលឆ្នាំសកល។ វិហារសំខាន់ៗខ្លះទាក់ទាញមនុស្សយ៉ាងច្រើនលើសលប់ជាង 1 លាននាក់ក្នុងពេលតែមួយ។

២. ព្រះអាទិត្យរះលើកដំបូង

កំណាព្យល្បី ៗ ជាច្រើនរបស់ជប៉ុនគឺនិយាយអំពីថ្ងៃរះជាលើកដំបូងនៃឆ្នាំថ្មីមកដល់។ វាជាការពេញនិយមដើម្បីក្រោកឈរឡើងមើលព្រះអាទិត្យរះនៅឆ្នេរសមុទ្រនៅពេលព្រឹកព្រលឹម។ វាត្រូវបានចាត់ទុកថាជាវិធីដល់ល្អមួយដើម្បីចាប់ផ្តើមឆ្នាំថ្មីដែលទទួលបានភាពជោគជ័យជាថ្មីថែមទៀត។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/japanese-new-years-1460-277.jpg

៣. ព្រួញអារក្ស (Hamaya)

រឿងទាំងនេះមានប្រភពមកពីទំនៀមទម្លាប់សាមូរ៉ៃដែលពាក់ព័ន្ធនឹងការផ្តល់ព្រួញទៅកាន់ក្មេងប្រុសៗនៅឆ្នាំថ្មីដំបូង។

ព្រួញអារក្ស (Hamaya) អាចទៅរកទិញបាននៅឯទីសក្ការៈបូជាសម្រាប់កុមារៗដោយមានការតុបតែងដើម្បីការពារសុវត្ថិភាពដល់ក្មេងៗក្នុងការប៉ះដង្កិច។ Hamaya ផងដែរត្រូវបានផ្សារភ្ជាប់ជាមួយការមកដល់នៃថ្ងៃថ្មី។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/hamaya-1460-113.jpg

៥. អាហារឆ្លងឆ្នាំ (Osechi Ryori)

អាហារជាច្រើនយ៉ាងហោចណាស់ 50 ប្រភេទដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុណ្យចូលឆ្នាំថ្មីនៃប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ថាជា (Osechi Ryori) ។ អាហារនីមួយៗមានអត្ថន័យដែលជានិមិត្តរូបសម្រាប់សុខភាពភាពយូរអង្វែង សុភមង្គល និងភាពជោគជ័យ។ ក្រុមគ្រួសារភាគច្រើនបានទៅទិញគ្រឿងដើម្បីធ្វើដូចជាមកពីផ្សារទំនើប ឬផ្សារធម្មតាជាដើម។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/j-1460-157.jpg

៦. ការស្វាគមន៍របស់ព្រះចៅអធិរាជនៃប្រទេសជប៉ុន

ព្រះចៅអធិរាជជប៉ុននឹងបានធ្វើបទបង្ហាញក្នុងរយះខ្លីនៅថ្ងៃទី 2 ខែមករាជាមួយប្រជារាស្ដ្រនៅព្រះបរមរាជវាំងដែលបើកចំហដល់សាធារណជន។

រូបភាព: https://orange.japan-talk.com/images/jt/thumbnails/Japan-New-Years-1460-186.jpg

៧. Temple Bells

នៅពេលកម្មវិធីចប់សព្វគ្រប់អ្នកទេសចរនឹងមានឱកាសដ៏កម្រក្នុងការបន្លឺសម្លេងជួងនៅក្នុងព្រះវិហារបរិសុទ្ធដែលនេះជានិមិត្តរូបនៃការបោសសំអាតខ្លួនអ្នកពីអំពើបាប។ ការគោះកណ្ដឹងនៅពេលយប់ម្ដង គឺស្មើរនឹងជំរះអំពើបាបចេញ។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/bell-4779-198.jpg

៨. កញ្ចប់សំណាង (Fukubukuro)

Fukubukuro ស្ទើរតែគ្រប់ហាងទាំងអស់នៅក្នុងប្រទេសជប៉ុនបានផ្តល់នូវ កញ្ចប់សំណាង (Fukubukuro) ។ មនុស្សដែលអង្គុយពេញមួយយប់សម្រាប់ទទួល Fukubukuro នឹងត្រូវបានផ្តល់ដោយយីហោល្បីៗ ។

ហើយការលក់ទំនិញទាំងអស់ត្រូវបានបញ្ចុះតម្លៃ។ ប៉ុន្ដែការលក់ទំនិញប្រណីតៗគឺមានតម្លៃថ្លៃជាងរាល់ដង។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/Fukubukuro-police-1459-222.jpg

៩. ការសំអាតផ្ទះចុងឆ្នាំ (Nenmatsu No Osoji)

ក្រុមគ្រួសារភាគច្រើននៅប្រទេសជប៉ុនបានសម្អាតផ្ទះនៅថ្ងៃបុណ្យឆ្លងឆ្នាំថ្មីហើយនិមិត្តសញ្ញានេះត្រូវបានគេស្គាល់ថា Nenmatsu No Osoji មានន័យថា “ការសម្អាតចុងឆ្នាំ” ។ នេះគឺជាការបើកគំនិតជាទូទៅដែលអ្នកគួរតែបញ្ចប់នៅចុងឆ្នាំមុនឆ្នាំថ្មីមកដល់ ដើម្បីទទួលទេវតាថ្មីមកថែរក្សាក្នុងផ្ទះរបស់ខ្លួន។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/cleaning-1460-149.jpg

១០. ល្បែងចាស់ៗ

Yasaka Jinja នៅក្នុង Kyoto មានការរៀបពិធីឆ្នាំថ្មីរបស់ជប៉ុនដោយការលេងល្បែងជប៉ុនចាស់ៗជាច្រើន។ វាក៏ជាពេលវេលាគួរឱ្យសប្បាយបំផុតនៃឆ្នាំការឆ្លងឆ្នាំ។ ឧទាហរណ៍ការបង្ហាញពីល្បែងបៀរជប៉ុនបែបចាស់មួយដែលត្រូវបានគេហៅថា Karuta ក្នុងកំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មី។ ចំពោះអ្នកដែលចូលរួមតម្រូវអោយស្លៀកពាក់ក្នុងរបៀបគីម៉ូនុ (Kimono)។

អត្ថបទ៖ Japan-Talk

ប្រែសម្រួល៖ Puthea

មើលបន្ថែម: