ផ្ញើជូន​​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​មី-មានរឿង​អ្វី​នឹង​កើត​ឡើង​ពេល​អ្នក​ញ៉ាំ​​​មីរាល់​ថ្ងៃ?

តើ​អ្នក​គឺ​ជាអ្នក​គាំទ្រមី​កំ​ប៉ុង​ដែរឬទេ?

ប្រាកដជា Ramen នៅ​តែ​ឆ្ងាញ់ជាង​ ប៉ុន្តែ​ពេល​ខ្លះអ្នក​ក៏ឃ្លាន​ចង់​ញ៉ាំរស់ជាតិ​ពិសេសដែល​មាន​នៅ​ក្នុង​មី​កំ​ប៉ុង​មែន​ទេ?

រូបភាព https://www.excite.co.jp/news/article/Karapaia_52268749/?utm_source=news_i&utm_campaign=fromapp&utm_medium=mail

ពេល​ខ្លះ​ញ៉ាំ​មី​កំ​ប៉ុង​គឺ​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​នេះ​មិន​មែន​ជា​មុខ​ម្ហូប​ដែល​ឆ្ងាញ់​ហើយ​ល្អ​សម្រាប់​បរិភោគ​ជា​រៀង​រាល់​ថ្ងៃ​ទេ។

តើ​អ្នក​ដឹង​ថា​​មាន​អ្វី​កើត​ឡើង​ចំ​ពោះ​រាង​កាយ​របស់​អ្នក​ទេប្រសិន​បើ​អ្នក​ញ៉ាំ​មី​ជា​រៀង​រាល់​ថ្ងៃ? ថ្មីៗ​នេះ ការស្រាវជា្រវមួយរបស់អាមេរិកបានបង្ហាញលទ្ធផលអវិជ្ជមាន​អំ​ពី​បញ្ហា​នេះ។

ហេតុ​អ្វី​បាន​ជា​មី​កំប៉ុង​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​អ្នក​?

វាមាន​អំ​បិល​ច្រើន​៖ ជាមួយ​គ្រឿង​ផ្សំ​ដែល​មាន​អំបិល​ច្រើន​ពេក ប្រសិនបើ​បរិភោគ​រាល់​ថ្ងៃនឹង​បង្ក​អោយ​មាន​ជម្ងឺបេះ​ដូង​​ បញ្ហា​ខួរ​ក្បាល និង​ជម្ងឺ​លើស​ឈាម​។ ក្រៅពីនេះអ្នកក៏ប្រឈមមុខនឹងការខះជាតិទឹក និងបន្ថយការចងចាំ។

នេះក៏ជាមូលហេតុនៃការឈឺក្បាល និងការទល់លាមកផងដែរ។ វាអាស្រ័យ​លើ​ផលិត​ផល​ ប៉ុន្តែ​តា​​ម​ធម្ម​តា​ នៅក្នុងមីមួយកញ្ចប់មាន​ផ្ទុក​ប្រហែល ១១៥០mg Natrium។ ចំណុះអំបិលត្រូវ​បាន​កំណត់​អោយ​បរិភោគជារៀង​រាល់​ថ្ងៃគឺ ២៣០០mg។ ហេតុ​នេះ ប្រសិនបើរាល់ថ្ងៃអ្នកញ៉ាំមីពីរកញ្ចប់ នោះអ្នក​បាន​ទទួល​​បរិមាណអំ​បិល​គ្រប់ទៅ​ហើយ​។

ប្រាកដណាស់ប្រសិន​បើ​ញ៉ាំ​មី​ត្រឹម​តែ​ពីរ​កញ្ចប់ក្នុង​មួយ​ថ្ងៃនឹង​មិន​ផ្តល់គ្រប់​អាហាររូបត្ថម្ភ អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​ផ្សេង​ទៀត។ អ្វី​ទាំង​នេះ​ធ្វើ​អោយ​បរិមាណ​អំ​បិល​ក្នុង​រាង​កាយ​លើសវិញ។

ក្រៅ​ពី​នេះនៅ​ក្នុង​កញ្ចប់​មី​មាន​សារធាតុ​ផ្សេង​ទៀត សូម​ធ្វើ​ការ​វិភាគ!

Tert-BUTYLHYDROQUINONE (TBHQ) គឺជាឈ្មោះនៃសារធាតុរក្សាគុណ​ភាពមាននៅក្នុងមី។ បរិមាណ​តិចនៃ​សារធាតុ​នេះ​មិន​បង្ក​គ្រោះ​ថ្នាក់ ប៉ុន្តែ​បើ​ផ្ទុក​ច្រើន​ឡើង ផលវិបាកក៏​កាន់​តែ​ច្រើន​ផងដែរ។

រូបភាព http://karapaia.com/archives/52268749.html

មិន​មែន​មីកញ្ចប់មានសារធាតុប៉ះពាល់ដល់សុខភាពទេ។ មីកញ្ចប់គ្រាន់តែបង្កគ្រោះថ្នាក់នៅពេលអ្នកញ៉ាំ​ច្រើន​ពេកប៉ុណ្ណោះ។ ម្ហូបណាក៏​ដូច្នេះដែរ ហេតុ​នេះសមតុល្យអាហារូបត្ថម្ភ គឺជាកត្តាសំខាន់ដែលត្រូវពិចារណា។

ក្រៅពីផ្នែកមានគ្រោះថ្នាក់ មី​កញ្ចប់​ក៏​មាន​ចំ​នុច​ល្អ។ បរិមាណ​ស្ករ​ក្នុង​មី​តិច​ ក្នុង​ផ្នែក​នេះវា​ជា​ចំ​នុច​ល្អ​សម្រាប់​សុខភាព​មនុស្ស។

មិន​ត្រឹម​តែ​មី​កញ្ចប់​ ប៉ុន្តែផលិតផលម្ហូបអាហារដែលញ៉ាំភ្លាមៗសុទ្ធតែ​បែប​នេះ។

ខ្ញុំ​ក៏​ជា​មនុស្សដែល​ចូល​ចិត្ត​មី​កញ្ចប់ ប៉ុន្តែ​គួរ​តែ​ញ៉ាំ​ក្នុង​បរិមាណ​តិច​បាន​ហើយ​ណា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: