ការពិសោធន៍ដ៏អស្ចារ្យរបស់ជនជាតិជប៉ុនអស់ជាងកន្លះសតវត្ស
ដើម្បីចាប់ផ្តើមជាមួយនឹងទ្រឹស្តីរបស់ប្រជាជនជប៉ុន សូមមើលរូបភាពខាងក្រោមនេះ។
វាមើលទៅដូចជាកន្លែងនេះមានយាន UFO ចុះចត ឬប្រហែលនេះជាការទំនាក់ទំនងនៃប្រជាជនជប៉ុននឹងមនុស្សក្រៅភព។ ពីព្រោះប្រជាជនជប៉ុនពេលខ្លះក៏បង្ហាញថា ពួកគេមិនមែនមនុស្សរស់នៅភពផែនដី។
វាពិតជាគួរអោយសោកស្តាយធ្វើអោយអ្នកដែលចូលចិត្តស្រមៃខកចិត្ត តែរូបភាពខាងលើគ្មានអ្វីពាក់ព័ន្ធនឹងជីវិតក្រៅភពផែនដីទេ។
ប៉ុន្តែការពិតកាន់តែនឹកស្មានមិនដល់ នេះជាលទ្ធផលនៃគម្រោងមួយគឺ “ការពិសោធន៍ព្រៃ” ដែលចាប់ផ្តើមនៅឆ្នាំ ១៩៧៣។ គោលបំណងនៃគម្រោងនេះ គឺដើម្បីសិក្សាពីឥទ្ធិពលនៃគម្លាតរវាងដើមឈើលើការលូតលាស់របស់វា។ អ្នកវិទ្យាសាស្រ្តដាំដើមឈើជារង្វង់មូលជិតទីក្រុង Nichiman ខេត្ត Miyazaki។ កាន់តែជិតចំណុចកណ្តាល ចន្លោះកាន់តែជិតគ្នា ហើយជាបន្តបន្ទាប់មកចន្លោះពង្រីកបន្តិចម្តងៗរហូតដល់រង្វង់ទី ១០ ជាមួយនឹងគម្លាតដ៏ឥតខ្ចោះ។
ដូចដែលអ្នកបានឃើញ រូបភាពខាងក្រោមបង្ហាញយ៉ាងច្បាស់ពីលទ្ធផលពិសោធន៍។ ដើមឈើដែលស្ថិតនៅរង្វង់ខាងក្រៅ ជាមួយនឹងដង់ស៊ីតេទាបបំផុតនឹងលូតលាស់ខ្ពស់បំផុត នៅពេលដង់ស៊ីតេដើមឈើកើនឡើងនោះទំហំរបស់ដើមឈើក៏កាន់តែតូចជាងមុន។
ហើយក៏ងាយយល់ផងដែរ កន្លែងមានដើមឈើកាន់តែច្រើន មានន័យថាការប្រកួតប្រជែងដើម្បីលូតលាស់ដូចជា (ទឹក ពន្លឺ…) ហេតុនេះដើ
មឈើនៅកន្លែងនោះនឹងធំ ហើយមាំ។
នេះបើយោងតាមឯកសារពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជប៉ុន ភាពខុសគ្នារវាងកម្ពស់នៃដើមឈើតូចជាងគេនៅចំនុចកណ្តាល នឹងដើមឈើខ្ពស់់បំផុតនៅរង្វង់ខាងក្រៅបង្អស់មានប្រហែលជាង ៥ម៉ែត្រ។
ដើមឈើនេះនឹងត្រូវបានប្រមូលផលក្នុងពេលឆាប់ៗ មានន័យថាការពិសោធន៍នឹងបញ្ចប់។ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នៅទីនេះគឺការពិសោធន៍ចំណាយថវិកា និងពេលវេលាយ៉ាងច្រើននេះ បានបង្កើតស្នាដៃសិល្បៈដោយចៃដន្យ។ វាទំនងជាអ្នកវិទ្យាសាស្រ្តនឹងរក្សាស្នាដៃដ៏អស្ចារ្យនេះ សម្រាប់គោលបំណងនៃការទាក់ទាញភ្ញៀវទេសចរណ៍ បន្ទាប់ពីបម្រើអោយគោលបំណងស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត។
ខាងក្រោមនេះគឺជាមតិយោបល់មួយចំនួននៃស្នាដៃនេះ។
Patricia Gonsalves
Loring Mortensen
“ពេលដែលអ្នកចូល Google map ហើយ zoom អោយធំ ដូចជារូបត្រីមានភ្នែកដ៏ធំ”។
(ហេតុអ្វីខ្ញុំមើលឃើញដូចជាក្បាលមាន់ជាង?)
Louise Hamel
“ភាពអស្ចារ្យនៃធម្មជាតិរួមផ្សំជាមួយនឹងការថែទាំរបស់មនុស្ស” ។
យោងតាម Boredpanda
Sacchan