អស់សំណើចនឹងការឃោសនាអំពីត្រី Sturgeon
ដើម្បីទាក់ទាញប្រជាជនអោយទៅរស់នៅក្នុងភូមិ ប្រទេសជប៉ុនបានឃោសនាគួរអោយចាប់អារម្មណ៍មួយគឺ៖ “ត្រី sturgeon មានច្រើនជាងប្រជាជនដែលរស់នៅទីនោះ មកដល់ទីនេះហើយបរិភោគត្រីប៉ុន្មានក្បាល”។
តាមពត៌មាន Soranews ភូមិ Toyone នៅខេត្ត Aichi កំពុងតែប្រើភាពអស់សំណើចដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្ត ឬរស់នៅអោយកាន់តែល្អថែមទៀត។
ភាពជាក់់ស្តែង អត្រាកំណើតនៅជប៉ុនបានថយចុះ ក្នុងរយៈពេល ៣៧ឆ្នាំជាប់ៗគ្នា តំបន់កាន់តែច្រើនក្លាយជា “ពិបាក” ដោយសារតែប្រជាជនវ័យចំណាស់។ នៅក្នុងទីក្រុងមានមនុស្សរាប់លាននាក់រស់នៅ ចំណែកឯតំបន់ជនបទជាច្រើននៅប្រទេសជប៉ុនមិនសូវមានមនុស្ស ដូចជាភូមិ Toyone ត្រី sturgeon ចិញ្ចឹមនៅទីនេះគឺច្រើនជាងមនុស្សទៅទៀត។
រដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានផ្តល់ជូននូវយុទ្ធនាការប្រកបដោយការច្នៃប្រឌិតទាក់ទាញភ្ញៀវទេសចរណ៍ និងប្រជាជន។ មានកន្លែងខ្លះថែមទាំងផ្តល់ជូនផ្ទះសម្រាប់រស់នៅដោយឥតគិតថ្លៃសម្រាប់ប្រជាជនដែលមករស់នៅ។ ក្រុង Murato លើកោះ Shikoku មានសាលាបឋមសិក្សាដែលត្រូវបោះបង់ចោល ហើយធ្វើជាអាងចិញ្ចឹមត្រី សម្រាប់ការកម្សាន្តក្នុងស្រុកកាន់តែទាក់ទាញ។
រូបភាព៖ https://www.japantimes.co.jp/news/2016/02/05/business/miyazaki-sturgeon-farm-serves-export-ready-caviar/#.XCNXmFwzaM8
ក្នុងពេលថ្មីៗនេះ ការឃោសនារបស់ភូមិ Toyone ទាក់ទាញចំណាប់អារម្មណ៍ណាស់។
ក្នុងការឃោសនាមានបុរសចំណាស់ម្នាក់ជាមួយនឹងស្នាមញញឹមស្រស់អោបត្រី sturgeon ជាមួយនឹងអក្សរ “ត្រីមានច្រើនជាងប្រជាជនដែលរស់នៅទីនេះ ពេលមកដល់ទីនេះហើយបរិភោគត្រីប៉ុន្មានក្បាល”។
រូបភាព៖ https://bs-story.co.jp/world-wide/en/experience-learning-trip/shibetsu-trip/salmon-park-museum/friendliest-sturgeon-in-japan/
Toyone ជាតំបន់ដែលល្បីជាមួយត្រី (sturgeon) ចិញ្ចឹមសម្រាប់យកពងត្រី។ ដោយសារតែអាកាសធាតុអំណោយផលទើបត្រី sturgeon នៅក្នុងភូមិពិតជាឆ្ងាញ់ អាចប្រើសម្រាប់ធ្វើ sashimi ឬចម្អិនម្ហូបផ្សេងៗ។
ស្ថិតិគិតត្រឹមខែឧសភាឆ្នាំ ២០១៥ ចំនួនប្រជាជនក្នុងភូមិ Toyone ប្រហែល ១១០០ នាក់។
រូបភាពឃោសនាបានទាក់ទាញចំណាប់អារម្មណ៍របស់សាធារណៈជនយ៉ាងឆាប់រហ័សជិត ៣៤.០០០ likes និងមានជាង ២៨.០០០ ការផ្សាយឡើងវិញ។ “ខ្ញុំចូលចិត្តការឃោសនានេះ” “ការឃោសនាគួរអោយចាប់អារម្មណ៍ធ្វើអោយខ្ញុំចង់ទៅដល់ទីនោះ” ប្រសិនបើអ្នកចូលចិត្តស្ទូចត្រី ចូលចិត្តដំណើរកម្សាន្តអាចមកភូមិ Toyone” ជាពាក្យសសើររបស់សាធារណៈជន។
បន្ថែម infonet.vn