ដំណឹងល្អ! ជិះតាក់ស៊ីដោយឥតគិតថ្លៃនៅក្នុង ២៣ ស្រុកនៃទីក្រុងតូក្យូ
ទន្ទឹមនឹងការចំណាយច្រើនទៅលើជីវភាពរស់នៅប្រចាំថ្ងៃ តម្លៃផ្ទះឡើងថ្លៃក្នុងទីក្រុងតូក្យូ ប៉ុន្តែនៅមានរបស់ខ្លះ “ឥតគិតថ្លៃ” ដែលអ្នកអាចមើលរំលង។ ដូចជាទឹកសាធារណៈ កន្សែងក្រដាសចែកតាមផ្លូវ ហើយថ្មីៗនេះ ថែមទាំងមានរបស់ឥតគិតថ្លៃទៀតដែលអ្នកនឹកស្មានមិនដល់ពនៅខែធ្នូនេះ នោះគឺតាក់សុី ។
រូបភាព https://bg-mania.jp/2018/12/06272031.html
ការជិះតាក់សុី គឺជាការធ្វើដំណើរមួយដែលត្រូវបានគេប្រាប់ថាគួរជៀសអោយឆ្ងាយនៅក្នុងប្រទេសជប៉ុន។ នេះក៏ដោយសារតម្លៃជិះតាក់ស៊ីថ្លៃខ្លាំងណាស់ បើប្រៀបជាមួយសេវាធ្វើដំណើរផ្សេងៗទៀត។ ប៉ុន្តែអាចជឿបានដែរទេ? ពីថ្ងៃ ៥/១២ ដល់ ៣១/១២ អ្នកអាចជិះតាក់សុីពណ៌ក្រហមដូចរូបខាងលើធ្វើដំណើរក្នុងតូក្យូដោយឥតគិតថ្លៃ។
គ្រាន់តែចំណាយពេលវេលាដើម្បីមើលការផ្សាយពាណិជ្ជកម្ម។
រូបភាព https://japanese.engadget.com/2018/12/04/0-23/
ខាងក្នុងរថយន្តមានអេក្រង់ផ្សាយពាណិជ្ជកម្មនៃម៉ាករបស់ហាងមួយ។ នោះគឺជាអ្នកឧបត្ថម្ភរថយន្តតាក់ស៊ី ហើយអ្វីដែលបានមកវិញ ជាការផ្សព្វផ្សាយក្នុងអំឡុងពេលភ្ញៀវធ្វើដំណើរ។
ម៉ាកផលិតផលក្រហមដែលអ្នកមើលឃើញ គឺជាពណ៌គោលនៃមី Nissin មានឈ្មោះ Donbei។ ប្រភេទមី Soba Tempura (បន្លែ មើមបំពង) ល្បីឈ្មោះដែលប្រជាជនជប៉ុនចូលចិត្ត។ ជ្រើសរើសពេលវេលាចុងឆ្នាំ ពណ៌របស់ម៉ាកផលិតផល សក្តិសមជាមួយបរិយាកាសណូអែលក្នុងប្រទេសជប៉ុន។
នេះគឺជាគម្រោងដំបូងនៃ IT DeNA មានឈ្មោះ MOV ។ យុទ្ធសាស្រ្តឆ្ពោះទៅរកការសហការជាមួយម៉ាកទំនិញចង់ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ នាំមកនូវការជិះតាក់សុីឥតគិតថ្លៃសម្រាប់អ្នកគ្រប់គ្នា។ ហេតុនេះមានប្រយោជន៍ ៣ដូចជា៖ ផ្សព្វផ្សាយម៉ាកផលិតផល ប្រជាជនជិះតាក់ស៊ីឥតគិតថ្លៃ ហើយខាង DeNA ក៏រកបានផលចំណេញ។ នេះក៏ជាដំណឹងល្អមួយ សម្រាប់បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជប៉ុនក្នុងតំបន់ ទាំង ២៣ ខាងលើ អាចជ្រើសរើសសេវាកម្មនេះបាន ។
ការជិះតាក់សុីពិតជាងាយស្រួល អ្នកអាចទាញយក apply:
Google: https://play.google.com/store/apps/details?id=com.dena.automotive.taxibell
IOS: https://itunes.apple.com/jp/app/id1254341709?t=1545214918616
ចុះឈ្មោះ និងកក់រថយន្តដូចជាអ្នកធ្លាប់ជិះ PassApp នៅកម្ពុជាអញ្ជឹង។ សូមចាប់អារម្មណ៍ Apply អាចទាញយកបាននៅពេលប្រើ Internet នៅប្រទេសជប៉ុន។
ពត៌មានលម្អិត៖
ពេលវេលា៖ ១៣ៈ០០ ៥/១២ ដល់ ២២ៈ០០ ៣១/១២
ចំនួនរថយន្ត៖ ៥០រថយន្ត/ថ្ងៃ
កន្លែងជិះតាក់សុី៖ ស្រុក Shibuya, Shinjuku, Chuo និងជុំវិញ Chiyoda
កន្លែងដឹកជញ្ជូន៖ ២៣ស្រុកក្នុងតូក្យូ
តម្លៃ៖ ឥតគិតថ្លៃ (រួមទាំងថ្លៃចាំរថយន្ត ថ្លៃដឹកជញ្ជូនភ្ញៀវ ថ្លៃផ្លូវស្ពាន)
Website: https://m-o-v.jp/campaign/donbei/
បន្ថែមពីលើនេះភ្ញៀវម្នាក់ៗថែមទាំងទទួលបានកាដូមួយពី Nissin ជាមួយនឹងផលិតផលមី Soba Tempura Donbei (ត្រឹមតែពីថ្ងៃ ២៦/១២ ដល់ ៣១/១២)
ប្រភពពត៌មាន TBS News
Chee