បវរកញាពិភពលោកជប៉ុនឆ្នាំ ២០១៨ ជាកូនចៅជំនាន់ទី ២១ នៃ Samurai
បវរកញាពិភពលោកជប៉ុនឆ្នាំ ២០១៨ ជាកូនចៅជំនាន់ទី ២១ នៃ Samurai ដែលបានបំផុសគំនិតបង្កើត Darth Vader ។
កូនចៅផ្ទាល់នៃ Date Masamune ក៏មានទេពកោសល្យណាស់ ទេពកោសល្យគ្រប់ សូម្បីតែបាញ់ព្រួញ។
ថ្មីៗនេះមកុដបវរកញាពិភពលោកជប៉ុនឆ្នាំ ២០១៨ ត្រូវបានប្រគល់អោយ Kanako Date ក្មួយស្រីជំនាន់ទី ២១ នៃ Date Masamune មានកេរ្តិ៍ឈ្មោះនៅសតវត្សទី ១៦ ក្នុងប្រទេសជប៉ុន។
រូបភាព Kanako Date
ប្រវត្តិរបស់នារីវ័យក្មេងប៉ុន្តែមានទេពកោសល្យនេះធ្លាប់ធ្វើអោយអ្នកនិយមប្រើ Internet ជប៉ុនគ្រប់គ្នាស្គាល់។
Date Masamune ម្ចាស់នៃត្រកូល Samurai Date ក្នុងសម័យ Sengoku (សង្រាម) ជប៉ុន មានរហ័សនាម “Doc Nhan Long” បន្ទាប់ពីបាត់បង់ភ្នែកដោយសារតែជំងឺអុចធំ។ Masamune គ្រប់គ្រងតំបន់ជិត Sendai ស្រុក Miyagi សព្វថ្ងៃរហូតដល់ពេលទទួលមរណៈភាពឆ្នាំ ១៦៣៦។
រូបភាព Date Masamune
នៅក្នុងពិភព Samurai, Date Masamune មិនត្រូវបានស្គាល់ច្រើនដូចជាតួអង្គ ៣ ផ្សេងទៀតដែលមានស្នាដៃធំរបស់ជប៉ុនដូចជា Oda Nobunaga, Toyotomi Hideyoshi និង Tokugawa Leyasu។ ប៉ុន្តែ គាត់នៅតែដើរតួមិនអាចខ្វះបានក្នុងប្រវត្តិសាស្ត្រជាពិសេសនៅភាគឦសានជប៉ុន។
Masamune ថែមទាំងល្បីល្បាញជាមួយមួកដែកមាននិមិត្តសញ្ញាចំណិតព្រះច័ន្ទ បានបំផុសគំនិតអោយតួអង្គក្នុងរឿង Anime ជប៉ុន។ តាមទំព័រ Cheat Sheet ភាគតិចមានអ្នកដឹងថាបង្កើតរូបភាពតួអង្គ Darth Vader (Star Wars) យកគំនិតតាមពាសដែករបស់ Date Masamune។
ត្រលប់មកជាមួយ Kanako Date រាជនីយនៃសម្រស់ឆ្នាំ ២០១៨ របស់ជប៉ុន។ តាមពូជពង្សត្រកូល Kanako ជាក្មួយស្រីជំនាន់ទី ២១ របស់ Masamune។
Kanako ត្រូវបានវាយតម្លៃថាមានសម្រស់ស្រស់ស្អាត ពេញដោយទំនុកចិត្ត។ ទោះបីជានៅក្មេងប៉ុន្តែមុខវិជ្ជាបែបប្រពៃណីជប៉ុនដូចជាបាញ់ព្រួញ លេង koto (ឧបករណ៍មានខ្សែរបស់ជប៉ុន) សុទ្ធតែប៉ិនប្រសព្វរបស់ Kanako។
មហិច្ឆតានៃរាជនីយសម្រស់នេះបានឆ្លងផុតព្រំដែនរបស់ជប៉ុន។ Kanako ថែមទាំងផ្តល់ការភ្ញាក់ផ្អើលជាមួយកម្រិតនៃការសិក្សា ចេះនិយាយច្រើនភាសាដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ចិន និងកូរ៉េ។
បច្ចុប្បន្ននាងជានិស្សិតឆ្នាំទី ៤ នៅសាកលវិទ្យាល័យ Keio ល្បីឈ្មោះរបស់ជប៉ុន។ Kanako ធ្លាប់ចូលរួមសកម្មភាពស្ម័គ្រចិត្តជាច្រើនរបស់កាកបាទប្រហម និង World Vision។
បន្ថែមទៀត Kanako មានទេពកោសល្យច្រៀង Opera ដូចជាតារាចម្រៀងជំនាញ។
នៅវគ្គផ្តាច់ព្រ័ត្របវរកញាពិភពលោកឆ្នាំនេះប្រារព្ធធ្វើឡើងនៅកោះហៃណានប្រទេសចិន។ Kanako ឈ្នះការប្រកួតផ្នែកទេពកោសល្យជាមួយបទចម្រៀង “Vissi d`arte” ធ្វើអោយគណៈកម្មាធិការរំភើបចិត្តខ្លាំង។ នេះអាចនិយាយថាជាទេពកោសល្យ គ្មានបេក្ខនារីណាអាចដណ្តើមបាននាមនេះឡើយចាប់តាំងពីឆ្នាំ ១៩៥១ មក។
តាមរយៈប៉ុស្ត៍ ១៤