​ការ​ស្លៀក​ពាក់របស់​អ្នក​វិទ្យាសាស្រ្ត​ជប៉ុន​ក្នុង​ពិធី​ប្រគល់ពាន​រង្វាន់ Nobel

លោក Tasuku Honjo ជា​អ្នក​វិទ្យាសាស្រ្តរបស់ជប៉ុនម្នាក់ ​ដែលបានស្ថិត​ក្នុង​ចំ​ណោម​​អ្នក​ឈ្នះ​រង្វាន់​ Nobel សរីរវិទ្យា/ឱសថឆ្នាំនេះ។ ការ​រក​ឃើញ​របស់​គាត់​បាន​បើក​ផ្លូវសម្រាប់​វិធី​សាស្រ្តព្យាបាល​ជំ​ងឺ​មហារីក​ថ្មីហើយ​សង្ឃឹម​ថា​អាច​ជួយ​ដល់​អ្នក​ជំ​ងឺ​លើ​ពិភព​លោក​។

រូបភាព https://www.youtube.com

ទោះបីជាយ៉ាងណាក៏ដោយគាត់មិនមែនជាជនជាតិជប៉ុនដំបូងដែលទទួលបានរង្វាន់នេះទេ ដោយសរុប​មាន ២៦នាក់​ផ្សេងទៀតធ្លាប់​ទទួល​បានមុន​គាត់។ ប៉ុន្តែ​វត្ត​មាន​របស់​គាត់​ក្នុង​ពិធីនៅ Stockholm ក្នុង​ថ្ងៃ ១០ ខែ​ធ្នូ បានក្លាយជាមោទនភាពជាតិដ៏អស្ចារ្យសម្រាប់ប្រទេសជប៉ុន​។

ហេតុផលនោះគឺថាគាត់ធ្វើ​ផ្ទុយ​ជា​មួយ​បទបញ្ជា​នៃ​សម្លៀក​បំ​ពាក់ក្នុង​កម្មវិធី ដើម្បី​បង្ហាញ​មោទនភាពជាតិរបស់​ខ្លួន​។ តាម​បទបញ្ជាតម្រូវបុរស​ដែល​ចូល​រួម​ទាំង​អស់​ត្រូវ​ពាក់​ក្រវាត់​កស អាវ​ស និង​អាវ​ខ្មៅ​ពី​ក្រៅ ប៉ុន្តែ​អ្នក​វិទ្យា​សាស្រ្ត​ជប៉ុនបែរ​ជា​រើស​សម្លៀក​បំ​ពាក់​ប្រពៃណីរបស់​ជប៉ុន​ អាវ​ក្រៅ Hakama និង Haori។

រូបភាព NobelPrize​

ទោះយ៉ាងណា Haori ​ពាក់​ពីលើ​ Hakama មើល​ទៅ​ដូចជា​បទបញ្ជាត្រូវ​ពាក់​អាវ​ក្រៅ​ខ្លីផ្នែក​មុខ​ និង​វែង​បន្ត​ផ្នែក​ក្រោយ​។ ទន្ទឹម​នឹ​ងនោះខ្សែ​ចង​ចង្កេះលើ​សម្លៀក​បំ​ពាក់ប្រពៃ​ណីជប៉ុន​ក៏​មាន​ “ក្រវាត់​ក” ពណ៌​ស។

ម៉ូតសម្លៀក​បំពាក់របស់គាត់មិនសំខាន់ដូចសមិទ្ធផលដែលគាត់នាំមកទេប៉ុន្តែគ្មាននរណាអាចបដិសេធថាលោក​ Honjo មើល​ទៅ​ពិត​ជា​អស្ចារ្យ។ អ្នកនិយមលេងអ៊ីនធឺណិតជប៉ុន បានកោត​​សសើរគាត់​ពីព្រោះក្លាហាន​មិន​ខ្លាច​លេច​ធ្លោក្នុង​បន្ទប់ពេញ​ទៅ​ដោយ​សម្លៀក​បំ​ពាក់ឈុតបែបលោកខាងលិចដើម្បី​តំ​ណាង​អោយ​ប្រទេសជប៉ុន។

រូបភាព https://www.youtube.com/

ភាព​ជាក់​ស្តែង​ លោក​ Honjo ក៏មិនមែនជាអ្នកឈ្នះរង្វាន់​ Nobel ជប៉ុន​ដំបូងដែល​ស្លៀក​សម្លៀក​បំពាក់តាម​បែប​ជប៉ុន​ចូល​រួម​កម្ម​វិធីបែបនេះឡើយ។ ឆ្នាំ ១៩៦៨ ប្រលោមលោក Yasunari Kawabata ក៏បានទទួលរង្វាន់ផ្នែកអក្សរសាស្ត្រក្នុងសំលៀកបំពាក់ប្រពៃណីផងដែរ។

វត្ត​មាន​របស់​ Tasuku Honjo មិន​មែន​ដូចជា​ឈុត​ខោអាវបែប​លោក​ខាង​លិច​ ទើប​សាក​សម​ជាមួយ​អ្នក​ដែល​ទទួល​រង្វាន់​ Nobel ហើយ​ប្រហែល​ក្នុង​ថ្ងៃ​អនាគត​យើង​នឹង​អាច​ឃើញអ្នក​ផ្សេង​ទៀតក្នុង​​វប្បធម៌​នៃ​ប្រទេស​ក្នុង​​កម្ម​វីធីដែល​សំ​ខាន់។

ប្រភព NobelPrize

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: