រដ្ឋាភិបាលជប៉ុនគ្រោងចំណាយ ៣ លានយេនជាថ្នូរនឹងការចាកចេញពីទីក្រុង ដើម្បីកាត់បន្ថយកំណើនប្រជាជននៅ Tokyo
ទោះបីប្រទេសជប៉ុនជាប្រទេសដែលមានអត្រាកំណើតទាប និងចំនួនប្រជាជនស្ថិតក្នុងស្ថានភាពចាស់ទៅក៏ដោយ ប៉ុន្តែពេលមើលទៅក្រុង Tokyo អ្នកនឹងមានអារម្មណ៍ថាផ្ទុកលើសចំណុះចំនួនយុវជននៅទីនេះ។
រូបភាព https://www.a-contresens.net
ភាគច្រើននៃចំនួនប្រជាជននៅ Tokyo ដោយសារតែយុវជនជាច្រើនធ្វើចំណាកស្រុកពីតំបន់ជនបទទៅរស់នៅទីក្រុង។ ហើយនៅទីនេះផ្គត់ផ្គង់ឱកាសការងារច្រើន និងការអប់រំស្ថិតលំដាប់កំពូលរបស់ជប៉ុន ហេតុនេះចំនួនមនុស្សដែលមកទីនេះកាន់តែកើនឡើងជានិច្ច។
រូបភាព https://www.escape.com.au
ទាំងនេះធ្វើអោយចំនួនប្រជាជននៅតំបន់ជនបទកាន់តែតិចទៅៗ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋាភិបាលជប៉ុនកំពុងតែរកវិធីដើម្បីស្តារឡើងវិញនៅតំបន់ផ្សេងនៃប្រទេស ហើយឥឡូវនេះពួកគេកំពុងស្នើសុំយុទ្ធសាស្ត្រជាក់ស្តែងបំផុត ជាថ្នូរឱ្យប្រជាជន ឱ្យផ្លាស់ចេញពី Tokyo។
រដ្ឋាភិបាលសហព័ន្ធបាននិយាយថាខ្លួនកំពុងពិចារណាបង្កើតប្រព័ន្ធផ្តល់មូលនិធិសម្រាប់អ្នកដែលកំពុងរស់នៅទាំង ២៣ តំបន់ទីប្រជុំជនរបស់ Tokyo (កន្លែងដែលមានប្រជាជនច្រើនបំផុតនៃទីក្រុងនេះ) ដោយចាកចេញពីតំបន់ទាំងនេះ ដើម្បីចាប់ផ្តើមការងារថ្មី ឬក៏បង្កើតក្រុមហ៊ុនថ្មី។ សំណើដំបូងរបស់រដ្ឋាភិបាល គឺប្រជាជនម្នាក់ៗនឹងទទួលបាន 3 លានយេនប្រសិនបើចេញពីទីក្រុង។
រូបភាព http://kenh14.vn/
ការទូទាត់នេះគឺសំដៅទៅលើការចំណាយលើការផ្លាស់ទីកន្លែង និងសាងសង់ផ្ទះថ្មីនៅក្រៅទីក្រុងវាស្មើនឹងប្រាក់ខែមួយឆ្នាំរបស់អ្នក។ អភិបាលក្រុង Tokyo, Yuriko Koike បានសម្តែងការសង្ស័យមួយចំនួនអំពីគំនិតផ្តួចផ្តើមនេះ។ “វានឹងមានភាពវៃឆ្លាតជាងពេលរដ្ឋាភិបាលផ្តោតលើការផ្សព្វផ្សាយព័ត៌មានអំពីលក្ខណៈ និងចំនុចខ្លាំងពិសេសនៃតំបន់ផ្សេង មួយផ្នែកទៀតដើម្បីប្តូរវាក្លាយទៅជាកន្លែងរស់នៅដែលប្រជាជនចង់បាន”។
ដើម្បីសម្រេចគោលដៅនោះរដ្ឋាភិបាលក៏កំពុងពិចារណាផងដែរ នូវជំនួយឥតសំណងថ្មីៗ និងការលើកទឹកចិត្តពន្ធថ្មីសម្រាប់ទីក្រុងដែលបានកំណត់ និងមជ្ឈមណ្ឌលទីក្រុងដ៏ធំដូចជា Sendai និង Sapporo។
ព័ត៌មានលំអិតពិតប្រាកដនៅតែត្រូវបានពិភាក្សា ប៉ុន្តែប្រព័ន្ធទូទាត់ដើម្បី “ចាកចេញពី Tokyo” អាចត្រូវបានធ្វើឡើងនៅដើមឆ្នាំក្រោយ។
ប្រភព Japantoday
Neko